អគ្គិសនីសៀមរាប! នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីថ្ងៃទី១៤និង១៥ ខែតុលា..

សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៤ និងទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៥ និង៣០នាទីល្ងាច នឹងធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនីនៅបន្ទប់ភ្លើង និងPMT ដូចខាងក្រោម៖

៩ខែ ឆ្នាំ២០១៧ កម្ពុជា លក់កៅស៊ូជិត ១១៥ពាន់តោន ក្នុងតម្លៃ ១៦៧២ដុល្លារ/តោន

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបង្ហាញឲ្យដឹងថា ត្រឹម ៩ខែ ក្នុងឆ្នាំ ២០១៧ កម្ពុជា បានបញ្ចេញលក់កៅស៊ូប្រមាណ ១១៥,០០០តោន ក្នុងតម្លៃជាមធ្យម ១៦៧២ដុល្លារអាមេរិក/តោន។ ត្រឹម ៩ខែនេះ បរិមាណផលិតផលសម្រេចបាន និងបញ្ចេញលក់ គឺប្រហាក់ប្រហែល ១១៥ពាន់តោន កើនឡើង ៣៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។…

អុីស៊ុយស៊ុយរបស់ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈចិញ្ចឹមឃ្មុំ កំពុងឆ្លងត្រូវរថយន្តធន់ធំបុកបណ្តាលឲ្យខ្ទេចទាំងសងខាង!

ភ្នំពេញៈ រថយន្តម៉ាកអុីស៊ុយស៊ុយមួយគ្រឿង របស់ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈចិញ្ចឹមឃ្មុំ បានរងការខូចខាតកំពិតខាងមុខ និងចំហៀងខ្លួន យ៉ាងដំណំ ខណៈពេលកំពុងបើកបរឆ្លងផ្លូវ ហើយបានវ៉ាក់ជាមួយរថយន្តហ៊ីយ៉ាន់ដាយយីឌុបដឹកទំនិញមួយគ្រឿងដែលកំពុងបើកបរតាមផ្លូវត្រង់ រួចក៏បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខមន្ទីរពហុព្យាបាលឡាំប៊ុន ថន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

អ្នកខណ្ឌដូនពេញ ជិតដល់ម៉ោងមានភ្លើងប្រើវិញហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២និង៥៥នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៣២៦ ទ្វារចរន្តទីF៤, F៥។ មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅ ផ្លូវ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងមានភ្លើងប្រើវិញនៅម៉ោង ១និង៥៥នាទីរសៀលថ្ងៃដដែល៕

ដាច់ភ្លើងទៀតហើយ អ្នកស្វាយរៀង!

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង បានឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង៨ព្រឹក អគ្គិសនីស្វាយរៀង សាខាបាវិត សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅតំបន់មួយចំនួននៅក្រុងបាវិត ដើម្បីឲ្យក្រុមការងារបច្ចេកទេសពីប្រភពផ្គត់ផ្គង់ធ្វើការជួសជុលបណ្តាញ។ បញ្ជាក់បន្ថែមថា បងប្អូននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់៕

ក្រុមហ៊ុន ២ ចាប់ដៃគ្នា វិនិយោគអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ក្នុងខេត្តកំពង់ឆ្នាំង

ក្រុមហ៊ុន Devenco និងក្រុមហ៊ុន Engie Glow បានចុះអនុស្សរណៈរួមគ្នា ក្នុងការវិនិយោគលើអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ក្នុងទំហំ ៣០-៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមការឲ្យដឹងពី ក្រសួងបរិស្ថាន។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ពិតជាត្រូវការថាមពលដែលមានតម្លៃថោក និងជឿទុកចិត្តបាន…

Apple ត្រូវគេរាយការណ៍ថា នឹងចាប់ដៃជាមួយ LG ផលិតអេក្រង់បត់សម្រាប់ iPhone ជំនាន់ក្រោយ

ថ្មីៗនេះ ក្រុមហ៊ុន Samsung ត្រូវគេប៉ាន់ប្រមាណថា នឹងអាចរកចំណូលបានពីការផ្គត់ផ្គងអេក្រង់ Super OLED ទៅឱ្យក្រុមហ៊ុន Apple បំពាក់លើទូរសព្ទដៃ iPhone X (Ten) ប្រមាណជាង ៤ ពាន់លានដុល្លារ ខណៈខ្លួនឈានមុខគេក្នុងទីផ្សារអេក្រង់ឧបករណ៍ចល័តប្រភេទនេះ។ ប៉ុន្តែ សម្រាប់កញ្ចក់អេក្រង់ប្រភេទអាចបត់ចុះឡើងបានវិញ Samsung…

អ្នកខណ្ឌមានជ័យ និងខណ្ឌចំការមន ដាច់ទឹករយៈពេលខ្លីប្រមាណជា ៦ម៉ោង!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា អ្នករស់នៅក្នុងសង្កាត់បឹងទំពុន សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ និងខណ្ឌចំការមន នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន រយៈពេលខ្លីប្រមាណជា៦ម៉ោង ទៅតាមពេលវេលា និងទីតាំងដូចខាងក្រោយនេះ ៖

អគ្គិសនីកម្ពុជា៖ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីថ្ងៃ១២ដល់ថ្ងៃ១៥ខែតុលា

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តស្វាយរៀង

ស្វាយរៀងៈ យោងតាមអគ្គិសនីខេត្ត នៅថ្ងៃទី ១១ ខែតុលានេះ បានឲ្យដឹងថា នៅវេលាម៉ោង ១០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចាប់ពីភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ រហូតដល់ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរបង្គោល និងខ្សែMV ។ អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២…