អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាស

អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ។ ដើម្បីឱ្យផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃ១កើត ខែបឋមសាឍ…

ក្រសួងមហាផ្ទៃ ចេញផ្សាយសៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ និងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាខេត្ត និងក្រុងដោយខេត្តចែកជាស្រុក, ស្រុកចែកជាឃុំ, ក្រុងចែកជាខណ្ឌ និងខណ្ឌចែកជាសង្កាត់។ រហូតមកដល់ឆ្នាំ២០០៨ មាត្រា១២៦ និងមាត្រា១២៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ដោយរៀបចំឡើងវិញនូវការចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចែកចេញជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី…

អបអរសាទរពិធីទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជា តម្កល់ទុកក្នុងវិមាននយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១នេះ

នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១នេះ កម្ពុជាបានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ សូមបញ្ជាក់ថា នេះជាដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី…

ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំAmazon បានប្រកាសថានឹងជួលបុគ្គលិកថ្មី៣.០០០នាក់

ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំAmazon បានប្រកាសថាក្រុមហ៊ុននឹងជួលបុគ្គលិកថ្មី៣.០០០នាក់ នៅក្នុង ប្រទេសអ៊ីតាលីនៅចុងឆ្នាំនេះ ដោយបន្ថែមជិតមួយភាគបីនៃអ្វីដែលជាប្រតិបត្តិការធំបំផុតមួយនៅអឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុនបាននិយាយថា ការងារពេញម៉ោងថ្មីគឺបន្ថែមទៅលើបុគ្គលិកចំនួន ៩.៥០០ នាក់ដែលក្រុមហ៊ុនមាននៅក្នុងប្រទេសនេះ។ ក្រុមហ៊ុនបាននិយាយថានឹងវិនិយោគទឹកប្រាក់ចំនួនជាង ៣៥០ លានអឺរ៉ូ (៤២៧ លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលថ្មីចំនួន ៣ ។ ប្រភពៈ Xinhua  

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៨៧,០៥០គីឡូម៉ែត្រ សម្រេចបាន ៥១,៣៥% ហើយ

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩%…

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវWendy R.​Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក

នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកជំទាវ Wendy R.…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទាន៦ចំណុច ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុលើពិភពលោក

រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ ២០៣០(P4G) ស្ដីពីការលើកកម្ពស់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាបន្នពីជំងឺឆ្លងកូវីដ១៩ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន…

បន្ទុប្បន្ននេះ! កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ

សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។ ទន្ទឹមនឹងនេះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន…

ភាពយន្តល្បី James Bond នៅតែបន្តផលិត និងចាក់បញ្ចាំង បើទោះបីជាក្រុមហ៊ុន Amazon បានទិញយកស្ទូឌីយូ MGM

  (បរទេស)៖ អ្នកគាំទ្រនៅតែសប្បាយរីករាយក្នុងការទស្សនា ខ្សែភាពយន្តហូលីវូដដ៏ល្បី James Bond 007 ដដែល ព្រោះរឿងនេះនៅតែបន្តផលិត និងចាក់បញ្ចាំង ត្បិតថាថ្មីៗនេះក្រុមហ៊ុន Amazon បានទិញយកស្ទូឌីយូ MGM ដែលជាកន្លែងផលិតរឿងនេក៏ដោយ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នាពេលថ្មីៗនេះ…