កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ បាននិយាយថា កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកថា បានធ្វើសមយុទ្ធបាញ់មីស៊ីលថ្មី ជាមួយជប៉ុន និងកូរ៉េខាងត្បូង ព្រមានរបបខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។
អគ្គនាយកវិទ្យាស្ថានលុបបំបាត់អាវុធ និងសន្តិភាពរបស់កូរ៉េខាងជើង បាននិយាយថា នេះគឺជាលើកទី៤ ហើយ សម្រាប់សមយុទ្ធយោធាដែលដឹកនាំដោយអាមេរិក នៅក្នុងឆ្នាំនេះ ដែលវាជាការបង្កហេតុយ៉ាងធ្ងន់ធ្ងរ នៅលើឧបទ្វីបកូរ៉េ។
ប្រភពដដែល បានបញ្ជាក់ថា អាមេរិកបានបន្តធ្វើសមយុទ្ធយោធារួមគ្នាជាច្រើន ដើម្បីប្រឆាំងនឹងក្រុងព្យុងយ៉ាង រួមទាំងសមយុទ្ធបាញ់មីស៊ីលព្រមានចំនួនពីរដង នៅឆ្នាំ ២០១៦ និងបួនដងនៅឆ្នាំ ២០១៧ ដែលនេះជាការបង្កហេតុយោធាដ៏ឃោរឃៅ ពីសំណាក់រដ្ឋបាលលោក ត្រាំ៕
មតិយោបល់