​វត្តមានលោកព្រាប សុវត្ថិ ក្លាយជាការប្រគំតន្ត្រីនាំមុខគេ នៅកូរ៉េ

ក្នុងចំណោមការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ មានការបញ្ជាក់ថាការប្រគំតន្ត្រីដែលទើបបញ្ចប់ក្រោមវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ឆាយ វិរៈយុទ្ធ និងអ្នកនាង ពេជ្រ សោភា មុននេះ គឺជាការប្រគំតន្ត្រីដែលទាក់ទាញអ្នកគាំទ្របានច្រើនជាងគេ។ នេះបើយោងតាមការអះអាងថា របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានថ្លែងការកោតសរសើរចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសកូរ៉េបានថ្លែងបញ្ជាក់ថា ក្នុងចំណោមវត្តមានតារាល្បីៗដែលធ្លាប់មកសម្ដែងការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ…

មិនធម្មតា អេឡិច ចាន់ត្រា ឆ្លើយតប មាស សុខសោភា ក្ដៅៗ

ខណៈដែល មាស សុខសោភា ត្រូវបានគេកត់សម្គាល់ថាមានសន្ទុះជាមួយនឹង«ឧត្តមស្វាមី» រហូតដល់មានអ្នកចូលស្ដាប់ដល់រាប់ម៉ឺននាក់ តារាចម្រៀង លោក អេឡិច ចាន់ត្រា បានបង្ហោះឆ្លើយតបភ្លាមៗ ដោយបានយកបទចម្រៀងនោះមកច្រៀងCover ដោយដាក់ចំណងជើងឆ្លើយតប ដែលមិនខុសពីការឆ្លើយតបនឹងបទរបស់ មាស សុខសោភា ដែលជាបទចម្រៀងដែលមានការចាប់អារម្មណ៍នោះ។ លោក អេឡិច ចាន់ត្រា អះអាងថា…

រកឃើញចម្រៀង៥បទ ផ្ទុះខ្លាំង ក្នុងពេលចូលឆ្នាំ!

បើទោះជាគ្មានការកំណត់ផ្លូវការយ៉ាងណាក៏ដោយ ក៏នៅតែអាចកំណត់ថាបទចម្រៀងណាខ្លះពេញនិយមបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីព្រឹត្តិការណ៍សង្ក្រានធំៗ ជាពិសេសតាមស្រុកតាមភូមិ ដែលមានកម្មវិធីរាំរែក និង ចាក់បន្លឺដោយបទចម្រៀង បន្ទរតែបទទាំងនោះ ក្នុងសន្ទស្សន៍ច្រើនជាងគេ។ សូម្បីតែកូនក្មេងតូចៗ ក៍ស្គាល់បទចម្រៀងទាំងនោះស្ទាត់មាត់ផងដែរ ដោយសារតែការចាក់បន្លឺគ្រប់ច្រកល្ហក។ ប៉ុន្តែបទចម្រៀងពេញនិយមទាំង៥ បើធៀបនឹងកម្លាំងពេញនិយមលើបទជាចង្វាក់ប្រពៃណី នៅចាញ់ឆ្ងាយណាស់ ជាពិសេសបទចម្រៀងដែលបានបកស្រាយឡើងវិញដោយតារាចម្រៀងរបស់ផលិតកម្មថោន គឺត្រូវចាក់បន្ទរ និងច្រៀង យ៉ាងកងរំពងក្រៅពីចាក់ដើម្បីរាំសប្បាយ។…

តោះមកស្គាល់តារាចម្រៀង ដែលចេញបទពាក់ព័ន្ធពីសត្វ មុនចូលឆ្នាំនេះ

ចាត់ទុកថាអំឡុងបុណ្យចូលឆ្នាំឆ្នាំនេះ មានភាពចម្លែកមុន ដោយសារតែតារាចម្រៀងច្រើនរូប ពោលគឺស្ទើរតែគ្រប់ផលិតកម្ម បែរជាព្រួតគ្នាចេញបទចម្រៀងពាក់ព័ន្ធនឹងសត្វ ដោយគ្រាន់តែបទទាក់ទងនឹងសត្វឆ្កែ គឺមានតារាចម្រៀងមិនតិចជាង៤នាក់បានបញ្ចេញបទចម្រៀងទៅហើយ។ មិនរាប់បញ្ចូលបទចម្រៀងកាលពីឆ្នាំមុន និងចេញកាលពីឆ្នាំ២០១៧ ដែលចេញទាក់ទងពីសត្វ ក្នុងឆ្នាំ២០១៨នេះ គេឃើញតារាចម្រៀងសុទ្ធតែបញ្ចេញបទចម្រៀងទាក់ទងនឹងសត្វប្រជែងគ្នា រហូតដល់ថ្នាក់ធ្វើអោយអ្នកខ្លះមានការចាប់អារម្មណ៍ ប៉ុន្តែក៏ធ្វើអោយមានការរិះគន់ផងដែរ ដោយ លោក ម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថាជំនាញខាងទើស បង្ហោះថាតើបទចម្រៀងឆ្នាំនេះ…

