អាមេរិក ដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី

អាមេរិកៈ យោងតាមសេចក្តីថ្លែងការណ៍ ចេញដោយក្រសួងរតនាគារ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អាមេរិក បានដាក់ទណ្ឌកម្មថ្មីប្រឆាំងបុគ្គល និងអង្គភាពនានា ដែលគាំទ្រសកម្មភាពរុស្ស៊ី នៅក្នុងបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ នាយកដ្ឋានរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មនេះ បានកំណត់ទៅលើបុគ្គល ៣នាក់ និងអង្គភាពចំនួន…

មនុស្សឥឡូវសាហាវណាស់! បុរសម្នាក់ យកទឹកអាស៊ីតជះលើស្ត្រីម្នាក់របួសធ្ងន់ ហើយផឹកទឹកអាស៊ីតនោះដោយខ្លួនឯងស្ទើរស្លាប់ស្ទើររស់!..

កំពង់ធំៈ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលត្រូវបុរសជាជនសង្ស័យម្នាក់ បានយកទឹកអាស៊ីតមកជះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រោយពីជះទៅលើជនរងគ្រោះរួច ជនសង្ស័យក៏យកទឹកអាស៊ីតនោះផឹកចុះមកក្នុងពោះ បណ្តាលឲ្យរបួសធ្ងន់ធ្ងរដូចគ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិត្រពាំងត្រុំ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿង វាសនា ភេទប្រុស…

បុកគេហើយរត់បាត់ សូមជួយShareស្លាកលេខនេះ យកបុណ្យផង! រថយន្តបង្កម៉ាកព្រុស បុកគេស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ !!!

ភ្នំពេញៈ បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តព្រុសមួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះពេញទំហឹងរួចបើកគេចខ្លួនបាត់បន្សល់ទុកស្លាកលេខរថយន្តនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតហេតុកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវ១២៨ កែងនិង២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ជឹម សុខេង ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិព្រៃ​ក្តួច…

ចុម! ទំនាស់ក្នុងវង់ផឹកស៊ី ទាញកាំបិតកាប់ប្រហារបុរសម្នាក់សុះសាច់ ហើយរត់បាត់!

ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេកាប់ប្រហារយ៉ាងសុះសាច់ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ ក្នុងទំនាស់វង់ផឹកស៊ីទាស់ពាក្យសម្តីគ្នា។ ករណីនេះកើតឡើងនៅម៉ោង៨និង២០​នាទីយប់ ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅជួរមាត់ទន្លេ​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ស្រាប់តែទាញដាវ និងកាំបិតកាប់ប្រហារមកលើជនរងគ្រោះតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់តែម្តង៕

សូមជួយShareផង! ប្រទះឃើញស្ត្រីវ័យ៧០ឆ្នាំម្នាក់ ដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវ នៅខណ្ឌជ្រោយចង្វារ!

ភ្នំពេញៈ លោកយាយវ័យ៧០ម្នាក់របួសធ្ងន់ធ្ងរដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រូវបានលោកស្រីប្រធានការិយាល័យកិច្ចការនារីខណ្ឌដឹកទៅព្យាបាលនៅគ្លីនិក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកយាយត្រូវបានគេស្គាល់ថាឈ្មោះ ហៀក អាយុប្រមាណ៧០ឆ្នាំ ស្នាក់នៅវត្តត្រាំង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមប្រជាពលរដ្ឋបានឲ្យដឹងថាគាត់បានឃើញលោកយាយខាងលើដេកស្តូកស្តឹងនៅចិញ្ចើមផ្លូវជាតិលេខ៦អា នេះតាំងពីម៉ោង៨ព្រឹកមកម្ល៉េះហើយនៅពេលគាត់ដើរមកមើលឃើញលោកយាយមានរបួសគាត់មិនហ៊ានលើកឡើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកមើលនៅពេលដែលសមត្ថកិច្ចមកដល់ព្រមទាំងមានមនុស្សច្រើនចោមរោមមើលលោកយាយក៏បានដឹងខ្លួនវិញ ហើយក្រោកអង្គុយនិងដើរចេញពីកន្លែងដែលគាត់ដេកបានបន្តិចដោយទៅដេកក្បែរការ៉ាសសាំង។…

សមត្ថកិច្ចរកឃើញ ដុំស៊ុបខ្នរ ទឹកក្រូច ទឹកដោះគោ មីកំប៉ុង និងទឹកអាស៊ីតរូបទន្សាយ ខូចគុណភាពលក់លើទីផ្សារ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សាររលួស ស្រុកស្វាយចេក និងផ្សារពង្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មន្រ្តីបច្ចេកទេសបានធ្វើការត្រួតពិនិត្យម្ហូបអាហារនៅតាមផ្ទះ និងតូប នឹងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ក្នុងស្ករត្នោត សាច់ក្រក និងទឹកខ្មេះ។ ជាលទ្ធផល…

ផឹកស៊ីជុំពូមីង ស្រាប់តែក្មួយជានគរបាលកំពុងផឹកនិយាយដៀមដាមមាក់ងាយ ផ្ទុះទំនាស់វាយទៅវាយមកផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញៈ ពូក្មួយបានផឹកស៊ីជួបជុំគ្នា ពេលដល់ស្រវឹងក្មួយដៀមដាមមាក់ងាយ ក៏ផ្ទុះហិង្សាកើតឡើងវាយទៅវាយ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនបង្កដែលត្រូវជាក្មួយមានឈ្មោះ យ៉ែម ច័ន្ទតារា ភេទប្រុស អាយុ៤០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរជានគរបាលមិនស្គាល់អង្គភាព រស់នៅភូមិកើតហេតុខាងលើ។…

ស្រីស្រស់ម្នាក់ ជិះម៉ូតូលឿន បុកឡើងទួលកាត់ទទឹងផ្លូវ ផ្លោងប្រមាណ១០ម៉ែត្រ របួសយ៉ាងដំណំ

ភ្នំពេញៈ នារីម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ដោយជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកទួលកាត់ទទឹង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ណូរ៉ា ស្នាក់នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២…

រថយន្តកាមរីហាយប្រីត បើកបរដោយស្ថាបត្យករ ពន្លះម៉ូតូសង់ របួសធ្ងន់២នាក់

កែបៈ បុរស២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-3559 ពីលិចមកកើត ត្រូវបានរថយន្តម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-0033 បើកបរដោយបុរសម្នាក់ជា​ស្ថាបត្យករ បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨…

​​Update​៖​ចោរជិះម៉ូតូដើរលួចលុយតាមផ្ទះពលរដ្ឋ ម្ចាស់ទាន់ស្រែកដេញចាប់បានម្នាក់ ប្រជាពលរដ្ធវាយរបួសធ្ងន់ បានស្លាប់ហើយ!

​ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនបាន វាយទ្រមខ្លួនទើប​ប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើនាំគ្នាជិះម៉ូតូតាំងពីស្ទឹងមានជ័យ ទៅចូលលួចលុយនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយសារសភាពរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក​បានស្លាប់ នៅព្រឹកថ្ងៃទី២៧ តុលា ២០១៨ នេះ ខណៈដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ…