ក្ដៅស្លឹកត្រចៀក! តារាសម្ដែង លី ម៉ារីណា ត្រូវអ្នកទិញអាវគំរាមប្ដឹងបិទហាង ដោយអាងមានសា្វមីនៅក្រសួងមហាផ្ទៃ

នៅពេលថ្មីៗនេះ តារាសម្ដែង លី ម៉ារីណា ត្រូវបានអ្នកទិញអាវម្នាក់គំរាមប្ដឹង និងបានឆាតទៅអ្នកនាងថា មានប្ដីនៅក្នុងក្រសួងមហាផ្ទៃ ដើម្បីបិទហាងរបស់អ្នកនាង។ រឿងនេះបានធ្វើឱ្យតារាសម្ដែងស្រីរូបនេះ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងបានចេញវិដេអូធ្វើការតបភ្លាមមិនទុកយូរ។ ដើមចមនៃការកើតហេតុនោះឡើង ព្រោះរឿងទិញអាវមួយតម្លៃត្រឹមតែ១២ដុល្លារប៉ុណ្ណោះ ហើយអ្នកដែលរកប្ដឹងអ្នកនាងនេះគឺថាចង់ ប្ដឹងដើម្បីបិទហាងរបស់អ្នកនាងតែម្ដង ដោយគេអះអាងថាមានប្ដីធ្វើការនៅក្រសួងមហាផ្ទៃនេះផ្ទាល់តែម្ដង។ អ្នកនាង លី ម៉ារីណា បានបង្ហាញការខកចិត្តខ្លាំងលើនារីម្នាក់នោះ…

មានរឿងអ្វី បាន ម៉ា រីណា ប្រកាសបិទជំនួញ

ក្នុងមួយរយៈមុនគេកត់សម្គាល់ថាតារាសម្ដែង កញ្ញា ម៉ា រីណា មិនសូវខ្វាយខ្វល់នឹងការសម្ដែងប៉ុន្មានឡើយ ដោយសារតែនាងរវល់តែរឿងមុខជំនួញបើកហាងផឹកស៊ីមួយកន្លែង ដោយមានឱកាសបានសម្ដែងច្រើនរឿងទាំងភាពយន្តខ្នាតធំ ភាពយន្តទូរទស្សន៍ និងថតស្ពត។ យ៉ាងណាមិញ នាងថាការងារមុខជំនួញប្រឈមនឹងការបិទចោលហើយ ដោយសារតែមានការប្រកួតប្រជែងខ្លាំង ខណៈដែលនាងក៏ប្រកាសថាបើមុខជំនួញនោះដួលរលំ នោះនឹងប្រឡូកការសម្ដែងអោយខ្លាំងវិញ។ តារាសម្ដែងដែលផ្សងព្រេងមកពីខេត្តបន្ទាយមានជ័យរូបនេះ និយាយថាកញ្ញានឹងបិទហាងផឹកស៊ីរបស់ខ្លួនក្នុងពេលដ៏ខ្លីហើយ ដើម្បីកុំអោយឈឺក្បាលនឹងមុខរបរដែលហត់ច្រើនចំណេញតិចមួយនេះ ហើយក៏មានពាក្យមិនល្អប៉ះពាល់ខ្លួនផង ព្រោះតែនាងគឺជាថៅកែ ដែលត្រូវទទួលភ្ញៀវ…

អគ្គិភ័យឆេះរោងចម្ការមួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងមេឃមិនទាន់ភ្លឺ

កំពង់ធំៈ កាលពីវេលាម៉ោង១ ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយ ស្ថិតនៅចំណុចព្រំប្រទល់ ឃុំទំរីង និងឃុំសុចិត្រ ស្រុកសណ្តាន់ បណ្តាលឲ្យឆេះរោងចាំចម្ការ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី។ ម្ចាស់រោងចម្ការឈ្មោះ ព្រំ សុខរី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់…