រិះគន់ពេញបន្ទុក ជុំវិញមហោស្រពភាពយន្តខ្មែរ ដាក់ស្នាដៃបរទេសឲ្យប្រកួតប្រជែង

កាលពីថ្ងៃទី៦ ខែធ្នូ មានពិធីបើកសម្ពោធព្រឹត្តិការណ៍មហោស្រពភាពយន្តយ៉ាងអធឹមអធ័ម នៅសាលមហោស្រពចតុមុខ ដោយមានផលិតករ និងតារាសម្ដែងល្បីៗជាច្រើនរូបចូលរួម។ អ្វីដែលគេបានឮការរិះគន់នៅក្នុងពិធីមមួយនេះ គឺការអនុញ្ញាតអោយភាពយន្តរបស់ផលិតករបរទេសចូលរួមប្រកួតប្រជែងជាមួយភាពយន្តជាស្នាដៃរបស់ផលិតករក្នុងស្រុក ដែលក្រុមផលិតករ និងតួសម្ដែងខ្មែរមួយចំនួនយល់ថាជាលក្ខណ្ឌមិនសាកសម។ នៅក្នុងព្រឹត្តិការណ៍ប្រឡងប្រជែងភាពយន្តខ្មែរដែលមានលក្ខណៈជាការប្រកួតប្រជែងថ្នាក់ជាតិលើកទី៥ បន្ទាប់ពីខកខានអស់២ឆ្នាំនេះគេឃើញមានភាពយន្តចំនួន១៤ត្រូវបានគណកម្មការប្រឡងប្រជែងរបស់នាយកដ្ឋានភាពយន្តសម្រេចជ្រើសរើសអោយធ្វើការប្រកួតប្រជែង ដោយក្នុងចំណោមភាពយន្តទាំង១៤នោះ គឺមាន៣រឿងត្រូវបានគេស្គាល់ថាជាស្នាដៃរបស់បរទេសសុទ្ធសាធ ដោយគ្រាន់ជ្រើសរើសតារាខ្មែរអោយសម្ដែង ក្នុងនោះមានភាពយន្តរឿង«Jailbreak ការពារឧក្រិដ្ឋជន» រឿង«មុនពេលដួលរលំ» និងរឿង«តម្លៃស្នេហ៍»គឺរឿងក្រោមការផលិតរបស់ផលិតករបរទេស ដែលត្រូវបានផលិតករ…

ភាពយន្ត៤ ដែល«ពូព្រហ្ម»ចែកចាយ ចូលដណ្ដើមពានក្នុងមហោស្រពភាពយន្តឆ្នាំ២០១៧

ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ ខែធ្នូនេះ ប្រទេសកម្ពុជានឹងបើកព្រឹត្តិការណ៍មហោស្រពភាពយន្តប្រចាំឆ្នាំរបស់ខ្លួនជាលើកទី៥ ដោយកំណត់ឲ្យភាពយន្តខ្មែរតែចំនួន១៤រឿងប៉ុណ្ណោះ ធ្វើការប្រកួតប្រជែងគ្នា។ ក្នុងចំណោមភាពយន្តល្អៗដែលបានផលិតទាំងនោះគេកត់សម្គាល់ថាភាពយន្តចំនួន៤ គឺជាការចែកចាយដោយផ្ទាល់របស់ក្រុមហ៊ុនពូព្រហ្ម ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភាពយន្តធំមួយនៅតាមរោងកុន។ យោងតាមការប្រកាសរបស់នាយកដ្ឋានផ្សព្វផ្សាយសិល្បភាពយន្ត និងវប្បធម៌ បានអះអាងថាដើម្បីប្រារព្ធព្រឹត្តិការណ៍មហោស្រពភាពយន្តប្រចាំឆ្នាំ២០១៧នៅដើមខែធ្នូខាងមុខនេះ នាយកដ្ឋានភាពយន្ត នឹងកំណត់ឲ្យភាពយន្តខ្មែរដែលនាយកដ្ឋានជ្រើសរើសចំនួនបានចំនួន១៤នាក់ ដាក់បញ្ចាំងនៅគ្រប់រោងកុនដាក់បញ្ចាំងទស្សនាដោយឥតគិតថ្លៃ ដោយភាពយន្តទាំំង១៤ក៏ត្រូវបានគណកម្មការវាយតម្លៃដើម្បីកំណត់ថាភាពយន្តណាមួយទទួលបានចំណាត់ថ្នាក់ល្អជាងគេនោះផងដែរ។ ក្នុងចំណោមភាពយន្តដែលជម្រើសបានគេកត់សម្គាល់ថាមានភាពយន្តចំនួន៤ជាភាពយន្តដែលត្រូវគេស្គាល់ថាជាភាពយន្តដែលបានចែកចាយរបស់ក្រុមហ៊ុនពូព្រហ្ម។ ភាពយន្តទាំងនោះរួមមាន រឿង«ប៉ុបពីទៅហូលីវូដ» ដែលជាភាពយន្តផ្ទុះក្នុងពេលដាក់បញ្ចាំងក្រោមការដឹកនាំរបស់លោក…

