ព័ត៌មានកីឡា

វៀតណាមផ្តល់កុងត្រាឲ្យ Park Hang-seo ដល់ឆ្នាំ 2020 នឹងដឹកនាំ ២ក្រុម

យោងតាមបទសម្ភាសផ្តាច់មុខមួយជាមួយគេហទំព័រព័ត៌មានកូរ៉េ news site Chosun បានឱ្យដឹងថា Park Hang-seo ដែលទើបតែងតាំងថ្មី ត្រូវបានផ្តល់ឱកាសឲ្យដឹកនាំរហូតដល់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ជាមួយក្រុមវៀតណាម U-23 នឹងក្រុមឈុតធំវៀតណាម។

បុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះបាននិយាយថា៖ «កិច្ចសន្យារបស់ខ្ញុំជាមួយក្រុមវៀតណាមចាប់ផ្តើមពីខែតុលា ហើយនឹងផុតកំណត់នៅចុងឆ្នាំ ២០១៩ ។ រយ:ពេលនៃកិច្ចសន្យានេះគឺ ២ ឆ្នាំនិង ២ ខែ។ ខ្ញុំត្រូវតែដឹកនាំក្រុមជម្រើសជាតិ(ឈុតធំ) និងក្រុមជម្រើសជាតិ U-23 ។ ច្បាស់ណាស់ខ្ញុំត្រូវតែមានចិត្តរឹងមាំចំពោះបេសកកម្មធ្ងន់ទាំងនោះ “។ គ្រូវ័យ ៦០ ឆ្នាំរូបនេះបានទទូចថា “និយាយឱ្យខ្លីខ្ញុំចង់ធ្វើឲ្យបាល់ទាត់វៀតណាមទៅមុខ។ ខ្ញុំរំពឹងថាក្រុមនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការប្រកួត Asian Cup ឆ្នាំ 2019 ហើយអាចទទួលបានកៅអីនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ “។

ប្រវត្តដឹកនាំរបស់ Park គឺជាជំនួយការគ្រូបង្វឹកលោក Guus Hiddink របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup 2002 ។ គាត់បានដឹកនាំបានចំណាត់ថ្នាក់លេខ ៤ ឲ្យកូរ៉េខាងត្បូង ក្លាយជាក្រុមជម្រើសជាតិអាស៊ីដ៏ល្អបំផុត។ បន្ទាប់មកធ្វើជាគ្រូបង្វឹកក្រុម U-23 នឹងបានទទួលមេដាយសំរឹទ្ធមួយនៅឯអាស៊ីហ្គេមឆ្នាំ ២០០៣៕

មតិយោបល់