មានការប្រជុំមុនដំណើរការសំណេរនារសៀលថ្ងៃទី១ នៃការប្រឡងបាក់ឌុប ដើម្បីធានាដល់តម្លាភាព…

ភ្នំពេញៈ យោងតាមផេក MoEYS Cambodia បានឲ្យដឹងថា ប្រធាន-អនុប្រធានមណ្ឌលអប្បមាទទូទាំងប្រទេស រួមទាំងគណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យតាមអគារ និងគណៈកម្មការអនុរក្សតាមមណ្ឌលនីមួយៗ បានធ្វើការប្រជុំ ដើម្បីណែនាំមុនការចាប់ដំណើរការសំណេរ នារសៀលថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង៖១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីធានាឱ្យការប្រឡង ប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន៕

សកម្មភាពឆែកឆេររកឯកសារ និងឧបករណ៍អេឡិចត្រូនិចពីបេក្ខជន មុនចូលក្នុងមណ្ឌលប្រឡង នារសៀលនេះ

សកម្មភាពឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទពីបេក្ខជន មុនពេលចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង សម្រាប់រសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩ នៅតែបន្ត ដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន៕

ស្ថានភាពសន្តិសុខប្រឡងបាក់ឌុបទាំង៨មណ្ឌល នៅខេត្តកំពង់ឆ្នាំង មួយព្រឹកបានប្រព្រឹត្តទៅដោយរលូន និងស្ងប់ស្ងាត់ល្អ

កំពង់ឆ្នាំងៈ យោងតាមផេកវិទ្យុ​ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១៩ សីហា ២០១៩ នៅថ្ងៃដំបូងបានចាប់ផ្តើមដំណើរហើយ នៅគ្រប់មណ្ឌលប្រឡងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ។ ជាក់ស្តែងនៅព្រឹកនេះបេក្ខជនត្រូវប្រឡងវិញ្ញាសាចំនួនពីរគឺ ប្រវត្តិវិទ្យានិង ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ។ ផែនដី…

សូមជូនពរ!! ឲ្យប្អូនស្រីឆាប់ជាសះស្បើយ ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អ

សៀមរាបៈ ប្អូនស្រី ហាក់ ស្រីនីត អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសម្តេចឪ មកប្រឡង នៅមណ្ឌលសាលាបឋមសិក្សាមុខនាគ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យហ៊ុន សែន សៀមរាប ក្នុងក្រុងសៀមរាប ទាំងកំពុងព្យួរសេរ៉ូម ព្រោះកំពុងព្យាបាលជំងឺគ្រុនឈាម៕

បេក្ខជនបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ នៅត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេក MoEYS Cambodia បានឲ្យដឹងថា បេក្ខជនបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ នៅមណ្ឌលសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖១៩ ខែសីហា ឆ្នាំ២០១៩៕

មានបេក្ខជនប្រទ្បងបាក់ឌុប នៅខេត្តបាត់ដំបង មានអាការៈធ្ងន់ធ្ងរ

បាត់ដំបងៈ យោងតាមផេក MoEYS Cambodia បានឲ្យដឹងថា បេក្ខជនមានអាការៈធ្ងន់ធ្ងរ ត្រូវបានក្រុមជំនួយសង្គ្រោះបឋមប្រចាំការ នៅមណ្ឌល បញ្ជូនទៅមន្ទីរពេទ្យ សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ ខែសីហា ឆ្នាំ២០១៩៕

សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

បេក្ខជនបាន ចូលក្នុងមណ្ឌលប្រឡងទាំងអស់គ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៩ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩។ ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា…

សូមជូនពរឲ្យប្អូនៗ! ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ជាប់គ្រប់ៗគ្នា

សៀមរាប: នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងក្រុងសៀមរាបទាំង១៣មណ្ឌល បានចាប់ផ្តើមដំណើរការហើយ ដែលការប្រឡងនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ។ បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះក្នុងក្រុង…

បញ្ហាសុខភាពបេក្ខជនមានការៈវិលមុខ ខ្យល់គរ ក្អួត ក្នុងអំឡុងពេលដំណើរការសំណេរ

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានត្រឡប់មកមណ្ឌលប្រឡងវិញ…