ករណីអគ្គិភ័យឆេះផ្ទះ បណ្ដាលឲ្យដាច់ភ្លើង នៅខណ្ឌពោធិ៍ជ័យ និងខណ្ឌសែនសុខ

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៦និង២៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F19) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប (២)ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣)ភូមិស្លែងរលើង សង្កាត់អូរបែកក្អម…

ភ្លើងឆេះព្រៃ រលំដើមឈើសង្កត់លើខ្សែបណ្ដាញតង់ស្យុង បណ្ដាលឲ្យដាច់ភ្លើងនៅកន្លែងមួយចំនួន ក្នុងស្រុកវាលវែង

ពោធិ៍សាត់ៈ យោងតាមផេក អគ្គិសនីបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៩ និង ១០នាទី មានករណីដាច់ចរន្តអគ្គិសនីនៅក្នុងឃុំអូរសោម និងផ្នែកខ្លះនៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មូលហេតុ៖ ភ្លើងឆេះព្រៃ បណ្ដាលឲ្យរលំដើមឈើសង្កត់លើខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដាច់ជាច្រើនកន្លែង…

អ្នករស់នៅស្រុកក្រូចឆ្មារ កំពង់សៀម ស្ទឹងត្រង់ មានដឹងមូលហេតុដាច់ភ្លើងអត់…

កំពង់ចាមៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅម៉ោង ១២និង៥៥នាទីរសៀល មានករណីលោតផ្តាច់ឧបករណ៍ផ្តាច់-ភ្ជាប់ស្វ័យប្រវត្ត (Auto Recloser ) នៅថ្មគោល។ មូលហេតុ៖ ដោយសាររថយន្តដឹកដីបើកប៉ះបង្គោលបណ្តាញបញ្ជូនតង់ស្យុង ២២គីឡូវ៉ុល នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖ ១-តំបន់ភ្លើងប៉ុស្តិ៍P-68…

ច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងមានការដាច់ភ្លើងជាប់គ្នាយូរថ្ងៃ…

អគ្គិសនីកម្ពុជាៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនខាងក្រោម៖

ករណីដាច់ភ្លើងនៃផ្នែកខ្លះក្នុង ស្រុកវាលវែងដោយសារឆេះស្នាក់ការទាហាន បណ្ដាលអោយរាលដាលដល់ ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV)

យោងតាមផេកអគ្គិសនីបាត់ដំបងបានឲ្យដឹងថា ករណី ដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃឃុំអន្លង់រាប និងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានការឆេះស្នាក់ការទាហាន បណ្ដាលអោយរាលដាលដល់ ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដាច់ចំនួន ០៣ សរសៃ ស្ថិតនៅត្រង់ចំនុចភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បញ្ហានេះក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល រួចនឹងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១១និង៣០នាទី។…