រដ្ឋាភិបាលចិនបានឯកភាពផ្ដល់ថវិកាកម្ចីមកកម្ពុជា ក្នុងការសាងសង់ស្ពានមួយកន្លែងក្នុងខេត្តក្រចេះ
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានឯកភាពផ្ដល់ថវិកាកម្ចីមកកម្ពុជា ក្នុងការសាងសង់ស្ពានមួយកន្លែងក្នុងខេត្តក្រចេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជួយជំរុញផ្នែកសេដ្ឋកិច្ចទៀតផង ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែល តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ត្រូវបានបញ្ចប់ការសិក្សាហើយ ដោយត្រូវរង់ចាំការសម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…