Vitorino៖ ការសាកល្បងជាមួយ ឥណ្ឌូនេសុី គឺសំខាន់ណាស់សម្រាប់ជួប វៀតណាម នាពេលខាងមុខ

លោក Leonardo Vitorino គ្រូបង្វឹកសញ្ជាតិកម្ពុជាបានរក្សាក្តីសង្ឃឹមដ៏ខ្ពស់របស់ខ្លួនទោះបីជាទទួលបរាជ័យ ៣-១ ជាមួយ ឥណ្ឌូនេស៊ី កាលពីថ្ងៃពុធក៏ដោយ។ គ្រូប្រេសុីល បាននិយាយនៅក្នុងសន្និសីទកាសែតក្រោយការប្រកួតថា៖ «គោលដៅរបស់ខ្ញុំនៅក្នុងការប្រកួតនេះគឺដើម្បីពិនិត្យមើលកីឡាករ។ យើងបានប្រើកីឡាករវ័យក្មេងមួយចំនួននៅថ្ងៃនេះ។ រាល់ពេលដែលខ្ញុំនិយាយទៅកាន់ប្រទេសកម្ពុជាថាយើងកំពុងសម្លឹងមើលទៅអនាគត ពីព្រោះយើងដឹងពីកម្រិតលីគរបស់យើង វាមិនធំទេដូច្នេះយើងត្រូវការពេលវេលា»។ “ខ្ញុំគិតថាកីឡាករចាប់ផ្តើមធ្វើអ្វីដែលខ្ញុំកំពុងចង់បានហើយ។ ខ្ញុំចង់ឱ្យកីឡាករលេងបាល់ទាត់ព្យាយាមវាយសំរុកនិងរក្សាបាល់។ ថ្ងៃនេះយើងលេងជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុី។ ពួកគេមានកីឡាករខ្លាំងៗ ដោយសារពួកគេមានលីគដ៏រឹងមាំ។…

គ្រូវៀតណាម៖ ជំនួបជាមួយកម្ពុជាមិនមែនងាយស្រួលសម្រាប់យើងឡើយ

លោក Mai Duc Chung ដែលជាគ្រូបង្វឹកដឹកនាំសម្រាប់ជំនួបជាមួយកម្ពុជា មានការគោរពយ៉ាងខ្លាំងចំពោះក្រុមគោព្រៃ នឹងកំពុងទន្ទឹងរង់ចាំមើលអាចទទួលជ័យជម្នះក្នុងវគ្គជម្រុះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2019 នៅថ្ងៃទី ១០ ខែតុលា។ បុរសអាយុ ៦៦ឆ្នាំ បាននិយាយថា៖ «ថ្មីៗនេះកីឡាបាល់ទាត់កម្ពុជាបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ដូច្នេះខ្ញុំចង់និយាយថាពួកគេមិនអាចចាត់ទុកថាជាក្រុមដែលទន់ខ្សោយទៀតទេ។ វាពិតជាលំបាកណាស់សម្រាប់យើង។ យើងត្រូវគោរពដល់គូប្រជែងរបស់យើង»។…

Leonardo Vitorino៖ យើងអាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Asian Cup

លោក Leonardo Vitorino ដែលជាគ្រូបង្វឹករបស់កម្ពុជាបានជឿជាក់ថានឹងទទួលបានជ័យជំនះលើវៀតណាម ក្នុងការប្រកួតដណ្តើមពានរង្វាន់ Asian Cup ឆ្នាំ 2019 នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់វេបសាយវៀតណាមមួយបានលើកឡើងពីសំដី គ្រូសញ្ជាតិប្រេសុីល ថា៖ «កីឡាករមានពេលវេលាតិចតួចសម្រាប់ការហ្វឹកហាត់ ទើបតែបានចូលរួមវគ្គហ្វឹកហាត់ចាប់ពីថ្ងៃទី ០១ ខែតុលា…

ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើង ឥណ្ឌូនេសុី ទាំងពីរឈុត (វីដេអូ)

កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការប្រកួតមិត្តភាពក្រៅផ្លូវកាណ៍ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេសុី ទាំងឈុតធំ និឹង U-19 នាទីក្រុង Bekasi ប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រុមគោព្រៃបរាជ័យទាងពីរឈុត។ សម្រាប់ U-19 កម្ពុជា ប្រកួតចាញ់ U-19 ឥណ្ឌូនេសុី ដោយលទ្ធផល ០ទល់២ ស្របពេលដែលក្រុមឈុតធំកម្ពុជា…

