រំភើបជំនួស ពេលដឹងពីការតស៑ូ របស់ មាស សុខសោភា ចំពោះគូស្នេហ៍
មកទល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា និងគូដណ្ដឹងក្រោមដំបូលតែមួយ គឺលោកដា ដែលជាអណិកជនខ្មែរនៅកាណាដា នៅតែមានចំណងស្នេហ៍ស្អិតរមួតបេះមិនដាច់ ដោយនាងចាប់ផ្ដើមចិត្តល្អ បើកចំហរទំនាក់ទំនងអោយអ្នកកាសែតបានសម្ភាសន៍ និងបានថតដោយលែងដើរគេចកាមេរ៉ាដូចមុននោះផង។ អ្វីដែលគេកោតសរសើរ គឺទម្រាំតែឈានដល់ទំនាក់ទំនងបេះមិនដាច់នៅក្នុងពេលនេះ គឺអ្នកនាង និងគូស្នេហ៍តស៊ូជាមួយគ្នាច្រើនណាស់ ដោយត្រូវគេអះអាងថា ឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់នោះផង ថ្វីដ្បិតតែអ្នកទាំងពីរមិនទាន់មានដំណក់ឈាមរួមគ្នានៅឡើយ។ ក្នុងចំណោមតារាចម្រៀងល្បីឈ្មោះ…