Update:ចំនួនអ្នកស្លាប់ និងបាត់ខ្លួន កើនដល់៦០នាក់ហើយ ដោយទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី: មន្ត្រីជាន់ខ្ពស់មួយរូបមកពីទីភ្នាក់ងារគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ទឹកជំនន់និងបាក់ដីនៅក្នុង ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កណ្តាលខេត្តចាវ៉ា បានធ្វើឲ្យមនុស្សស្លាប់កើនដល់ ៣៥នាក់និងបាត់ខ្លួនកើនដល់ ២៥នាក់ហើយ រីឯមនុស្ស ១៤នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។ លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ស៊ីនហួរតាមទូរស័ព្ទថា ការស្វែងរកអ្នកបាត់ខ្លួននិងការជម្លៀសប្រជាជនដែលរងផលប៉ះពាល់នៅតែបន្តសកម្មភាពដដែល។ ហើយកាណូតចំនួន…