មាស សុខសោភា មិនធម្មតា ក្នុងព្រឹត្តិការណ៍ធំនៅផ្សារសុរិយា

កាលពីល្ងាចថ្ងៃទី១៩ មីនា តារាចម្រៀងកញ្ញា មាស សុខសោភា បានធ្វើអោយកក្រើកផ្សារទំនើបសុរិយាតែម្ដង ក្នុងពេលដែលនាងបង្ហាញខ្លួនអមដោយការច្រៀងរាំ និងបង្ហាញឈុតយ៉ាងស្រស់ស្អាតនៅក្នុងពិធីបើកសម្ពោធរោងកុន Major Cineplex ថ្មីនៅផ្សារទំនើបសុរិយាជាន់រោងកុន។ បើទោះកម្មវិធីនោះមានការចូលរួមដោយតារាល្បីៗជាពិសេសតារាសម្ដែងនៅក្នុងប្រទេសកម្ពុជាច្រើនរូប ក៏តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោនរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍លើសលប់ជាងគេ ដោយសារតែនាងអាចកន្ត្រាក់អោយអ្នកមកកម្សាន្តក្នុងផ្សារទំនើបនោះ មកចូលរួមគ្នាយ៉ាងកកកុញពេញពិធី នៅក្នុងស្ថានភាពដែលកម្មវិធីទាំងមូលមិនអនុញ្ញាតអោយចូលដោយសេរីផង។ នៅក្នុងកម្មវិធីនោះ មាស សុខសោភា…

សង្ក្រាននៅចោមចៅឆ្នាំនេះ ក៍ធំដែរ សុទ្ធតែតារាល្បីៗ មិនធម្មតា

មិនចាញ់គម្រោងសង្ក្រាននៅខេត្តបាត់ដំបង និងនៅវត្តភ្នំ ដែលបានប្រកាសធ្វើអោយធំ នៅថ្ងៃទី៣០-៣១ មីនា និងថ្ងៃទី១ មេសា ខាងមុខនេះ នៅបរិវេណវត្តជន្លង់ម្លូរ ក៏មានព្រឹត្តិការណ៍សង្ក្រានធំ មិនធ្លាប់មានផងដែរ ក្រោមការសហការពីស្ថាប័នចំនួន៣ ដោយមានការរំពឹងថា នឹងទាក់ទាញអ្នកចូលរួម ក្នុងតំបន់រោងចក្រ នៅចោមចៅអោយកកកុញមិនក្រោមម៉ឺននាក់នោះទេ អោយមកកម្សាន្តមុនឱកាស ឈប់សម្រាកទៅស្រុក។ នេះជាព្រឹត្តិការណ៍ «ពោធិ៍សែនជ័យសង្ក្រាន»…

ឆាយ វិរៈយុទ្ធ បញ្ជាក់រឿង ចូលហង្សមាស

ខណៈដែលតារាចម្រៀងល្បីឈ្មោះគឺកញ្ញាមាស សុខសោភា ត្រូវគេទម្លាយថានឹងដើរចេញពីថោនចូលហង្សមាសនៅពាក់កណ្ដាលឆ្នាំ២០១៨នេះ តែនាងមិនទាន់ទទួលស្គាល់ដើម្បីកុំអោយខូចបទចម្រៀងដែលសេសសល់នោះ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វិរៈយុទ្ធ ក៏ត្រូវបានគេសង្ស័យថានឹងដើរចេញពីផលិតកម្មរបស់ខ្លួនគឺសាន់ដេ ហក់ចូលហង្សមាសផងដែរ។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រី«Carabao Spark Concert» កាលពីថ្ងៃទី២៥ កុម្ភៈ តារាចម្រៀងរូបនេះបានទម្លាយអោយដឹងពីព័ត៌មានដ៏ក្ដីគគុកនេះ។ លោក ឆាយ វិរៈយុទ្ធ និយាយថាលោកបានឮច្រើនមកហើយ…

Original Song«ធ្វើការបន្លំ» ចេន សាយចៃ រំពឹងច្បាមទីផ្សារ!

ខណៈដែលផលិតកម្មថោន ត្រូវបានគេចាប់អារម្មណ៍ជុំវិញដំណើរចាកចេញរបស់ មាស សុខសោភា ទៅកាន់ផលិតកម្មហង្សមាស ក្រោយចប់ចូលឆ្នាំនោះ តារាចម្រៀងដែលសរសើរពីថោនមិនដាច់ពីមាត់ អ្នកនាង ចេន សាយចៃ ត្រូវផលិតកម្មមួយនេះសម្រុកចេញបទបំបុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរគួរអោយកត់សម្គាល់តែម្ដង។ យ៉ាងណាមិញ ក្នុងចំណោមបទចម្រៀងដែលគេបានឃើញ បទ«ធ្វើការបន្លំ»ដែលទើបចេញបង្ហោះ ទទួលបានការចាប់អារម្មណ៍លោតខ្លាំងតែម្ដង ដោយសារតែបទចម្រៀងនេះ ក្រៅតែពីជា Original Song ក៏មានអត្ថន័យត្រូវរឿងក្នុងសង្គមភាគច្រើនបុកត្រូវបេះដូងមហាជន…

មាស សុខសោភា ថាមិនរត់ចោលថោន ក្នុងពេលកំដៅរឿងចូលហង្សមាស កាន់តែឡើង

ខណៈដែលមានការអះអាងកាន់តែច្បាស់ៗឡើង ជុំវិញភាពត្រូវរ៉ូវគ្នាជាសម្ងាត់ថា តារាចម្រៀង មាស សុខសោភា នឹងចូលហង្សមាស ក្រោយបញ្ចប់ការងារចូលឆ្នាំខ្មែរ នៅអំឡុងខែ៤ខាងមុខនោះ តារាចម្រៀងរូបនេះ បានអះអាងថា នាងមិនរត់ទៅណាចោលផលិតកម្មថោននោះទេ ដោយនាងបញ្ជាក់ថា ពេលនេះម៉ោងនេះ នាងគឺនៅតែជាតារាចម្រៀងរបស់ថោន នឹងគ្មានការលួចចុះកុងត្រា ជាសម្ងាត់ណាមួយជាមួយហង្សមាស នោះឡើយ។ នេះជាបកស្រាយទប់ នឹងការបញ្ចេញព័ត៌មានពីក្រុមអ្នកនិពន្ធ និងក្រុមការងាររបស់នាងជាច្រើននាក់…

មាស សុខសោភា នឹងកាន់តែក្លាយជាខ្លាញី ក្រោយចូលហង្សមាស

បើទោះជាលោក មាស សុខរតនៈ នៅប្រកែកនៅឡើយ ស្របគ្នាដែលលោកករុណា ពេជ្រ អ្នកចាត់ការថ្មីនៅក្នុងផលិតកម្មថោន បានអះអាងថាគឺជារឿងមិនពិតក៏ដោយ ក៏តារាចម្រៀងកញ្ញា មាស សុខសោភា ត្រូវបានគេដឹងដោយមិនចំហរថាបានសម្រេចចិត្តកុងត្រាជាមួយផលិតកម្មហង្សមាសយ៉ាងរលូនទៅហើយ។ ប្រភពពីអ្នកទម្លាយព័ត៌មានគួរអោយទុកចិត្ត បានហៅការប្រកែករបស់អ្នកទាំងពីរ ថាជាយុទ្ធសាស្រ្តបំបិតព័ត៌មានដែលធ្លាប់បានធ្វើជាទម្លាប់ ស្របគ្នាដែលផលិតកម្មថោនក៍នៅមិនទាន់ចង់មានព័ត៌មានជុំវិញករណីនេះនៅឡើយ ដើម្បីកុំអោយខូចបទដែលមាស សុខសោភា នឹងត្រៀមចេញលក់ចុងក្រោយនៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខប៉ុណ្ណោះ។ កញ្ញាត្រូវបានគេអះអាងថានឹងក្លាយជាខ្លាញី…