ធ្វើជាបុគ្គលិកប្រធានទុកចិត្ត ហើយចាញ់ល្បែងលួចម៉ូតូប្រធានក្រុមហ៊ុន4DAYទៀត!
ភ្នំពេញៈ ជនសង្ស័យជាបុគ្គលិកក្រុមហ៊ុន4DAYម្នាក់ ត្រូវប្រធានក្រុមហ៊ុនបានប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាញ់ល្បែងហើយបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនិងទូរស័ព្ទ១គ្រឿងព្រមទាំងសម្ភារៈក្នុងការិយាល័យមួយចំនួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧យប់នៅចំណុចផ្ទះលេខ 20E0 ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ។ ជនសង្ស័យខាងលើឈ្មោះ ម៉ុក សុភក្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ ភូមិតាងួនសង្កាត់កាកាប ខណ្ឌដង្កោ…