សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន ៣នាក់ ពីបទចាប់​បង្ខាំង​ និងជំរិត​ទារ​ប្រាក់ជនជាតិជាតិចិនដូចគ្នា

ព្រះសីហនុៈ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពី​ជនជាតិ​ចិន​ម្នាក់ នៅវេលា​ម៉ោង៤ និង៣០រសៀល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ថា មិត្តភក្តិ​របស់គេ ​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម ចាប់បង្ខាំង​ទុក​ នៅក្នុង​បន្ទប់ផ្ទះសំណាក់​តុង​ហ្វា​ង ដើម្បី​ជំរិត​ទារប្រាក់នោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​កិច្ចប្រតិបត្តិការ​ណ៍​ រំដោះ​បាន​ជនរងគ្រោះម្នាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣នាក់ ។ ជនរងគ្រោះ​ឈ្មោះ…

បង្ក្រាបល្បែងស៊ីសង ឃាត់ខ្លួនស្រីស្អាតអ្នកដាក់ពង់ម្នាក់ ដកហូតបានទូហ្គេមបាញ់ត្រី២គ្រឿង

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឬស្សីកែវ និងប៉ុស្តិ៍ទួលសង្កែបានបង្ក្រាបជាកស្តែងករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ឃាត់ខ្លួនអ្នកដាក់ពង់ម្នាក់ ដកហូតទូហ្គេមបាញ់ត្រី២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណងមិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថាកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្តែងករណីល្បែងស៊ីសង(ហ្គេមបាញ់ត្រី)សម្ថកិច្ចបានឃាត់ខ្លួន១នាក់ស្រី(អ្នកដាក់ពង់)ឈ្មោះ សំ ស្រីដា ភេទស្រី អាយុ២៨ឆ្នាំ…

រដ្ឋបាលក្រុងប៉ោយប៉ែត៖ នឹងរៀបចំការប្រណាំងទូកថ្ងៃទី១០​-១១ ខែវិច្ឆិកា ឆ្នាំ២០១៨!

បន្ទាយមានជ័យៈ យោងតាមផេកសាលាក្រុងប៉ោយប៉ែត បានឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់សាធារជនឱ្យបានជ្រាបថា ក្រុងប៉ោយប៉ែតនឹងរៀបចំការប្រណាំងទូកនៅថ្ងៃទី១០​-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាងអម្រឹតខៃដន ភូមិកូនដំរី សង្កាត់និមិត្ត ។ ក្នុងពេលរាត្រីមានការតាំងពិពណ៌ ការប្រគុំតន្ត្រី បង្ហោះគោម បាញ់កាំជ្រួច និងលេងល្បែងប្រជាប្រិយជាច្រើនទៀត ។ ហេតុដូចនេះ សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕

បង្រ្កាបទីតាំង​ល្បែងស៊ីសង(អាប៉ោង)ខុសច្បាប់ ឃាត់ខ្លួនបុរស៤នាក់ នៅស្រុកឧដុង្គ!

កំពង់ស្ពឺៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក​ ឧដុង្គ បានចុះបង្រ្កាបដល់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់​ (អាប៉ោង)​ នៅ​ចំណុចព្រៃខាង​ត្បូងភូមិរមាំងស្លាប់​ ចម្ងាយ​ប្រហែល​៧០០​ ម៉ែត្រ​ ពីឃុំមានជ័យ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។ ក្នុង​កិច្ចប្រតិបត្តិការ​ខាង​លើ​ ឃាត់បានជនសង្ស័យ​ ក្នុង​បទល្មើស​ជាក់​ស្ដែង​បើកលេងល្បែងស៊ី​ខុសច្បាប់​ ចំនួន​​៤​​នាក់​ ទី១​ឈ្មោះ…

ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ៖ សមត្ថកិច្ចមិន​ត្រូវ​បន្ត​ទម្លាប់ដើរទៅចាប់ដៃយកលុយពីរថយន្តដឹកសំពីងសំពោង

ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០១៨​ លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ បាន​បន្ត​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​ និង​ខណ្ឌ​សែនសុខ​ ថែម​ទៀត​។​ បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយការណ៍​ និង​សំណូម​ពរ​របស់លោក​អធិការ​ខណ្ឌ​ទាំង២ លោក​បាន​មាន​ប្រសាសន៍​ស្តីពី​ការ​គ្រប់គ្រង​កម្លាំង​​ និង​ការ​ងារ​សតិអារម្មណ៍​ ចំពោះ​បងប្អូន​កំពុង​ធ្វើការ​ និង​អតិត​យុទ្ធ​ជន​ ដែល​បាន​ចូល​និវត្តន៍​ប្រសិន​បើ​មាន​បញ្ហា​ ឬ​មាន​ទទួល​មរណភាព​ ត្រូវ​សួរ​សុខទុក្ខ​ ឬ​ត្រូវ​ឧបត្ថម្ភ​ជា​បន្ទាន់​នូវ​ការងារ​ផ្តល់​ថវិកា​សមាជិក​សមាគម​មិត្ត​នគរបាលជាតិ​…

សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកប្រាក់រត់ការចូលក្របខ័ណ្ឌនគរបាលខេត្តប៉ៃលិនជិត ៩ម៉ឺនដុល្លារ

ប៉ៃលិនៈ ការិយាល័យនគរបាលព្រហ្មកម្រិតស្រាល បានទទួលជនសង្ស័យម្នាក់ ពីអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ពាក់ព័ន្ធនឹងករណីឆបោក (ប្រាក់រត់ការចូលក្របខ័ណ្ឌនគរបាលខេត្តប៉ៃលិន) កាលពីវេលាម៉ោង ០៨ និង ៣០ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។ ជនសង្ស័យឈ្មោះ អេង ឡុង ភេទប្រុស អាយុ ៥៣ឆ្នាំ…

ឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងជនរងគ្រោះ២នាក់ទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី នៅក្រុងព្រះសីហនុ!

ព្រះសីហនុៈ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិន២នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពី​ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានរាយការណ៍ទៅស្នងការដ្ឋាន​ ថាមានជនជាតិម្នាក់ ត្រូវបានគេចាប់បង្ខាំងទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការ​ជាមួយកម្លាំប៉ុស្តិ៍សង្កាត់៤ បានចុះប្រតិបត្តិការណ៍​រំដោះបានជនរងគ្រោះចំនួន​​២នាក់ និងឃាត់ខ្លួនបានជនសង្ស័យ​២នាក់។…

លោកចៅក្រម វ៉ាន់ សែនវិសុទ្ធ ដោះលែងក្រុមជល់មាន់ ៥នាក់ ក្រោយពីលោកព្រះរាជអាជ្ញារង ស្រី ម៉ាក បញ្ជូនឲ្យ

ភ្នំពេញៈ មន្ត្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយពីមានអ្នករត់ការខ្វែងខ្វាត់ ស្ទើរបាក់កាំជណ្តើរតុលាការ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង ជនត្រូវចោទ ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ ករណីល្បែងស៊ីសងជល់មាន់។ ប្រភពបានឲ្យដឹងទៀតថា សំណុំរឿងនេះ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅតុលាការតាំងពីថ្ងៃសៅរ៍ ទី២២…

ផ្គើននឹងសមត្ថកិច្ច អប់រំ​មិនរាងចាល ឃាត់ខ្លួនអ្នកជល់មាន់៤នាក់ បញ្ជូនទៅតុលាការ…

​កណ្តាលៈ ​នៅថ្ងៃ អាទិត្យ ១៤កើត ខែ ភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ​ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៩ និង​៤០នាទី បានចុះបង្ក្រាបល្បែងជល់មាន់ នៅចំណុចភូមិ លេខ១ក…

ជនសសង្ស័យប្រុសស្រីចំនួន ២០ នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាស់ ត្រូវឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានបញ្ជាពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមដឹកនាំផ្ទាល់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង…