ពួកឧទ្ទាមយេម៉ែន បាញ់មីស៊ីលផ្លោងអន្តរទ្វីប រំលងរាជធានីអារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីតៈ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានប្រយុទ្ធជាមួយពួកឧទ្ទាម Houthi របស់ប្រទេសយេម៉ែន ដោយបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីល ដែលមានគោលដៅបាញ់រំលងរាជធានីរីយ៉ាដរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៧។ ទូរទស្សន៍អ៊ីស្លាម Al Masirah របស់ពួកឧទ្ទាម បានរាយការណ៍ថា មីស៊ីលផ្លោងដែលបាញ់ទៅនោះ ប្រភេទ…

ជប៉ុន និងកូរ៉េខាងត្បូង ជំរុញឲ្យចិនដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង

ជប៉ុនៈ រដ្ឋមន្ត្រីការបរទេសក្រុងតូក្យូ លោក Taro Kono បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលខ្លួន និងកូរ៉េខាងត្បូង បានទទូចឲ្យចិនប្រឹងប្រែងបន្ថែមទៀត ក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើង ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបមួយនេះ ចំពេលមានភាពតានតឹង រវាងកូរ៉េខាងជើង និងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩…

ជប៉ុន ណែនាំឲ្យប្រើប្រព័ន្ធការពារមីស៊ីល នៅមូលដ្ឋានលើគោក ដើម្បីបង្កើនសមត្ថភាពយោធាខ្លួន

ជប៉ុនៈ រដ្ឋាភិបាលជប៉ុននៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នៅថ្ងៃអង្គារនេះ បានសម្រេចណែនាំឲ្យប្រើប្រព័ន្ធការពារមីស៊ីល Aegis នៅមូលដ្ឋានលើគោក ដើម្បីបង្កើនសមត្ថភាពការពារខ្លួនរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។ មន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា ក្រោមផែនការរបស់រដ្ឋាភិបាល ប្រព័ន្ធ Aegis Ashore ចំនួនពីរ នឹងត្រូវដាក់ពង្រាយគ្របដណ្ដប់ទូទាំងប្រទេស ហើយវានឹងក្លាយជាប្រតិបត្តិការលើកដំបូង…

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារនៅប៉ាទ្បេស្ទីន ឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត

ប៉ាឡេស្ទីនៈ យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ បានវាយប្រហារកាំជ្រួចមីស៊ីល ទៅលើគោលដៅ ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប របស់ប៉ាទ្បេស្ទីន ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។ ប្រភពពីសន្តិសុខ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារនៅប៉ុស្តិ៍យោធាចំនួនពីរកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្ដាលឲ្យរងការខូចខាតនៅទីនោះយ៉ាងធ្ងន់ធ្ងរ…

អាមេរិក អះអាងថាមីស៊ីលកូរ៉េខាងជើង មិនអាចវាយប្រហារដល់ដីគោករបស់ខ្លួនទ្បើយ

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយកាលពីថ្ងៃសុក្រថា មីស៊ីល ICBM របស់កូរ៉េខាងជើង មិនមានសមត្ថភាពអាចវាយប្រហារដល់ដីគោកអាមេរិកទ្បើយ ដែលការលើកទ្បើងនេះ គឺផ្ទុយទៅនឹងការអះអាងរបស់ក្រុងព្យុងយ៉ាង និងក្រុមអ្នកសង្កេតការណ៍យោធាពិភពលោកនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯមន្ទីរប៉ង់តាហ្គោនទូរទស្សន៍…

កូរ៉េខាងជើង ចោទប្រកាន់អាមេរិក ធ្វើសមយុទ្ធបាញ់មីស៊ីលថ្មី ព្រមានរបបខ្លួន

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ បាននិយាយថា កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកថា បានធ្វើសមយុទ្ធបាញ់មីស៊ីលថ្មី ជាមួយជប៉ុន និងកូរ៉េខាងត្បូង ព្រមានរបបខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ អគ្គនាយកវិទ្យាស្ថានលុបបំបាត់អាវុធ និងសន្តិភាពរបស់កូរ៉េខាងជើង បាននិយាយថា នេះគឺជាលើកទី៤ ហើយ សម្រាប់សមយុទ្ធយោធាដែលដឹកនាំដោយអាមេរិក…

មេដឹកនាំចិន និងកូរ៉េខាងត្បូងជួបគ្នា ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាភាពតានតឹងនៅឧបទ្វីបកូរ៉េ

ចិនៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងធ្វើកិច្ចចរចាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកការផ្សះផ្សារទំនាក់ទំនងទ្វេភាគី ក៏ដូចជាដំណោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។…

អាមេរិកត្រៀមចរចា ជាមួយកូរ៉េខាងជើង ខណៈជប៉ុនចង់ឲ្យមានការដាក់សម្ពាធបន្ថែម

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានស្នើឲ្យចាប់ផ្តើមកិច្ចចរចា ដោយផ្ទាល់ជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុន បើទោះបីអាមេរិក ធ្លាប់បានអះអាងថា ទាល់តែក្រុងព្យុងយ៉ាង យល់ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទើបអាចមានកិច្ចចរចារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។…

មេដឹកកំពូលកូរ៉េខាងជើង ប្តេជ្ញាថានឹងធ្វើឲ្យប្រទេសខ្លួន ក្លាជាមហាអំណាចអនុយក្លេអ៊ែរ នៅក្នុងពិភពលោក

កូរ៉េៈ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាថា នឹងធ្វើឲ្យកូរ៉េខាងជើងក្លាយជាប្រទេស មានអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុត នៅលើពិភពលោក បន្ទាប់ពីរបបដាច់ស្រយាលមួយនេះ បានបង្ហាញសញ្ញាបន្ធូរបន្ថយភាពតានតឹងតិចតួចប៉ុណ្ណោះ នៅក្នុងកម្មវិធីអាវុធខ្លួន ខណៈវាបានជំរុញឲ្យមានការប្រុងជើងការជាសកល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣…

កូរ៉េខាងត្បូង អាមេរិក រួមទាំងជប៉ុន កំពុងធ្វើសមយុទ្ធស្ទាក់ចាប់មីស៊ីលរួមគ្នា នៅជិតឧបទ្វីបកូរ៉េ

កូរ៉េៈ នាយសេនាធិការរួមរបស់ទីក្រុងសេអ៊ូល (JCS) នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេលពីរថ្ងៃ នៅក្នុងដែនទឹកជិតឧបទ្វីបកូរ៉េ និងជប៉ុន ខណៈកំពុងមានភាពតានតឹង ជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។ សមយុទ្ធយោធាត្រីភាគីនេះ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃអង្គារស្អែក…