Le Huuy Duc៖ វៀតណាមខ្វះខាតខ្សែប្រយុទ្ធ ពេលប៉ះកម្ពុជា

អតីតខ្សែប្រយុទ្ធវៀតណាម Le Huuy Duc បានសម្តែងការខកចិត្តយ៉ាងខ្លាំង ក្រោយពីខ្សែប្រយុទ្ធ Nguyen Anh Duc ត្រូវបានកោះហៅឱ្យចូលលេងក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ Asian Cup នៅថ្ងៃទី ១០ ខែតុលា ក្នុងជំនួបជាមួយ កម្ពុជា។ កីឡាករដែលកោះហៅឲ្យចូលបន្ថែមក្រុមជម្រើសជាតិវៀតណាមមានខ្សែប្រយុទ្ធ Nguyen​ Anh…

វៀតណាមផ្តល់កុងត្រាឲ្យ Park Hang-seo ដល់ឆ្នាំ 2020 នឹងដឹកនាំ ២ក្រុម

យោងតាមបទសម្ភាសផ្តាច់មុខមួយជាមួយគេហទំព័រព័ត៌មានកូរ៉េ news site Chosun បានឱ្យដឹងថា Park Hang-seo ដែលទើបតែងតាំងថ្មី ត្រូវបានផ្តល់ឱកាសឲ្យដឹកនាំរហូតដល់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ជាមួយក្រុមវៀតណាម U-23 នឹងក្រុមឈុតធំវៀតណាម។ បុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះបាននិយាយថា៖ «កិច្ចសន្យារបស់ខ្ញុំជាមួយក្រុមវៀតណាមចាប់ផ្តើមពីខែតុលា ហើយនឹងផុតកំណត់នៅចុងឆ្នាំ ២០១៩ ។ រយៈពេលនៃកិច្ចសន្យានេះគឺ ២…

ពេលវេលាច្បាស់លាស់ជំនួបមិត្តភាពជម្រើសជាតិកម្ពុជា នឹងឥណ្ឌូនឹសុី ទាំងពីរឈុត

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងពីរឈុត(ធំ,U-19) នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិ ឥណ្ឌូនេសុី ទាំងពីរឈុតដូចគ្នា នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧ ស្អែកនេះ។ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៩ឆ្នាំ នឹងធ្វើការប្រកួត នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច(ម៉ោងដូចគ្នានឹងកម្ពុជា) ខណៈដែលក្រុមឈុតធំ នឹងចាប់ផ្តើមនៅវេលាម៉ោង…

គ្រូជម្រើសជាតិវៀតណាមសញ្ជាតិកូរ៉េខាងត្បូងដែលទើបតែងតាំង មិនដឹកនាំប៉ះកម្ពុជាទេ

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយលោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo អំពីការតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិ។ សេចក្តីថ្លែងការណ៍របស់ VFF បានឱ្យដឹងថា៖ “នៅឯពហុកីឡដ្ឋាន Seoul World Cup គណៈប្រតិភូ VFF រួមទាំងអនុប្រធានលោក Tran Quoc Tuan អនុប្រធានផ្នែកហិរញ្ញវត្ថុលោក…

ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន រំពឹងយកឈ្នះវៀតណាម

កីឡាករកូនកាត់ខ្មែរបារាំង ធារី ចន្ថាប៊ីន សង្ឃឹមរកគ្រាប់បាល់ជ័យជម្នះលើវៀតណាមក្នុងវគ្គជម្រុះ AFC Asian Cup នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ។ មុនពេលទៅកាន់ទីក្រុងហាណូយកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយឥណ្ឌូនេស៊ីនៅថ្ងៃទី ០៤ ខែតុលា សម្រាប់ត្រៀមលក្ខណៈតទល់ជាមួយវៀតណាម។ កីឡាករដែលកំពុងលេងនៅក្លិប អគ្គិសនីកម្ពុជា បានលើកឡើងថា៖ «ការប្រកួតជាមួយ ឥណ្ឌូនេស៊ី…

តុលាការភ្នំពេញ បញ្ជូនខ្លួនជនជាតិវៀតណាម៦នាក់ ពាក់ព័ន្ធរឿង បង្ខាំងមនុស្សខុសច្បាប់ និងគំរាមទារប្រាក់ ទៅតុលាការខេត្តប៉ៃលិនចាត់ការវិញ

ភ្នំពេញៈ យោងតាមការឲ្យដឹងរបស់សមត្ថកិច្ច នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញ បានសម្រេចផ្ទេរសមត្ថកិច្ច សំណុំរឿងបង្ខាំងមនុស្សខុសច្បាប់ និងគំរាមទារប្រាក់ ដែលមានជនសង្ស័យជា ជនជាតិវៀតណាម ៦នាក់ ទៅឱ្យតុលាការខេត្តប៉ៃលិនជាអ្នកចាត់ការវិញ។ សមត្ថកិច្ច អះអាងថា ការសម្រេចរបស់តុលាការភ្នំពេញបែបនេះដោយសារតែ ទីតាំងប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងខេត្តប៉ៃលិន។ ជនសង្ស័យ៦នាក់ដែលពាក់ព័ន្ធរឿងបង្ខាំងមនុស្សខុសច្បាប់ និងគំរាមទានប្រាក់…