កាលពីថ្ងៃទី១ ធ្នូ ប្រទេសកម្ពុជាបានប្រារព្ធទិវារជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍យ៉ាងធំនៅសាលាមហោស្រពចតុមុខ ដោយមានទាំងមន្ត្រីរាជការ និងអង្គទូតជាច្រើនចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានតារាសិល្បៈយ៉ាងច្រើនកុះមកពីគ្រួសារតារាកម្ពុជាចូលរួម ដោយម្នាក់ៗសុទ្ធតែបានអះអាងថានឹងចូលរួមផ្សព្វផ្សាយបន្តពីការការពារ និងបញ្ចប់ការរើសអើងលើអ្នកជំងឺអេដស៍អោយបានផុសផុល។ លោកសុះ ម៉ាច បានអះអាងថាការចូលរួមពីសំណាក់តារាសិល្បៈ មានឥទ្ធិពលខ្លាំងណាស់ដោយសារតែតារាសិល្បៈ មិនថាជាតារាសម្ដែង ជាពិធីករ ពិធីការិនី តារាចម្រៀង និងជាតារាកំប្លែងនោះទេគឺសុទ្ធតែមានឥទ្ធិពលក្នុងការផ្សព្វផ្សាយទាំងអស់។ លោកទទូចអោយតារាទាំងអស់មានការយល់ដឹងពីបញ្ហានេះអោយបានច្រើន ហើយបន្តចែកចាយទៅកាន់មហាជនតាមរយៈសារខ្លីរបស់ខ្លួនក្នុងពេលឡើងឆាក គឺជារឿងប្រសើរបំផុត។…