កូនស្រីទើបចេញទៅអាមេរិក អ៉ិន សុភិន ចេញទៅឥណ្ឌូនេស៊ី

យោងតាមការអះអាងថាលោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សនឹងត្រូវឡើងយន្តហៅចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ វិច្ឆិកានេះហើយ ដោយការចាកចេញរបស់លោកគឺទៅប្រជុំពាក់ព័ន្ធនឹងការងារជាមួយនឹងក្រុមការងារអ្នកជំនួញមកពីប្រទេសភាគច្រើននៅក្នុងប្រទេសអាស៊ានតែម្ដង។ ការចាកចេញរបស់លោកក៏ធ្វើអោយមានការចាប់អារម្មណ៍មិនតិចនោះដែរ ដោយសារតែនេះជាហាក់ជាដំណើរស្របគ្នារបស់ភិន សុដាលីស ដែលទើបចាកចេញទៅកាន់សហរដ្ឋអាមេរិកាលពីថ្ងៃទី២២ វិច្ឆិកា មុនមួយថ្ងៃ និងបន្ទាប់ពីលោកបានដឹកនាំក្រុមកីឡាបាល់ទាត់មហាហង្សយកឈ្នះលើក្រុមអតីតបាល់ទាត់ជម្រើសជាតិកាលពីយប់ថ្ងៃទី២២ វិច្ឆិកា ក្នុងលទ្ធផល៤ទល់នឹង៣ ដែរនោះ។ លោកអ៉ិន សុភិន បានថ្លែងក្រោយការប្រកួតជាមួយក្រុម គោចាស់ព្រៃវែងដែលក្នុងក្រុមនោះក៏មានអតីតកីឡាករជម្រើសជាតិដោយលទ្ធផលជោគជ័យថាលោកនឹងចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅយប់ថ្ងៃនេះ…

ភិន ដាលីស ចេញទៅអាមេរិក

​ នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ តារាសម្ដែងអ្នកនាង ភិន សុដាលីស បានចាកចេញទៅកាន់សហរដ្ឋអាមេរិក ដោយមានលោកអ៉ិន ជាឪពុកជូនដំណើរផង។ នេះមិនមែនជាដំណើរដើរកម្សាន្តដូចដែលនាងធ្លាប់បានចេញទៅមុនៗនោះទេ ដោយឪពុកនាងប្រាប់ថាគឺដើម្បីទៅបំពេញការងារពាក់ព័ន្ធនឹងអាជីពប៉ុណ្ណោះ។ លោកអ៉ិន បានថ្លែងបញ្ជាក់ក្រោយពីជូនដំណើរកូនស្រីចេញទៅអាមេរិកថា អ្នកមេម៉ាយកូនមួយ ភិន សុដាលីស មិនមែនចេញទៅអាមេរិកដើម្បីដើរកម្សាន្តដូចមុននោះទេ គឺនាងចេញទៅលើកនេះក្នុងគម្រោងទៅបំប៉នជំនាញឌីហ្សាញរបស់នាងដែលរៀនជិតចប់ជាមួយនឹងក្រុមអ្នកឌីហ្សាញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងអាមេរិកបានផ្ដល់សិទ្ធិអោយនាងចេញទៅបំប៉នជំនាញមួយនេះរយៈពេលកន្លះខែ។ លោកថាភិន…

