ចេន សាយចៃ ថ្ងូរអាណិតមេថោន
ខុសពីតារាចម្រៀងភាគច្រើនដែលបង្ហាញការអន់ចិត្តចំពោះផលិតកម្មថោន ដែលបញ្ចេញបទអោយខ្លួនបានច្រៀងមិនបានទាន់ចិត្ត ហើយមានគម្រោងវិចបង្វិចជាបណ្ដើរៗចាកចេញ សម្រាប់តារាចម្រៀងសំនៀងរដឺន អ្នកនាង ចេន សាយចៃ ក្រៅពីបានប្រកាសជំហរថានឹងមិនរត់ទៅណាចោលទ្រនំថោន ក៏បានលើកឡើងពីការអាណិតចំពោះមេថោនជុំវិញការបើកផលិតកម្មនោះទៅវិញ។ នេះជាការលើកឡើងមួយកម្រចេញពីមាត់តារាល្បីម្នាក់ ដែលត្រូវគេដឹងថាមិនខ្វះផលិតកម្មរង់ចាំបើកទ្វារទទួល ប្រសិនបើអ្នកនាងចង់ហក់ចូលទ្រនំមួយថ្មី ដូចគ្នានឹងមាស សុខសោភា ដែលត្រូវគេទម្លាយថាបានកុងត្រាចូលហង្សមាស ព្រោះតែដាច់អាល័យនឹងថោននោះ។ អ្នកនាងចេន សាយចៃ និយាយថា ថ្វីត្បិតតែក្រោយចូលជ្រកនៅក្នុងផលិតកម្មថោន…