Wednesday, ទី27 March, ឆ្នាំ2013 10:00 am
ទីក្រុងVienna: យ៉ាងហោចណាស់រថយន្តធំៗ30គ្រឿងនិងឡានជាង70គ្រឿងទៀតបានបុកបន្តកន្ទុយគ្នានៅលើផ្លូវHigh Wayមួយដែលជាផ្លូវធំបំផុតទីពីរនៃ ភាគខាងលិចប្រទេសអូទ្រីស។
ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានតែម្នាក់គត់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះហើយមានមួយចំនួនប៉ុណ្ណោះដែលបានរងគ្រោះហើយមូលហេតុត្រូវបានគេនិយាយថាមកពីផ្លូវដែលរអិលនិងពោរពេញទៅដោយទឹកកកនិងការរំលោភបំពានគ្នាលើការធ្វើដំណើរ។ក៏នៅមានរថយន្តក្រុងមួយដែរដែលបានចូលរួមក្នុងគ្រោះថ្នាក់លើកនេះប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ណាមួយដល់អ្នកដំណើរខាងក្នុងនោះទេ។
គួរបញ្ជាក់ផងដែរថាស្ថិតក្នុងអាកាសធាតុដ៏អាក្រក់ដែលមានធា្លក់ព្រិលផងនេះបានបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាង70ករណីបានកើតឡើងនៅប្រទេសអូទ្រីសក្នុងកំឡុងពេលគិតចាប់ពីថ្ងៃច័ន្ទមកប៉ុណ្ណោះ៕