សឿន ផានផាភួង បានកាដូខ្សែកពេជ្រ ថ្ងៃខួប៣០ឆ្នាំ

កាលពីថ្ងៃទី១៧ វិច្ឆិកា តារាសម្ដែងល្បីល្បាញអ្នកនាងសឿន ផានផាភួង បានប្រារព្ធពិធីខួបកំណើតគម្រប់៣០ឆ្នាំយ៉ាងអធឹកអធម ដោយមានផលិតករ និងតារាសិល្បៈរហូតដល់២០០តួចូលរួម។ នៅក្នុងពិធីនោះ អ្នកនាងក៏ទទួលបានកាដូខ្សែកពេជ្រមួយខ្សែផងដែរ ដោយមិនទាន់រាប់បញ្ចូលកាដូផ្សេងទៀតដែលនាងបានទទួលនៅថ្ងៃនោះផង។ អ្នកនាង សឿន ផានផាភួង ដែលត្រូវស្គាល់ជាតារាដែលបានសាក់ឈ្មោះរបស់ខ្លួននៅលើស្មារធ្វេង បានអះអាងថានៅក្នុងពិធីខួបនៅហាងវីហ្វ្រេនបឹងត្របែកថា អ្នកនាងសម្រេចធ្វើខួបគម្រប់៣០ឆ្នាំ ដោយសារតែអ្នកនាងមានបំំណងចង់ជួបជុំមិត្តភក្ដិ និងដើម្បីឲ្យបងប្អូនសាច់ញាតិបានសប្បាយរីករាយ។ អ្នកនាងថាអ្នកនាងចំណាយប្រាក់ធ្វើខួបចំនួន១៧តុ តែជាក់ស្ដែងដល់ពេលជាក់ស្ដែងគឺមានអ្នករាប់អានអ្នកនាងមកលើសចំនួនដោយត្រូវបន្ថែមតុនោះផង។…

កូនស្រី ប៉ែន ចំរ៉ុង ប្រកាសចែកលុយ២ម៉ឺនដុល្លារ ក្រោយថ្ងៃខួបកំណើត!

កាលពីយប់ថ្ងៃទី៦ តុលា លោកអ៉ិន សុភិន បានរៀបចំពិធីខួបកំណើតគម្រប់១ឆ្នាំឲ្យចៅស្រីរបស់លោក ដែលត្រូវគេស្គាល់ថាជាដំណក់ឈាមរបស់លោកប៉ែន ចំរ៉ុង យ៉ាងអធឹកអធ័មបើទោះជាពិធីនោះត្រូវបានប្រកាសថារៀបចំក្នុងភាពតក់ក្រហក់។ ពិធីទាំងមូលត្រូវលោកប្រកាសថាគ្រោងធ្វើ២០០តុ ប៉ុន្តែដោយសារតែការអញ្ជើញភ្ញៀវមិនទាន់ ទើបសម្រេចធ្វើតែជាង៤០តុវិញ។ អ្វីដែលម្នាក់ភ្ញាក់ផ្អើល គឺលោកបានប្រគល់ឲ្យចៅច្រើនជាង២ម៉ឺនដុល្លារ ដើម្បីឲ្យចៅចែកចាយថវិកាទាំងនោះជួយដល់ជនក្រីក្រ ពិសេសគឺកុមារកំព្រាដែលមានតម្រូវការជំនួយ។ លោកអ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និយាយថាដើម្បីអបអរដល់ខួប១ឆ្នាំរបស់ចៅស្រីលោកគឺ ក្មេងតូច…

