មេឃត្រជាក់ផង លោកមេប៉ុស្តិ៍បឹងកេងកងទី២ សង្ស័យលង់លក់ដំដេកមួយភ្លែត ជនសង្ស័យគាស់ផ្ទះពលរដ្ឋអស់ជាង ២,០០០ដុល្លារ
ភ្នំពេញៈ នៅវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ក្បែរនឹងផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីចោរគាស់បន្ទប់ជួលចំនួន ៣ជាប់ៗគ្នា អស់ជាង ២,០០០ដុល្លារ គេចខ្លួនទៅបាត់ស្រមោល។ ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនពេលកើតហេតុគាត់ទើបតែចេញពីធ្វើការវិញ ហើយដើរឡើងលើផ្ទះ ខណៈនោះក៏ក្រឡេកឃើញក្រុមចោរ…