សុខ សោម៉ាវត្តី និង ភិន សុដាលីស ជាប់ជាមេម៉ាយកូនមួយ ខុសប្លែកពីគេ
ក្នុងចំណោមមេម៉ាយទាំងអស់នៅក្នុងសិល្បៈ គេកត់សម្គាល់ថាមានតែមេម៉ាយកូន១ពីររូបប៉ុណ្ណោះដែលនៅតែស្អាត ដែលអាចទាក់ទាក់បានទាំងកំលោះៗឲ្យជ្រួលជ្រើម និងបុរសសំបូរទ្រព្យឲ្យចង់គ្រងស្នេហ៍។ ក្នុងនោះបើនិយាយពីការងារសិល្បៈវិញ ក៏ក្ដោបដល់ថ្នាក់លែងចង់ទទួលនោះដែរ ដែលផ្ទុយពីតារាស្រីមួយចំនួន ដែលគ្រាន់តែមានស្វាមី មានកូន ឬឈានដល់បែកស្នេហ៍ គឺធ្លាក់កូដឈឹង។ មេម៉ាយទាំង២រូបនោះ គឺអ្នកនាង សុខ សោម៉ាវត្តី និងអ្នកនាង ភិន សុដាលីស ដែលត្រូវសង្គមសិល្បៈ និងមហាជនសុទ្ធតែយល់ឃើញដូចគ្នា។…