ឈុតស្រើបស្រាល ក្នុងរឿង«មន្តស្នេហ៍លេខា» ត្រូវគេអះអាងថាមានលក្ខណៈពិសេស

ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»កាលពីល្ងាចថ្ងៃទី១៣ កញ្ញា ផ្សារទំនើបអ៉ីអន អ្នកជំនាញ២រូបបានអះអាងថាភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»មិនមានឈុតឆាកដូចគ្នាទាំងស្រុងនឹងរឿងភាគ«មន្តស្នេហ៍លេខា»ដែលទើបបញ្ចាំងចប់នៅទូរទស្សន៍ PNN នោះទេ ដោយសារតែភាពយន្តខ្នាតធំដែលទើបប្រកាសលក់សំបុត្រនៅគ្រប់រោងចាប់ពីថ្ងៃទី១៨ កញ្ញានេះ គឺមានឈុតឆាកស្នេហារោលរាលជាច្រើនដែលឈុតទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចាំងនៅលើទូរទស្សន៍។ អ្នកទាំង២បានទាំងសរសើរថាឈុតរោលរាលទាំងនោះមានលក្ខណៈពិសេស ដែលពិតជាទាក់ទាញមហាជនបានច្រើនចាប់ពីថ្ងៃលក់សំបុត្រដាក់បញ្ចាំងនោះផង។ លោកស៊ុម ស៊ីថេន ម្ចាស់ក្រុមហ៊ុនពូព្រហ្ម ដែលជាចែកចាយភាពយន្តខ្នាតធំនៅតាមរោងកុន និងជាអ្នកមានសិទ្ធិចែកចាយភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»របស់ផលិតកម្មមហាហង្សនៅគ្រប់រោងកុនបានអះអាងថា បើតាមតែរឿងមាននេះត្រូវបានដាក់បញ្ចាំងជាភាគបានចប់នៅតាមទូរទស្សន៍រួចហើយគឺលោកមិនរំពឹងថានឹងមានអ្នកទស្សនាមកទិញសំបុត្រនោះទេ។ លោកថាលក្ខណៈពិសេសរបស់រឿងនេះ គឺមានឈុតឆាកស្នេហារោលរាលខុសប្លែកពីរឿងភាគដែលអ្នកទស្សនាបានមើល ប៉ុន្តែលោកថាឈុតឆាកស្នេហារោងរាលដែលបានស្ដែងឡើងគឺមានលក្ខណៈសិល្បៈ…

ណាក់ ស្រីណា ឡើងកូដភ្លាមចាយម៉ឺនដុល្លារបើកមុខរបរធំភ្លែត

ទើបតែបានឡើងកូដក្នុងអាជីពជាពិធីការិនីប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបានតំណែងតួឯកក្នុងភាពយន្តភាគរបស់ផលិតកម្មមហាហង្ស តារាស្រីពូកែថ្វីមាត់នាង ណាក់ ស្រីណា បានប្រកាសអោយដឹងពីគម្រោងអាជីវកម្មទ្រង់ទ្រាយធំរបស់ខ្លួនភ្លាមកាលពីយប់ថ្ងៃទី២៧ សីហា។ នោះគឺហាងសម្អាងការដោយនាងយកឈ្មោះបងប្រុសរបស់នាងដែលជាអ្នកជំនាញផ្នែកសម្អាងគឺ«ណុប​ ដាណេ»ប្រើជាឈ្មោះសម្អាងការតែម្ដង ដោយសារតែនាងនិយាយថាក្នុងពិភពផ្នែកសម្អាងគេស្គាល់ថ្វីដៃរបស់បងប្រុសនាងច្រើនជាង។ ថ្លែងក្នុងពិធីបើកសម្ពោធសម្អាងការដែលមានទ្រង់ទ្រាយធំនៅម្ដុំផ្សារចាស់ទល់មុខហាងធ្វើសក់ម៉ែចាស់ តារាស្រីរូបនេះនិយាយថា ការពិតបងប្រុសរបស់នាងគឺលោកណុប ដាណេ មានសម្អាងការមួយឈ្មោះ«សម្អាងការណុប ដាណេ»នៅម្ដុំផ្សារផ្អៅក្នុងខេត្តកំពង់ចាមរួចហើយ ប៉ុន្តែមកពីនាងមើលឃើញអាជីពមួយនេះមានការរីកចំរើន ទើបនាងសម្រេចចិត្តទៅរៀនស្វែងយល់ផ្នែកសម្អាងហើយសម្រេចបោះទុនជាមួយបងប្រុសនៅភ្នំពេញមួយទៀតដោយសម្អាងការជាសាខាទី២នេះ គឺមានចំណែករបស់នាងពាក់តែម្ដងជាមួយនឹងបងប្រុសដែលជាអ្នកជំនាញ ដោយមិនមែនដូចសម្អាងនៅខេត្តកំពង់ចាមដែលមានតែភាគហ៊ុនរបស់បងប្រុសនាងនោះទេ។…

មើលមុខតារាល្បីៗ ក្រោយឈ្នះការប្រកួត៩០នាទី!

