កក្រើក! ចាប់ខ្លួនជនសង្ស័យលាងលុយកខ្វក់ ៤៥០នាក់

ចិនៈ ក្រសួងសន្តិសុខសាធារណៈ (MPS)បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសចិនបានដោះស្រាយករណីធំៗ ១៥៨ ករណីពាក់ព័ន្ធនឹងធនាគារក្រោមដី និងការលាងលុយកខ្វក់នៅក្នុងឆ្នាំនេះ និងបានចាប់ជនសង្ស័យ៤៥០នាក់ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនេៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦។ ក្រសួងសន្តិសុខសាធារណៈរបស់បាននិយាយថា ការបង្រ្កាបបានចាប់ផ្តើមឡើងដោយក្រសួងសន្តិសុខ​សាធារណៈរបស់ធនាគារ​ប្រជាជនចិន និងរដ្ឋបាលរបស់រដ្ឋនៃការប្តូរប្រាក់បរទេស បាន ១៩២ទីតាំងដែលជាកន្លែងផ្តល់សេវាធនាគារខុសច្បាប់ និងត្រូវ​បាន​រកឃើញពាក់ព័ន្ធនឹងប្រាក់ជិត ៣០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។…

ប្លន់ទាំងព្រឹក ផ្ទះវេរលុយ ទ្រូម៉ាន់នី នៅខណ្ឌពោធិ៍សែនជ័យយកអស់ប្រមាណ៥ពាន់ដុល្លារ

ភ្នំពេញៈ ទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារអាមេរិកលាយឡំនិងលុយខ្មែរផងនោះ ត្រូវក្រុមជនល្មើសភ្ជង់ប្លន់យកទៅអស់ នៅផ្ទះវេរលុយ ទ្រូម៉ាន់នី មួយកន្លែង ស្ថិតនៅផ្ទះលេខអា៥១ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោង៩និង៤៥នាទីថ្ងៃទី១ ខែសីហា នេះ។ សមត្ថកិច្ចបានប្រាប់ថា ទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារ ត្រូវក្រុមជនល្មើស ដែលមានគ្នា២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះម៉ូតូមួយគ្រឿងម៉ាក…

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦

ភ្នំពេញៈ ខាងក្រោមនេះ ជាតារាងអត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦

ចោរថ្លើមធំ ប្លន់ហាងប្តូរប្រាក់ ម៉ារីបោះពុម្ព ទាំងព្រឹកនៅភ្នំពេញថ្មី

ភ្នំពេញៈ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់ជាមួយនិងមធ្យោបាយម៉ូតូមួយគ្រឿង និងកាំភ្លើង២ដើមចូលភ្ជង់ប្លន់ហាងដូរលុយយីហោ ម៉ារីបោះពុម្ព កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១០០៧ ក្រុម៩ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យស្ត្រីជាអ្នកបម្រើម្នាក់រងរបួសធ្ងន់ត្រង់ក្បាល ខណៈម្ចាស់ទីតាំងប្តូរប្រាក់ជាមួយនិងក្រុមចោរប៉ះទង្គិចគ្នា ប្រតាយប្រតប់ ជនល្មើសក៏បានយកកាំភ្លើងវាយក្បាលជនរងគ្រោះរួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាពយកទៅជាមួយកាបូបប្រាក់ទៀតផង។ សមត្ថកិច្ចមិនទាន់ធ្វើការក្តាប់មុខសញ្ញាក្រុមជនសង្ស័យជាចោរប្លន់បាននៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋ មហាជនភ្ញាក់ផ្អើល និងចាត់ទុកថា…

គ្រួសារដែលធ្វើឲ្យបាត់កញ្ចប់បញ្ញើមានប្រាក់២ម៉ឺនដុល្លារ និងមាស៣៩តម្លឹង សុំឲ្យសម្តេចតេជោ សុំអន្តរាគមន៍

កំពង់ស្ពឺៈ កាលពីវេលាម៉ោងជាង ១១ ព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ត្រីជាប្រពន្ធអ្នករត់តាក់ស៊ី បានពរកូនប្រុសម្នាក់ អាយុប្រមាណជាង ៣ឆ្នាំ ព្រមទាំងក្រុមគ្រួសារ បាននាំគ្នាមកឈរនៅចំណតរថយន្តផ្សារកំពង់ស្ពឺ ក្នុងគោលបំណងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះលេងប្តីរបស់គាត់ដែលជាប់ចោទធ្វើឲ្យបាត់កញ្ចប់ប្រាក់ ២ម៉ឺនដុល្លារ…

គាំទ្រការចាយលុយរៀល គឺគាំទ្រសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ ការចាយវាយប្រចាំថ្ងៃ លុយគឺជារូបិយបណ្ណមួយ ដែលយើងមិនអាចខ្វះបាន និងត្រូវការបំផុត ជាងនេះទៅទៀត ប្រសិនបើយើងម្នាក់ៗរួមគ្នាចាយលុយរៀលឲ្យកាន់តែច្រើន និងកាត់បន្ថយការប្រើប្រាស់រូបិយបណ្ណបរទេសនោះ នឹងធ្វើឲ្យរូបិយបណ្ណជាតិយើង នឹងមិនធ្លាក់ចុះ ហើយរូបិយបណ្ណបរទេសគឺមានប្រាក់ដុល្លារជាដើមនោះ ក៏នឹងមិនឡើងថ្លៃនោះដែរ។ នៅក្នុងតួនាទីសេដ្ឋកិច្ច ប្រាក់រៀល ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ រូបិយវត្ថុនិងគោលនយោបាយអត្រាប្តូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាបរិដ្ឋានអំណោយផល មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ច…