​ប្រយ័ត្នបងប្អូន! កម្មករសំណង់២នាក់ ពុលត្រីក្រពតសមុទ្រ…!

ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណី​កម្មករសំណង់​២នាក់​ពុលត្រីក្រពតសមុទ្រ ខណៈដែលពួកគេ​នាំគ្នាស្ទូចមកធ្វើជាអាហារ នៅម្តុំឆ្នេរព្រែកត្រែងក្នុងស្រុកស្ទឹងហាវ ដោយមានស្ថានភាពពុលធ្ងន់ធ្ងរនិងកំពុងទទួលការសង្គ្រោះបន្ទាន់។ ចំពោះករណីនេះ សមត្ថកិច្ចនិង​គ្រូពេទ្យ បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដាច់ខាតកុំបរិភោគត្រីក្រពតសមុទ្រនេះឲ្យសោះ ​ ព្រោះថាអាការៈពុលត្រីក្រពតនេះសាហាវណាស់ ជនរងគ្រោះអាចនឹងគាំងបេះដូងស្លាប់ប្រសិនបើកយឺតយូរក្នុងការនាំយកមកសង្គ្រោះ៕

​ឆ្កែខាំក្មេង២នាក់បងប្អូនរងរបួសធ្ងន់ ម្ចាស់រឹងរូសដោះស្រាយមិនចេញ!

ភ្នំពេញៈ សត្វឆ្កែ១ក្បាលដែលម្ចាស់ចិញ្ចឹម តែប្រលែង បង្កគ្រោះថ្នាក់ ខាំក្មេងប្រុស-ស្រី២នាក់បងប្អូនជាបន្តបន្ទាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កូនស្រីបងរងរបួសរយះពេញផ្ទៃមុខ ភ្នែក ចំណែកកូនប្អូនរងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក កាលពីថ្ងៃទី១៩និងថ្ងៃទី២០ ពីរថ្ងៃជាប់គ្នា នៅបរិវេណផ្ទះជួលក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយក្មេងរងគ្រោះទាំង២នាក់ ក្នុងសភាពរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគុន្ធបុប្ផា…

អុញនោះ! រាយខ្សែលួសភ្ជាប់ចរន្តភ្លើងការពារទ្រព្យសម្បត្តិ បែរជាទាក់កុមារាម្នាក់ ឆក់ដួលរងរបួសធ្ងន់

ភ្នំពេញៈ កុមារាម្នាក់ដើរទាក់ខ្សែលួស ចម្លងចរន្តដែលម្ចាស់ទីតាំងតរាយ ធ្វើជាប្រព័ន្ធការពាររបស់ទ្រព្យ ខុសច្បាប់មួយ បណ្តាលឲ្យឆក់ដួលរងរបួសធ្ងន់ធ្ងរ ពេលដែលដើរទៅរកកន្លែងបត់ជើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ដាក់គ្រឿងចក្រមួយកន្លែង ខាងលិចវត្តវង្គតបុរី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម្ចាស់មើលការទីតាំងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ…

ខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងស្រុកឧតុង្គ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅវេលាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ បានវាយបោកបក់មកលើឃុំចំនួន២ របស់ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតដូចជា៖ ១. ឃុំវាលពង់ ប៉ះពាល់ចំនួន២ ភូមិ ក្នុងនោះ ៖ ខូចខាតមធ្យម ចំនួន៥…

សូមជួយShare ចៀសវាងករណីពុលស្រាកើតឡើង..

ភ្នំពេញៈ ដោយពិនិត្យឃើញក្នុងរយៈពេលកន្លងមក មានករណីពុលស្រាបានកើតឡើង ជាញឹកញាប់ ដែលបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនជួបគ្រោះថ្នាក់ ពីការពុលស្រារហូតដល់បាត់បង់ជីវិត។ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានរៀបចំខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយដល់ អ្នកផលិត អ្នកចែកចាយ និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ឲ្យយល់ដឹងពីអំពីមូលហេតុនៃការពុល-ផលប៉ះពាល់របស់ស្រា​ និងវិធានការមួយចំនួន​ ដើម្បីបង្ការចំពោះគ្រោះថ្នាក់​ ដែលបណ្តាលមកពីការពុលស្រា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ​ ផលិតករ​ និងអាជីវករស្វែងយល់ និងអនុវត្តតាមខ្លឹមសារខិត្តប័ណ្ណដើម្បីសុខភាពយើងទាំងអស់គ្នា​ ៖

សមត្ថកិច្ច​រកឃើញ ប្រហិតត្រីឆ្លាត មាន​សារធាតុគីមីហាមឃាត់​បូរ៉ាក់ នៅផ្សារជម្ពូវ័ន

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានកិច្ចសហការពី មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល រថយន្តពិសោធន៍ចល័ត មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មន្រី្តមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារជម្ពូវ័ន…

ជិះម៉ូតូចេញពីចាក់សាំងឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបម៉ាក KIA បុកបណ្តាលឲ្យរបួសយ៉ាងដំណំ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ បុរសជាជាងសំណង់ចំនួន ២នាក់ បានរងរបួសបាក់ជើងខាងឆ្វេងម្នាក់ម្ខាងជាច្រើនកំណាត់ ដោយរយះសាច់ចេញឈាមយ៉ាងរន្ធត់ ខណៈដែលពួកគាត់ទាំង ២នាក់ បានជិះម៉ូតូ ចេញពីចាក់សាំង ហើយព្យាយាមបើកឆ្លងផ្លូវ ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក KIA មួយគ្រឿង បើកមកពីមុខបុកពេញទំហឹង រួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី…

​ក្មេងប្រុសម្នាក់ដែលបង្ហោះហ្វេសប៊ុក​បរិហារកេរ្តិ៍លោក​ស្នងការ​ខេត្តបាត់ដំបង ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ!​

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី​១០​ ខែ​​តុលា​ ឆ្នាំ២០១៨​ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ)បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្កឲ្យមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិ​ត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់​ផ្តើមចេញពីបញ្ហានេះឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​​-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​-…

នារីបម្រើការងារនៅខារ៉ាអូខេ«នគរសំរិទ្ធិ»ម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់

ភ្នំពេញៈ នារីបម្រើការងារ នៅខារ៉ាអូខេ«នគរសំរិទ្ធិ»ម្នាក់ ដើរឆ្លងផ្លូវត្រូវបានបុរស២នាក់ ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់សងខាងទាំង៣នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេនគរសំរិទ្ធិ អាគារA តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតនារីរងគ្រោះបានដើរចេញពីខារ៉ាអូខេអាគារB ឆ្លងទៅអាគារA ទិសដៅពីជើងទៅត្បូង…

ម៉ូតូ២គ្រឿងពន្លះគ្នា បណ្តាលឲ្យបុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរ

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ រវាងម៉ូតូនិងម៉ូតូ​បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូមិនស្គាល់ម៉ាក បើកបរដោយអ្នកមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ បើកបរម៉ូតូធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ក៏បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ…