NOKIA​និង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​រឹត​ចំ​ណង​ភាព​ជា​ដៃ​គូ​ដើម្បី​បង្កើត​បទ​ពិ​សោធន៍​ល្អ​ជូន​អ​តិ​ថិ​ជន​

ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជាហាងលក់ទូរស័ព្ទធំៗចំនួនពីរនៅរាជធានីភ្នំពេញគឺហាងលក់ទូរស័ព្ទ “គីរីរម្យ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនិងហាងលក់ទូរស័ព្ទ “ផ្កាឈូកទិព្វ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុបានជួសជុលកែលំអតុបតែងប្រកបដោយសោភណ្ឌភាព និងបានបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។ស្របពេលនឹងការចាប់ផ្តើមបើកលក់សារជាថ្មី នេះហាងលក់ទូរស័ព្ទទាំងពីរខាងលើនឹងផ្តល់វត្ថុអនុស្សាវរីយ៍ដូចជាអាវយឺត អាវភ្លៀង ឬឆត្រ ដល់អតិថិជនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃ6-8សីហា នៅរាល់ពេលនៃការជាវNOKIAដែលមានតម្លៃចាប់ពី ៣០ ដុល្លារឡើងទៅ។ អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ លោក JERRY…

មិនមែនជារូបក្តៅសាច់​នៅសីហនុ ទេ​គឺ នៅចិន​

ប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយឲ្យដឹងថា រូបក្តៅសាច់ ដែលលួចរួមរក្ស ទាំងកណ្តាល់ ថ្ងៃត្រង់នៅលើឆ្នេរខ្សាច់ ថានៅក្រុងព្រះសីហនុ នោះ កំពុងតែធ្វើឲ្យយុវវ័យ និង អ្នកតាមដានមានការងឿងឆ្ងល់ហើយ ដោយកំពុងតែបង្កភាពអាប់អោនដល់ប្រជាជនខ្មែរ ដែលមានវប្បធម៌ថ្លៃថ្នូរ ដែលជាប្រភពព័ត៌មានខុសទាំងស្រុង ។ អ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បាននាំគ្នាតវ៉ា ថាឲ្យចំពោះគេហទំព័រ មួយនោះដោយចុះមិនដឹងពីប្រភពច្បាស់លាស់នៃពិភពព័ត៌មាន ។…

Nokia បង្កើតកម្មវិធី អបអរសាទ ដល់ទិវានៃ ក្តីស្រលាញ់

ជិតឈានដល់ ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃដែលប្រជាជន ទូទាំងពិភពលោក ទទួលស្គាល់ថា ជាទិវា នៃក្តីស្រលាញ់នោះ ក្រុមហ៊ុន Nokia ក៏ដូចជាក្រុមហ៊ុនធំៗមួយចំនួនទៀត បានសម្រេចបង្កើតកម្មវិធី ពិសេសៗ ដើម្បី អបអរសាទដល់ថ្ងៃនេះ ក៏ដូចជាផ្តល់ភាពរីករាយ ដល់អតិថិជនរបស់ខ្លួន នៅតាម ទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ…

តន្ត្រីទេសចរណ៍ អានឆ័រ ២០១២

តន្ត្រីអានឆ័រ ២០១២ បាន​វិលមកវិញហើយ ដែលលោកអ្នកអាចចូលរួមទ​​ស្សនាតន្ត្រី​ទេសចរណ៍ អាន់ឆ័រ ២០១២ នេះដោយសេរី និង​រីក​រាយ​។​ តន្ត្រីទេសចរណ៍ អាន់ឆ័រ ២០១២ ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែង​ជា​កិត្តិ​យស​ពី​សំ​ណាក់កំពូលតារាចំរៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដូចជា លោក ព្រាបសុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា,…

ចាន់ ស្រីរ័ត្ន រវល់យ៉ាងខ្លាំងឆ្នាំ ២០១២

នៅចុងឆ្នាំ ២០១១ នេះ ចាន់ ស្រីរ័ត្ន ដែលជាអ្នកសម្តែង និង បង្ហាញម៉ូដត្រូវ បានគេចាប់អារម្មណ៍ និង មើល ឃើញថាកំពុងតែមានហាងឆេង​ព្រោះនាងបាន ទទួលថត និង សម្តែងរឿងវីដេអូភាគ សម្រាប់ បញ្ចាំងលើកញ្ចក់ ទូរទស្សន៍នានាដល់ទៅបីរឿងក្នុងពេលតែមួយដោយបានធ្វើជាតួឯកទៀតផង ។ ថ្វីបើទើបចូលប្រឡូកក្នុងពិភពសិល្បៈសម្តែងបានប្រមាណប្រាំឆ្នាំ…

សិល្បករ សិល្បការិនី ហាត់សមនៅ កោះពេជ្រត្រៀមសម្ដែងបុណ្យសមុទ្រ

ក្រុម​សិល្បករ​ សិល្ប​ការិនី​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បប្រមាណ​២៣២​នាក់​ និង​ក្រុម​តន្ត្រី​របស់​ក្រសួង​ទេសច​ណ៍​បាន​មក​ជួបជុំ​គ្នា​ហាត់​សម​​នៅ​កោះ​ពេជ្រ ​កាលពី​រសៀល​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ​ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​សម្តែងក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ​និង​បុណ្យ​សមុទ្រឆ្នេរ​ខ្សាច់​អូរ​ឈើទាល​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១១​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​​ឆ្នេរសមុទ្រកម្ពុជា​ដែល​បាន​ចូល​ សមាជិកក្លឹ​ប​ឆ្នេរសមុទ្រ​ដ៍​ស្អាត​ជាងគេ​បំផុត​នៅ​លើ​សកលលោក​ និង​បង្ក​លក្ខណៈ​សប្បាយ​រីករាយ ​លំហែ​កាយ​កម្សាន្ត​ដល់​​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ផងដែរ…

យុទឹម តស៊ូលុះក្តីស្រម៉ៃក្លាយជាការពិត

តារាចម្រៀងកូនកាត់ចិនរូបសង្ហាង៉ាន់យុទឹមទើបតែចូលលុកលុយលើរេញសិល្បះបានពីរ​ឆ្នាំ​ប៉ុណ្ណោះ​លោក​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​ជួប​នូវ​ការ​លំបាក​យ៉ាង​ច្រើន​ក្នុង​​ការ​ទាញ​ស្រូប​យក​ប្រជា​ប្រិយភាព​និង​ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​។​​ទោះ​ជា​យ៉ាង​ណា​តារា​ចម្រៀង​វ័យ​ក្មេង​មាន​ទឹក​ដម​សំឡេង​ពិរោះ​ក្រអួន​រូបនេះ​​បង្ហាញ​ពី​ឆន្ទះ​មុះ​មុត​ថា​លោក​និង​ប្រឹង​ប្រែង​ពុះ​ពារ​រាល់​គ្រប់​ឧបសគ្គ​ដើម្បី​​ច្បាម​យក​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​នាវា​សិល្បះ​ឲ្យ​ទាល់​តែ​បាន​។​​យុទឹម មាន​វ័យ​២១​ឆ្នាំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​បី​នាក់​ប្រុស​ទាំង​អស់​។​​ឳពុក​ម្តាយ​របស់​លោក​ជាប់​សែ​ស្រឡាយ​ចិន​និង​ជា​អ្នក​រកស៊ី​នៅ​ក្រុង​ព្រះសីហនុ​។​​លោក​ជា​និស្សិត​ឆ្នាំ​ទី​១​ផ្នែក​(IT)​នៅ​សកល​វិទ្យាល័យ​NUM​។​ យុទឹម ​បាន​ចូល​ប្រឡូក​ក្នុង​សិល្បះ​នៅ​ចុង​ឆ្នាំ​២០០៩​ដែល​ពី​ដំបូង​ទទួល​ច្រៀង​នៅ​តាម​​កម្ម​វិធី​ប្រគំ​តន្ត្រី​នានា​តាម​បណ្តា​ខេត្ត​។​បន្ទាប់​មក​ក៏​បាន​ច្រៀង​ឲ្យ​ផលិត​កម្ម​ក្រៅ​ស្រុក​មួយ​​ចំនួន​និង​បាន​ចេញ​មុខ​តាម​បណ្តា​កម្ម​វិធី​ខន​សឺត​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ញឹក​ញាប់​ហើយ​ក៏​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិក​ជន​ផង​ដែរ​។​ តារាច​ម្រៀង​មាន​ទម្រង់​មុ​ខ​កាត់​ចិន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​ខ្លួន​មាន​ទឹកដម​សំឡេង​​ល្អ​ពី​ធម្មជាតិ​និង​មិន​ចង់​ទុក​កំណព្វ​ទ្រព្យ​ដ៏​មាន​តម្លៃ​កប់​ចោល​នោះ​លោក​មាន​បំណង​ចង់​ចូល​​ច្រៀង​នៅ​តាម​ផលិត​កម្ម​ក្នុង​ស្រុក​ដើម្បី​មាន​ឱកាស​ថត​សំឡេង​ដាក់​CD​ប្រកួត​ប្រជែង​លើ​ទីផ្សារ​​តែ​រហូត​មក​ទល់​និង​ពេល​នេះ​ក្តី​ប្រាថ្នា​របស់​លោក​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​បើ​ទោះបី​លោក​​ខិត​ខំ​ទំនាក់​ទំនង​សុំ​គេ​ចូល​ច្រៀង​ស្ទើរ​​គ្រប់​​ផលិត​កម្មមក​ហើយ​ក្តី​។ យុទឹម​បង្ហើប​ថាមូ​​ល​ហេតុ​ដែល​លោក​មិន​ទាន់​បាន​ចូល​ច្រៀង​ប្រចាំ​ផលិត​កម្ម​ក្នុង​ស្រុក​ព្រោះ​​មាន​ផលិត​កម្ម​មួយ​ចំនួន​តម្រូវ​ឲ្យ​លោក​សូក​ប៉ាន់​ជា​ប្រាក់​ឲ្យ​គេ​ទើប​គេព្រម​ទទួល​ហើយ​ក៏​មា​​ន​ផលិត​កម្មខ្លះ​ឲ្យ​លោក​ចេញ​ថ្លៃ​ថត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​លោក​មាន​​ការ​រារែក​ចិត្ត​និង​មិន​ទាន់ហ៊ា​ន​ប្រថុយ​ប្រថាន​ជា​មួយ​ផលិត​កម្ម​ទាំង​នោះ​នៅ​ឡើយ​។ យុទឹម​និយាយ​ថា​«ពុំ​មែន​ជា​ការងារ​ស្រួល​នោះ​ទេ​បង​!ក្នុង​ការ​ប្រ​ជ្រៀត​ចូល​ក្នុង​វិស័យ​​សិល្បះ​ព្រោះ​ខ្ញុំ​បាន​តស៊ូ​ប្រឹង​ប្រែង​រយៈ​ពេល​2​ឆ្នាំ​មក​ហើយ​តែ​មិន​ទាន់​ទទួល​បាន​នូវ​ផ្លែ​ផ្កា​ជា​ដុំ​កំ​ភួន​នៅ​ឡើយ​»។ទោះ​ជា​យ៉ាង​ណា​ដោយ​សម្អាង​ទៅ​លើ​ទេព​កោសល្យ​មាន​ទឹកដម​សំឡេង​ល្អ​ពី​ធម្មជាតិ​ យុទឹម ​បាន​ប្រកាន់​នូវ​គោល​ជំហរ​ថា​និង​ក្រាញ់​ននៀល​លើ​វិថី​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រកួត​​ប្រជែង​នេះ​បន្ត​ទៅ​ទៀត​ដើម្បី​បំពេញ​នូវ​ក្តី​ស្រម៉ៃ​របស់​ខ្លួន​។ យុទឹម​បញ្ជាក់​ថា​មហិច្ចតា​ដ៏​មហិមា​របស់​លោក​គឺច​ង់​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​​រូប​ប្រចាំ​ប្រទេស​ហើយ​លោក​រំពឹង​ថា​ថ្ងៃ​ខាង​មុខ​លោក​និង​ទៅ​ដល់​គោល​ដៅ​នោះ​ត្បិត​អី​លោក​​បាន​ត្រៀម​ខ្លួន​ពង្រឹង​កាយ​ចិត្ត​ដោយ​មិន​មាន​ការ​រាថយ​ឡើយ​ បើ​ទោះបី​ត្រូវ​ហែល​ឆ្លង​កាត់​​ឧបសគ្គ​​លំបាកៗ​យ៉ាង​ណា​ក្តី​៕