រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបិទទឹក ក្នុងរយៈពេលខ្លីនៅផ្លូវជាតិលេខ១

ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវបិទទឹករយៈពេលខ្លីនៅផ្លូវជាតិលេខ១ក្នុង ស/ក ស/កវាលស្បូវ និងព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ៨០មម ចំនួន២កន្លែង ចាប់ពីម៉ោង ១១ តទៅ…

មន្ត្រីរដ្ឋាករទឹកខេត្តបាត់ដំបងម្នាក់ ខឹងប្រពន្ធស្តីបន្ទោសរឿងផឹកស្រា ចងកបញ្ចប់ជីវិត!..

បាត់ដំបងៈ នៅថ្ងៃអង្គារ ១៤កើត ខែ ប.សាឍ ឆ្នាំច សំរឹទ្ធស័ក្ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដឹង នៅវេលាម៉ោង៦ព្រឹក នៅឃ្លាំងដាក់សម្ភារៈ ក្នុងក្រុមទី៣១ ភូមិ វត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង…

ត្រៀមឲ្យហើយទៅអ្នករស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ!

យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់បំពង់ប្តូរវ៉ានថ្មីនៅលើផ្លូវ ៥៥ប៉េ(ផ្លូវហាណូយ) កែងផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងផ្អាកការផ្គត់ផ្គងទឹកមួយរយៈពេលខ្លីនៅចន្លោះផ្លូ១៧cc ដល់ផ្លូវ៣១cc ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ១២កណ្តាលអាធ្រាត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ៕

រថយន្តហ៊ីយ៉ាន់ដាយ ​សណ្តោងសឺមីរ៉ឺម៉ក បុកម៉ូតូសង់កូរ៉េ កិនមន្ត្រីរដ្ឋាករទឹកភ្នំពេញម្នាក់ ស្លាប់មួយរំពេច

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ ​សណ្តោងសឺមីរ៉ឺម៉ក បានបុកជាមួយម៉ូតូសង់កូរ៉េ កិនបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ រួចបន្តបុករបងផ្ទះប្រជាពលរដ្ឋ ខ្ទេចនិងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៦និង៤០នាទី ព្រឹកថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវខេត្តលេខ១២២អា ចន្លោះគីឡូម៉ែត្រ ០៣-០៤ ភូមិត្រពាំងទឹម ឃុំត្រពាំងសាប…

នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ មានការដាច់ចរន្តអគ្គិសនី បណ្តាលឲ្យទឹកមានភាពរអាក់រអួល!

ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ មានការដាច់ចរន្តអគ្គិសនីបណ្តាលឲ្យការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនមានភាពរអាក់រអួល និងមានសំពាធខ្សោយជាងធម្មតា៕

សមត្ថកិច្ច ចាប់បានឃាតក២នាក់បងប្អូន ដែលវាយសម្លាប់បុរសម្នាក់ កាលពីជាង៤ខែមុនបានហើយ!

ភ្នំពេញៈ បុរស២នាក់ដែល ជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ តាមចាប់ខ្លួនបានកាលពីម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីចូលរួមវាយតប់កាប់ចាក់គ្នាក្នុងរឿងទំនាស់មួយ បណ្តាលឲ្យគូទំនាស់របស់ខ្លួនស្លាប់ម្នាក់ កាល អំឡុងខែធ្នូ ឆ្នាំ២០១៧ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនជាប់ចោទទាំង២នាក់ខាងលើ ទី១. ឈ្មោះ ចាន់…

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដាក់សម្ពោធជាផ្លូវការនូវ គេហទំព័រ និងកម្មវិធីព័ត៌មានផ្សារហ៊ុន

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន ឈ្វេងយល់កាន់តែទូលំទូលាយអំពី វិស័យមូលបត្រ ជាពិសេសអំពីតួអង្គ និងយន្តការដែលពាក់ព័ន្ធ។ នាឱកាសនោះ ក៏មានការដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និងកម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញ ឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ។ សាធារណជន អាចធ្វើការឈ្វេងយល់ពីទិន្នន័យទីផ្សារ វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា…

​អ្នក​ក្រុងតាខ្មៅ! យប់ថ្ងៃទី១៦ខាងមុខនឹងដាច់ទឹកហើយ..

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨យប់ ដល់ម៉ោង១២យប់ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក ដែលមានទីតាំងដូចខាងក្រោម៖

​អ្នកសង្កាត់មិត្តភាព! យប់ថ្ងៃទី១៣ខាងមុខនឹងដាច់ទឹកហើយ..

​ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨យប់ ដល់ម៉ោង១២យប់ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក ដែលមានទីតាំងដូចខាងក្រោម៖

ម្តងនេះ ដាច់ទឹកនៅក្នុងខណ្ឌឬស្សីកែវម្តង!..

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ទៅតាមពេលវេលាដូចខាងក្រោម៖