លី ម៉ារីណា ធ្វើព្រះម៉ែនាគ ក្នុងពិធីបុណ្យស្ដេចនាគ
កាលពីថ្ងៃទី១០ ធ្នូ នៅបរិវេណវត្តព្រះធាតុ នៅជិតរង្វង់មូលគួរស្រូវផ្លូវជាតិលេខ២ បានប្រារព្ធពិធីបុណ្យកត្តញូប្រចាំឆ្នាំ ថ្វាយដល់បារមីបុព្វបុរស ពិសេសគឺថ្វាយដល់បារមីស្ដេចនាគ យ៉ាងអធឹកអធ័ម។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍ទៀតនោះ គឺពិធីបុណ្យត្រូវបានចូលរួមដោយតារាសិល្បៈមួយចំនួន ខណៈដែលអ្នកនាង លី ម៉ារីណា ត្រូវបានគេអោយគ្រងតំណែងជាព្រះម៉ែនាគ ដើម្បីរាំថ្វាយដល់បារមីស្ដេចនាគ ឲ្យមកថែរក្សាដល់ដល់ប្រទេសកម្ពុជា។ ពិធីនេះ មានការសែនព្រេន និងថ្វាយភ្លេងយ៉ាងអធឹកអាធម ដោយនៅក្នុងពិធីទាំងមូលមានការធ្វើរូបនាគគ្រប់ប្រភេទ…