អ្នកវិភាគ: Samsung កំពុងដំណើរការអភិវឌ្ឍបន្ទះស្គេនក្រយៅដៃក្រាលក្រោមអេក្រង់សម្រាប់ Note 9
បន្ទះស្គេនក្រយៅដៃបានក្លាយជាបច្ចេកវិទ្យាស្មាតហ្វូនដ៏សាមញ្ញមួយទៅហើយនាពេលបច្ចុប្បន្ន ខណៈនៅឆ្នាំ២០១៨ គេបានប៉ាន់ប្រមាណថា ស្មាតហ្វូនចំនួន ៧០% នឹងមានបំពាក់បន្ទះស្គេននេះមកជាមួយ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា នឹងធ្វើទំនើបកម្មបច្ចេកវិទ្យាសន្តិសុខលើឧបករណ៍ចល័តឱ្យរបស់ខ្លួនកាន់តែអស្ចារ្យ។ យោងតាមអ្នកវិភាគផ្នែកបច្ចេកវិទ្យាសន្តិសុខដ៏ល្បីល្បាញមកពីក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo បានឱ្យដឹងថា Samsung អាចនឹងបំពាក់បន្ទះស្គេនក្រយៅដៃក្រោមស្រទាប់កញ្ចក់អេក្រង់ឱ្យ…