ក្រុមជម្រើសជាតិអត្តពលកម្មជិត ៣០នាក់បន្តការហ្វឹកហាត់ ត្រៀមស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១

ក្រុមកីឡាករកីឡាការិនីអត្តពលកម្មសរុបចំនួន ២៧នាក់កំពុងដំណើរការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២២ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានលើកឡើងថា ដោយទទួលបានគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធកំពុងលើកទឹកចិត្តឲ្យក្រុមកីឡាករ-កីឡាការិនីទាំងអស់នេះយកចិត្តទុកដាក់ហ្វឹកហាត់តាមកម្មវិធីរបស់គ្រូបង្វឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១…

កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩

យោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០២១ នាពេលថ្មីៗកន្លងទៅនេះ ប្រទេស កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈ ពេលវិស័យនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះសមាជិកអាស៊ានទាំងអស់កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភាព ប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានចំនួន៤បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្ត…

ខេត្តស្ទឹងត្រែងបាននាំចេញផលិតផលស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសហើយ

ស្ទឺងត្រែង៖ ក្រុមហ៊ុនហ្ក្រែនស៊ីនៅខេត្តស្ទឹងត្រែងបាននាំចេញផលិតផលស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសហើយ ហើយនៅឆ្នាំ២០២២ខាងមុខនឹងអាចនាំចេញ២ប្រភេទបន្ថែមទៀត។ ក្នុងសកម្មភាពវេចខ្ចប់ផ្លែ ស្វាយនៅក្រុមហ៊ុនហ្រ្កែនស៊ីស្ទឹងត្រែង ស្ថិតនៅភូមិឫទ្ធីសែនជ័យ ឃុំ ស្រុក-បូរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង កាលពីថ្ងៃទី១៦ ឧសភាឆ្នាំ២០២១ លោក សាងយូរ ស៊ិន អ្នកបច្ចេកទេសដំាដុះស្វាយរបស់ក្រុមហ៊ុនហ្រែ្កនស៊ី បានបញ្ជាក់ថា៖ នៅឆ្នាំ ២០២១…

បង្រ្កាបមេខ្លោង ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ឆ្លងដែនចំនួន០២នាក់ និងដកហូតវត្ថុតាងជាង៧០គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យ បានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់…

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួន ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន និងដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម

ភ្នំពេញ៖ ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន…

វៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៧នាក់, ឆ្លងសរុបកើនដល់ ៣,៧១០នាក់

  (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រ ទី១៤ ខែឧសភានេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨៧នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៣,៧១០នាក់។ ចំនួនអ្នកស្លាប់ស្ថិតនៅ ៣៥នាក់ដដែល និងអ្នកជាសះស្បើយវិញមានចំនួន ២,៦៥៧នាក់។ ទីក្រុង ដា ណាង…

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការហាមឃាត់ចូលមកកម្ពុជានៅពេលនេះ គឺធ្វើតែប្រទេសឥណ្ឌា មួយសិនប៉ុណ្ណោះ

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​គ​.​វ​.​ក​១៩) ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​មានប្រសាសន៍ថា នៅក្នុង​ដំណាក់កាល​នេះ ក្រសួងសុខាភិបាល ពុំទាន់​សម្រេច​ថា​នឹង​បញ្ចូល​ប្រទេស​ផ្សេងទៀត​ក្រៅពី​ឥណ្ឌា នៅឡើយ​ទេ សម្រាប់​ការហាមឃាត់​រាល់​ជនបរទេស​ទាំងអស់ ដែលធ្វើ​ដំណើរ​ចូលមក​ប្រទេស​កម្ពុជា ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬក៏​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល​បី​សប្តាហ៍​មុន​ចូលមក​ប្រទេស​កម្ពុជា​។​ ពាក់ព័ន្ធ​នឹង​ការបន្ថែម​ប្រទេស​ដែល​អាច​នឹង​បង្ក​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា…

នគរបាលខេត្តស្វាយរៀង៖ បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ធំ ទម្ងន់៩,៩៥៨.៦២ក្រាម

អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង>>> កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទីនៅលើផ្លូវជាតិលេខ១ ចំណុចគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀននិងអាវុធជាតិផ្ទុះ…

បទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង បង្រ្កាបជនសង្ស័យខ្មែរ-វៀតណាម៥នាក់

ស្វាយរៀងៈ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅលើផ្លូវជាតិលេខ១…

នគរបាលក្រុងហូជីមិញ និងខេត្ត ឡុង អាង វៀតណាម ឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកា ជូននគរបាលរាជនីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖សម្ភារៈសុខាភិបាលជាច្រើន រួមនឹងថវិកា មួយចំនួន បំលើការងារប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ត្រូវបាន នគរបាល ក្រុងហូជីមិញ និងនគរបាលខេត្តឡុង អាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧបត្ថម្ភជូននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅគ្រាដែលនគរបាលនៃក្រុងខេត្តនៃប្រទេសទាំង២បាននឹងនៅជួរមុខចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះបានកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២នេះស្លាប់ជាបន្តបន្ទាប់ផងដែរ ។ ពិធីប្រគល់និងទទួលសម្ភារៈសុខាភិបាលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍្ល ខេត្តស្វាយរៀង…