រុស្ស៊ី ប្រាប់អាមេរិកថា ជារឿងមិនអាចទទួលយកបានទេ ខណៈក្រុងវ៉ាស៊ីនតោន បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលខ្លួន មិនអាចទទួលយកបាននោះទេ ខណៈដែលក្រុងវ៉ាស៊ីនតោន បានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយមានទាំងសង្គ្រាមវោហាសាស្ត្រ និងការបង្កើតមូលដ្ឋានយោធា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ី…

កូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើង អាចនឹងធ្វើកិច្ចចរចាជាមួយអាមេរិក នៅឆ្នាំ ២០១៨ខាងមុខ

កូរ៉េៈ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងទំនងជានឹងធ្វើកិច្ចចរចា ជាមួយអាមេរិក នៅឆ្នាំ ២០១៨ ដែលជាផ្នែកមួយនៃដំណើរស្វែងរកការទទួលស្គាល់ប្រទេសខ្លួន ក្នុងនាមជារដ្ឋនុយក្លេអ៊ែរមួយ។ នេះបើយោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយទីក្រុងសេអ៊ូល បានរៀបរាប់អំពីការព្យាករណ៍របស់ពួកគេថា «កូរ៉េខាងជើង នឹងបន្តបង្កើនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន…

ក្រុមអ្នកអភិវឌ្ឍមីស៊ីលកូរ៉េខាងជើង ត្រូវរងការវាប្រហារដោយទណ្ឌកម្មអាមេរិក

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រឆាំងលើមន្រ្តីកូរ៉េខាងជើងពីររូប ដោយសំអាងថា ពួកគេបានដឹកនាំការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។ ក្រសួងរតនាគារជាតិអាមេរិក បានកត់ឈ្មោះបុគ្គលពីររូបរបស់កូរ៉េខាងជើង ទី១.លោក Kim Jong-sik និងទី២.លោក Ri Pyong-chol ដោយបាននិយាយថា…

កូរ៉េខាងត្បូង នឹងសាងសង់ប៉មមួយ ដើម្បីត្រួតពិនិត្យលើសកម្មភាពកូរ៉េខាងជើង

កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងចាប់ផ្តើមការសាងសង់ប៉មត្រួតពិនិត្យមួយ ដើម្បីតាមដានគោលនយោបាយ របស់ក្រសួងការបរទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។ គម្រោងសាងសង់នេះដែរ ត្រូវបានអនុម័តនៅថ្ងៃអង្គារនេះ ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីបង្កើតមេបញ្ជាការប៉ុស្តិ៍មួយ សម្រាប់ទទួលបន្ទុកគោលនយោបាយ ដែលជាប់ពាក់ព័ន្ធជាមួយកូរ៉េខាងជើង ដោយឲ្យវាស្ថិតនៅក្រោមអនុរដ្ឋមន្ត្រីការពារជាតិ ដែលការធ្វើយ៉ាងដូច្នេះ គឺជាយុទ្ធសាស្ត្រមួយ ក្នុងការការពារជាតិ។ សេចក្ដីប្រកាសថ្មីនេះ…

លោក គីម ចុង អ៊ុន ថា« អង្គការ​សហប្រជាជាតិជាកូនអុករបស់អាមេរិក» ក្រោយការដាក់​ទណ្ឌកម្មមកលើប្រទេសកូរ៉េខាងជើង

កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ចុង អ៊ុន Kim Jong Un បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​មក​លើ​ខ្លួន​ថា​ជា សកម្មភាព​បង្ក​សង្គ្រាម‍ ជាមួយកូរ៉េខាងជើង។ នេះបើតាមរយៈសារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង…

ចិន និងរុស្ស៊ី បោះឆ្នោតគ្រាំទ្រលើសេចក្ដីសម្រេច របស់អង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆន្ទ ក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាងមុន ទៅលើកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោង នាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ ដំណោះស្រាយនេះ ត្រូវបានព្រាងឡើងដោយអាមេរិក ក្នុងនោះរួមមានទាំងវិធានការ ដើម្បីកាត់បន្ថយការនាំចូលប្រេង របស់របបមួយនេះ រហូតដល់…

មេដឹកនាំកំពូលកូរ៉េខាងជើង អះអាងពីភាពជោគជ័យ ជាមួយការជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលខ្លួនឆ្ពោះទៅមុខ

កូរ៉េៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងរុញច្រានប្រទេសខ្លួនឲ្យឆ្ពោះទៅមុខ ជាមួយនឹងភាពជោគជ័យនូវការបង្កើតអាវុធនុយក្លេអ៊ែរ ដ៏មានសក្ដានុពល បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ ថ្លែងនៅឯកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច លោក គីម បាននិយាយថា កូរ៉េខាងជើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់…

អន្តរជាតិ បោះឆ្នោតដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ​នឹងបោះឆ្នោតលើដំណោះស្រាយថ្មីមួយ ដែលបានព្រាងឡើងដោយអាមេរិក ដើម្បីបង្កើនទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយដាក់កំហិតការផ្គត់ផ្គង់ប្រេង ដែលចាំបាច់សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននឹងកំពុងចរចាជាមួយសម្ព័ន្ធមិត្តក្រុងព្យុងយ៉ាង គឺប្រទេសចិន ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មថ្មី…

លោក គីម ជុងអ៊ុន កំពុងសាកល្បងអាវុធផ្ទុ​កនូវ​មេរោគ​ Anthrax លើក្បាលគ្រាប់មីស៊ីល ដែលអាចវាយប្រហារដល់អាមេរិក និងកូរ៉េខាងត្បូង

កូរ៉េៈ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយមួយ បានរាយការណ៍ថា កូរ៉េខាងជើង​កំពុង​ធ្វើ​ពិសោធន៍​អាវុធ​ជីវសាស្ត្រ​ ដើម្បី​សាកល្បង​លទ្ធភាព​នៃ​ការផ្ទុ​កនូវ​មេរោគ​ Anthrax នៅលើក្បាលគ្រាប់​មី​ស៊ី​លផ្លោងអន្តរ​ទ្វីប​របស់ខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មាន The Sun ​ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ របាយការណ៍ដ៏រន្ធត់នេះ ត្រូវបានចេញផ្សាយពីប្រទេសជប៉ុននាពេលថ្មីៗនេះ ដោយដកស្រង់ប្រភពពីក្រុមអ្នកស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់កូរ៉េខាងត្បូង បាន​ឲ្យដឹងកាលពី​ថ្ងៃ​ចន្ទថា ក្រុងព្យុងយ៉ាង កំពុង​ធ្វើ​ពិសោធន៍​អាវុធ​ជីវសាស្ត្រ ដោយផ្ទុកនូវ​មេរោគ​…

ជប៉ុន ដំឡើងមូលដ្ឋានមីស៊ីលចម្ងាយជាង ៣០០ គីទ្បូម៉ែត្រពីឆ្នេរសមុទ្រចិន

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ គ្រោងនឹងដំទ្បើងប្រព័ន្ធប្រឆាំងមីស៊ីលក្បែរកោះតៃវ៉ាន់ និងប្រជុំកោះ Senkaku ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនបានចាត់ទុកថា ជាការគំរាមកំហែងរយៈពេលវែងបំផុត ពីសំណាក់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ តាមរបាយការណ៍កាលពីថ្ងៃពុធ បានឲ្យដឹងថា យោធាជប៉ុន បានចាប់ផ្តើមដាក់មូលដ្ឋាន សម្រាប់ការដំឡើងកាំជ្រួចមីស៊ីល ប្រឆាំងនឹងយន្តហោះចម្បាំង និងនាវាចម្បាំង…