បុរសម្នាក់មកលោតទឹកទន្លេមុខវត្តឧណ្ណាឡោម បង្ករការភ្ញាក់ផ្អើល
ភ្នំពេញ ៖ បុរសម្នាក់បានមកលោតទឹកទន្លេមុខវត្តឧណ្ណាឡោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនិងបានស្រែកប្រាប់ទូកនេសាទជនជាតិចាមជួយស្រង់មកដាក់លើគោកមាត់ច្រាំងទន្លេ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចចក្នុងទន្លេមុខវត្តឧណ្ណាឡោម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះ ថោង សុខជា ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅតាមវត្តម្តុំពោធិ៍ចិនតុង មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។ យោងតាមប្រព័ត៌មានពីអ្នកឃើញហេតុការណ៍បានឱ្យថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្លៀកខោខ្លី…