ព័ត៌មានជាតិ

រថយន្ត​ជាង​100​គ្រឿង​បាន​ទទួល​រង​គ្រោះថ្នាក់​ច​រាចរណ៍​នៅ​ប្រទេស​អូទ្រីស​

​ទីក្រុង​Vienna: យ៉ាងហោច​ណាស់​រថយន្ត​ធំៗ​30​គ្រឿង​និង​ឡាន​ជាង​70​គ្រឿង​ទៀត​បាន​បុក​បន្តកន្ទុយ​គ្នា​នៅលើ​ផ្លូវ​High Way​មួយ​ដែល​ជា​ផ្លូវ​ធំ​បំផុត​ទី​ពីរ​នៃ ភាគ​ខាងលិច​ប្រទេស​អូទ្រីស​។​
_66626779_austria
​ចំនួន​អ្នក​ស្លាប់​ត្រូវបាន​រាយការណ៍​ថា​មាន​តែ​ម្នាក់​គត់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ហើយ​មាន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​រងគ្រោះ​ហើយ​មូលហេតុ​ត្រូវបាន​គេ​និយាយថា​មក​ពី​ផ្លូវ​ដែល​រអិល​និង​ពោរពេញ​ទៅដោយ​ទឹកកក​និង​ការរំលោភបំពាន​គ្នា​លើ​ការធ្វើដំណើរ​។​ក៏​នៅ​មាន​រថយន្តក្រុង​មួយ​ដែរ​ដែល​បាន​ចូលរួម​ក្នុង​គ្រោះថ្នាក់​លើក​នេះ​ប៉ុន្តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​អ្នកដំណើរ​ខាងក្នុង​នោះ​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្ថិត​ក្នុង​អាកាសធាតុ​ដ៏​អាក្រក់​ដែល​មាន​ធា្ល​ក់​ព្រិល​ផង​នេះ​បាន​បណ្តាលឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ជាង​70​ករណី​បាន​កើតឡើង​នៅ​ប្រទេស​អូទ្រីស​ក្នុងកំឡុងពេល​គិត​ចាប់ពី​ថ្ងៃ​ច័ន្ទ​មក​ប៉ុណ្ណោះ​៕​
35865-xlarge

មតិយោបល់