A L T R O Z   N E W S

ទូរស័ព្ទ

សូមជួយស៊ែរបន្តផង! ដំណឹងបាត់ក្មេងស្រី ពេលនេះឪពុកម្តាយបារម្មណ៍ណាស់

ត្បូងឃ្មុំៈ យើងខ្ញុំជាអាណាព្យាបាល ក្មេងស្រីឈ្មោះ អេង...

កម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើសជាគ្រឿងញៀនឃាត់ខ្លួនជនសពាក់ព័ន្ធជាបន្តបន្ទាប់ចំនួនជាង១០នាក់

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមដោយបានការអនុញ្ញាតពីឯកឧត្តមវង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមនិងដោយបានការណែនាំអំពីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃដឹកនាំដោយលោកឧត្តមសេនីយ៏ត្រីជីវសេងរស់ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញារក្សាទុកជួញដួរដោយខុសច្បាប់នូវសារធាតុញៀន(ជាមុខសញ្ញាមានដីកា)ចំនួន០១ករណីដោយប្រើវិធានរដ្ឋបាលចំហ។ ក្នុងប្រតិបត្តិការកាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២១សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះផៃសីហាភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែររស់នៅភូមិស្វាយជូឃុំឫស្សីកែវស្រុកព្រែកប្រសព្វខេត្តក្រចេះ។ជនសង្ស័យជាជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២១៦ចុះថ្ងៃទី០២ខែមីនាឆ្នាំ២០២១ចេញដោយលោកធន់ដារិទ្ធចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។ ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន២កញ្ចប់ធំ(ទម្ងន់២០៣៧.៧១ក្រាម)ទាំងសំបក,ទូរស័ព្ទចំនួន០២គ្រឿង។ បន្ទាប់មកនៅថ្ងៃដដែលនោះផងដែរដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខាងលើសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវករណីខាងលើរួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួនបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀតឈ្មោះវ៉ានភត្រាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកសិករទីលំនៅភូមិជ្រោយអំពិលឃុំចំបក់ស្រុកព្រែកប្រសព្វខេត្តក្រចេះនិងឈ្មោះឪកគីណាលភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករជនជាតិខ្មែរទីលំនៅភូមិតាម៉ៅឃុំតាម៉ៅស្រុកព្រែកប្រសព្វខេត្តក្រចេះ។អ្នកទាំង០២នាក់ខាងលើជាមុខសញ្ញាជួញដូរដែលមកទិញថ្នាំញៀនពីឈ្មោះផៃសីហាយកទៅលក់បន្ត។ បន្ទាប់ពីធ្វើការឃាត់ខ្លួនឈ្មោះផៃសីហាបានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរស័ព្ទមកឈ្មោះផៃសីហារកទិញថ្នាំញៀនសមត្ថកិច្ចក៏បានឃាត់ខ្លួនបានចំនួន១៣នាក់បន្ថែមដកហូតវត្ថុតាង:ទូរស័ព្ទដែលជនសង្ស័យធ្វើការទំនាក់ទំនងទិញថ្នាំញៀនបានចំនួន១២គ្រឿង។ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី៕   ...

បុរសម្នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិ្ចឃាត់ខ្លួននៅស្រុកភ្នំព្រឹក

បាត់ដំបងៈ យោងតាមផេករបស់ អធិការដ្ឋាននគរបាល ស្រុកភ្នំព្រឹក...

កងទ័ពឯករាជ្យកាឈីនអះអាងថាបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ា

  (រ៉ងហ្គូន)៖ កងទ័ពឯករាជ្យនៃក្រុមជនជាតិភាគតិចកាឈីន (KIA) នៅថ្ងៃចន្ទ...

ប្រទេស​ចិន​បាន​ ត្រៀមខ្លួន​រួចជាស្រេច​ផ្តល់​ការគាំទ្ររ ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ប្រទេស​​ឥណ្ឌា​ ក្នុងស្ថានការណ៍រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លោក វ៉ាង...

អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង   – ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ 1-...

រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង និង ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៣នាក់ បន្ថែមទៀត

រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង...

នគរបាល​ខេត្តកំពង់ចាម​ ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់​ ជល់​មាន់​តាម​ទូរទស្សន៍​ភ្នាល់​ដាក់​ប្រាក់​

ខេត្តកំពង់ចាម​ ៖​ មនុស្ស​១១​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​...