២ថ្ងៃទៀត ការប្រើប្រាស់ទឹកនៅខណ្ឌមានជ័យ អាចនឹងមានភាពរអាក់រអួល

ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងទៅធ្វើការពិនិត្យ-ចាស់ស្ទង់គុណភាពនាឡិកាទឹក នៅរាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើស១១ឆ្នាំ ដោយដាក់នាឡិកាទឹកថ្មីជំនួស ដែលអាចឲ្យការផ្គត់ផ្គង់ទឹកនៅតាមបណ្តាគេហដ្ឋាននីមួយៗ មានភាពរអាក់រអួលរយៈពេលខ្លី តែមិនលើសពី២ម៉ោងឡើយ៕

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះពិនិត្យរកទឹកធ្លាយនៅខណ្ឌចំនួន៥

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយនៅពេលយប់ដែលប្រព្រឹត្តឡើងនៅពេលយប់ចាប់ពីវេលាម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៧នៅតាមបណ្តាសង្កាត់ ក្នុងខណ្ឌចំនួន៥រួមមាន ខណ្ឌចំការមន ខណ្ឌឬស្សីកែវ ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌមានជ័យ​ ។…

កម្ពុជា ស្នើអង្គការ JICA បង្កើតរោងចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀង

កម្ពុជា បានស្នើឲ្យអង្គការ JICA ពិនិត្យលទ្ធភាពលើ ការបង្កើតរោងចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀង បន្ទាប់ពីវិសាលភាពនៃវិស័យទឹកស្អាត ក្រោមគម្រោងរបស់ JICA បានគ្របដណ្តប់តាមទីប្រជុំជន និងបណ្តាខេត្តសំខាន់ៗរួចមកហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជួបពិភាក្សាជាមួយលោក…

នោះ! ២ថ្ងៃទៀតអ្នកពោធិ៍សែនជ័យ គ្មានទឹកប្រើទេ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១០យប់ ដល់ម៉ោង៤ទៀបភ្លឺ។ មូលហេតុ គឺដើម្បីតម្លើងនាឡិកាទឹកថ្មី ៕

ត្រៀមណា ប្រយត្ន័អត់ទឹកប្រើ !

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រផងកាត់ភ្ជាប់បំពង់ចែកចាតទឹកថ្មី ទំហំ២២៥មម នៅលើផ្លូវជាតិលេខ១ កែងនឹងផ្លូវ៣៥១ និងលើផ្លូវជាតិលេខ១ កែងនឹងផ្លូវ៣៤៩ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ ដូច្នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅលើផ្លូវ៦៩៧ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រយៈពេលខ្លីប្រមាណជា៦ម៉ោង ចាប់ពីម៉ោង៨យប់ ដល់ម៉ោង…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះពិនិត្យ ផ្លាស់ប្តូរនាឡិកាទឹកក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញៈ តាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះធ្វើការពិនិត្យ វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់លើសពី១១ឆ្នាំ ដោយដាក់នាឡិកាទឹកថ្មីជំនួសតាមកម្មវិធីចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដូចដែលបានជម្រាបជូនក្នុងតារាងខាងក្រោមនេះ ៖

ត្រៀមដាច់ទឹក ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា មានការផ្អាកការផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី និងសង្កាត់កាកាប ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។ ចង់ដឹងកាន់តែលម្អិត សូមមើលលិខិតជូនដំណឹងទាំងស្រុងខាងក្រោមនេះ ៖

ត្រៀម! យប់នេះ នឹងមានការដាច់ទឹក ក្នុងក្រុងភ្នំពេញ

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅក្នុងខណ្ឌសែនសុខ ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ដំណឹងល្អសម្រាប់ អ្នកប្រើប្រាស់ទឹកចាប់ពី ៥.០០០.០០០រៀល ឡើងទៅ

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឲ្យដឹងថា ដើម្បីសម្រួលអតិថិជនដែលប្រើប្រាស់ទឹកច្រើន ចាប់ពី ៥.០០០.០០០រៀល ក្នុងរយៈពេល២ខែ អាចទូទាត់វិក្កយបត្រថ្លៃទឹក ១ខែម្តងវិញ ចាប់ពីខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕

ត្រៀមទឹកទុកទៅ ព្រោះជិតអត់ទឹកប្រើហើយ

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