ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អាមេរិក រួមទាំងជប៉ុន កំពុងធ្វើសមយុទ្ធស្ទាក់ចាប់មីស៊ីលរួមគ្នា នៅជិតឧបទ្វីបកូរ៉េ

កូរ៉េៈ នាយសេនាធិការរួមរបស់ទីក្រុងសេអ៊ូល (JCS) នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេលពីរថ្ងៃ នៅក្នុងដែនទឹកជិតឧបទ្វីបកូរ៉េ និងជប៉ុន ខណៈកំពុងមានភាពតានតឹង ជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

សមយុទ្ធយោធាត្រីភាគីនេះ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃអង្គារស្អែក ដើម្បីតាមដាន ក៏ដូចជាស្ទាក់ចាប់មីស៊ីលផ្លោង ដែលអាចបាញ់ចេញពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង។

សមយុទ្ធនេះ ក៏មានការចូលរួមពីនាវាពិឃាត Aegis របស់កូរ៉េខាងត្បូង ដែលបំពាក់ដោយឧបករណ៍ ​Aeggis-equipped ពីរគ្រឿងរបស់អាមេរិក សម្រាប់បាញ់កម្ទេចមីស៊ីល និងនាវាពិឃាតជប៉ុន Aegis មួយគ្រឿងផងដែរ។

សូមជំរាបថា សមយុទ្ធយោធានេះ គឺជាលើកទី៦ហើយ សម្រាប់ប្រទេសទាំងបី ក្នុងការចែករំលែកព័ត៌មានតាមដាន និងស្ទាក់ចាប់មីស៊ីល ក្នុងករណីដែលមានការវាយប្រហារណាមួយ ដោយកូរ៉េខាងជើង៕

មតិយោបល់