កាលពីយប់ថ្ងៃទី២៤ សីហា តារាសម្ដែងល្បីៗនៅក្នុងពិភពសិល្បៈជាច្រើនបានបង្ហាញខ្លួននៅលើទីលានតារាងបាល់នៅពហុកីឡដ្ឋាន វេស្ទើន សម្រាប់ការប្រកួតជាលើកទី១២ របស់ក្រុមមហាហង្ស។ ឆ្លងកាត់ការប្រកួតរយៈពេល៩០នាទី ក្រុមបាល់ទាត់ដែលចម្រុះដោយតារាសិល្បៈល្បីៗស្ទើរតែទាំងអស់មួយនេះ ទទួលបានជោគជ័យទៀតហើយលើក្រុមគូប្រកួតក្នុងលទ្ធផលរហូតដល់ ៧ ទល់២។ អ៉ីចឹងហើយទើបការប្រកួតទាំងមូល ត្រូវគេឃើញមានតារាច្រើននាក់មកចូលរួមអបអរខុសពីមុន ដោយតារាដែលបានបង្ហាញខ្លួនមកគាំទ្រ គឺសុទ្ធតែជាតារាល្បីៗផងដែរ។ លោកអ៉ិន សុភិន ជាប្រធានក្រុមបានអះអាងថា សម្រាប់ការប្រកួតដែលបានធ្វើឡើងកាលពីយប់ម្សិលមិញគឺជាប្រកួតលើកទី១២របស់ក្រុមមហាហង្ស ហើយក៏ជាជ័យជម្នះលើកទី១១របស់ក្រុមខ្លួនផងដែរចាប់តាំងពីក្រុមដែលចម្រុះដោយតារាសិល្បៈមួយនេះត្រូវបានបង្កើតឡើង។…

ទម្លាយឈ្មោះតារាសម្ដែង ដែលកុងត្រាផ្ដាច់មុខក្នុងផលិតកម្មមួយ!

នាពេលបច្ចុប្បន្ន គេកត់សម្គាល់ថាតារាល្បីឈ្មោះច្រើនឡើង ដែលបានសម្រេចចិត្តកុងត្រាផ្ដាច់មុខឲ្យផលិតកម្មនីមួយៗ និងបណ្ដាទូរទស្សន៍មួយចំនួន ដោយមិនអាចទទួលសិទ្ធិនៅខាងក្រៅផលិតកម្ម ឬទូរទស្សន៍ផ្សេងបាន។ ជាក់ស្ដែងគ្រាន់តែក្នុងផលិតកម្មមហាហង្សគឺមានតារារហូតដល់១៦រូប ត្រូវបានទម្លាយថាបានទទួលយកកុងត្រាផ្ដាច់មុខនៅក្នុងផលិតកម្មមហាហង្ស ដោយមិនអាចចេញថតក្នុងរឿងផ្សេងបានលើកលែងតែរឿងដុំក្នុងកុន។ តារាទាំង១៦នោះ គឺភាគច្រើនជាតារាល្បីៗដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង តែក៏មានតារាដែលទើបនឹងរះផងដែរ ដែលក្នុងចំណងកុងត្រានេះ គឺតារាទាំង១៦នាក់ ត្រូវកំណត់ឲ្យកុងត្រាពេញរយៈពេល៤ឆ្នាំ ដោយក្រៅពីទទួលបានកម្រៃពីការថតសម្ដែង ក៏ទទួលបានប្រាក់ខែជាប្រចាំខែផងដែរ។ លោកអ៉ិន និយាយថាមកទល់ពេលនេះ មានតែតារាកុងត្រានៅក្នុងផលិតរបស់លោកបានដល់១៦នាក់ហើយ…