អាមេរិក កំពុងពិចារណាដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតមធ្យម ខណៈវាជាការរំលោភបំពានលើសន្ធិសញ្ញា ជាមួយរុស្ស៊ី

អាមេរិកៈ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្ត ខណៈដែលទង្វើនេះ ត្រូវបានគេមើលឃើញថា បានប្រឆាំងទៅនឹងសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) ជាមួយរុស្ស៊ីនាសម័យសង្គ្រាមត្រជាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយអាមេរិក និងសហភាពសូវៀត កាលពីឆ្នាំ…

ប៉ូឡូញ មិនអាចទទួលយកបានទេ សម្រាប់តំលៃប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ Patriot របស់អាមេរិក

ប៉ូឡូញៈ ក្រសួងការពារជាតិប៉ូឡូញ កំពុងស្វែងរកប្រព័ន្ធខែលការពារមីស៊ីល កម្រិតមធ្យម ឈ្មោះថា ប៉ាទ្រីយ៉ូត (Patriot) របស់អាមេរិក ប៉ុន្តែតម្លៃស្នើសុំបច្ចុប្បន្នពីសំណាក់ក្រុងវ៉ាស៊ីនតោន ក្នុងទឹកប្រាក់ចំនួន ១០,៥ ពាន់លានដុល្លារ សម្រាប់ប្រទេសខ្លួន គឺមិនអាចទទួលយកបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។ កាលពីថ្ងៃទី…

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារដែនអាកាសនៅប៉ាទ្បេស្ទីន សម្លាប់មនុស្សម្នាក់ និងរបួស ១៥៥នាក់

ប៉ាទ្បេស្ទីនៈ ប្រភពព័ត៌មានសន្តិសុខ នៅតំបន់ហ្គាហ្សា បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។ យន្ដហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ២ គ្រាប់ ទៅកាន់ប៉ុស្តិ៍យោធាមួយ ដែលជាកម្មសិទ្ធិរបស់ពួកសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា បណ្ដាលឲ្យមនុស្សជាច្រើននាក់បានរងរបួស។ សូមជំរាបថា…

ជប៉ុន គ្រោងទិញមីស៊ីលដ៏មានសក្ដានុពល អាចវាយប្រហារកូរ៉េខាងជើង

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ កំពុងត្រៀមទទួលទិញអាវុធមីស៊ីល ជាលើកដំបូងរបស់ខ្លួន ដែលវាមានសមត្ថភាព អាចវាយប្រហារដែនអាកាសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។ ប្រភពព័ត៌មានស្រុក បានរាយការណ៍ថា ជប៉ុនគ្រោងនឹងចំណាយថវិកាការពារជាតិ នាខែមេសាខាងមុខ ដើម្បីសិក្សាថាតើយន្តហោះចម្បាំង F-15 របស់ខ្លួន…

អ៊ីស្រាអែល បាញ់មីស៊ីលវាយប្រហារទៅលើមូលដ្ឋានយោធាស៊ីរី

ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារមីស៊ីល ប្រឆាំងទៅនឹងមូលដ្ឋានយោធាស៊ីរី នៅតំបន់ទីជនបទរបស់រដ្ឋធានីដាម៉ាស កាលពីយប់ថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។ ពាក់ព័ន្ធនឹងការវាយប្រហារនេះ កងកម្លាំងការពារអាកាសស៊ីរី ក៏បានធ្វើការឆ្លើយតបទៅវិញផងដែរ ដោយបានវាយកម្ទេចមីស៊ីលចំនួន ៣ គ្រាប់ ដែលបានបាញ់សំដៅមកមូលដ្ឋានទ័ពខ្លួន ក្នុងតំបន់ទីប្រជុំជន…

ចិន សម្ដែងការសោកស្តាយ ចំពោះភាពតានតឹងឡើងវិញ នៅលើឧបទ្វីបកូរ៉េ

ចិនៈ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បាននិយាយថា បន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលពីរខែ នៅលើឧបទ្វីបកូរ៉េកន្លងមកនេះ ភាពតានតឹងជាថ្មីបានកើតឡើងវិញ ដែលវាជារឿងមួយ ដ៏គួរឲ្យសោកស្តាយបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៤ ខែធ្នូ…

កូរ៉េខាងជើង គំរាមកូរ៉េខាងត្បូង ជុំវិញរឿងធ្វើសមយុទ្ធ ជាមួយអាមេរិក

កូរ៉េៈ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឈានដល់ដំណាក់កាលក្ដៅគគុក កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការមកដល់នៃយន្តហោះចម្បាំងអាមេរិក F-22 Raptor ចំនួន ៦ គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ ការដាក់ពង្រាយយន្តហោះចម្បាំងទាំងនោះ បានកើតឡើងជាច្រើនថ្ងៃ…

កូរ៉េខាងជើងថា អាមេរិកកំពុងដុតកម្ដៅឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរហើយ ខណៈធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង

អាមេរិកៈ កាន់តែមានភាពតានតឹងខ្លាំងទ្បើង ជាមួយកូរ៉េខាងជើង មុនមួយថ្ងៃនៃការធ្វើសមយុទ្ធដែនអាកាស ដ៏ធំបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយក្រុងព្យុងយ៉ាង បានហៅវាថាជាការបង្កហេតុដែលនាំឲ្យមានជម្លោះនុយក្លេអ៊ែរ ខណៈដែលសមាជិកសភាអាមេរិក បានព្រមានថា នឹងមានការកើនឡើងអំពីលទ្ធភាពនៃសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ សមយុទ្ធដែនអាកាសរួ​មគ្នាមួយ ឈ្មោះថា…

ចិនបង្ហាញភាពស្ទាក់ស្ទើរ ខណៈអាមេរិកជំរុញ ឲ្យដាក់ទណ្ឌកម្មប្រឆាំងទៅនឹងកូរ៉េខាងជើង

ចិនៈ ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង ហាក់បង្ហាញភាពស្ទាក់ស្ទើរ បន្ទាប់ពីអាមេរិកជំរុញឲ្យប្រទេសខ្លួន ចាត់វិធានការប្រឆាំងនឹងក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។ សាស្រ្តាចារ្យ​ផ្នែក​វិទ្យា​សាស្រ្ត​នយោបាយ ​នៅ​សាកល​វិទ្យាល័យ​ក្រុងប៉េកាំង​ លោក​ Jia Qingguo បាននិយាយថា « ​អាមេរិក​នៅតែ​​​ជំរុញឲ្យចិន​​…

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី រិះគន់រឿងគំរាមកំហែងរបស់អាមេរិក វាយកម្ទេចកូរ៉េខាងជើង

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំង លោក Sergey Lavrov បាននិយាយថា ការគំរាមប្រើសកម្មភាពយោធារបស់អាមេរិក ប្រឆាំងជាមួយកូរ៉េខាងជើង នឹងជាកំហុសដ៏ធំមួយ ដោយលោកបានព្រមានថា ក្រុងវ៉ាស៊ីនតោន កំពុងជំរុញឲ្យក្រុងព្យុងយ៉ាងបង្កើនការបង្កហេតុ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរបស់អាមេរិក ជាមួយកូរ៉េខាងត្បូង និងសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។…