ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ ​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​ និង​ភ្ញៀវចំនួន​៣៤នាក់​ទៀត ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ២២ ខែឧសភា​ ឆ្នាំ២០២១នេះ ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ (​ ស្រី​ ២នាក់​ )​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​ និង​ភ្ញៀវចំនួន​៣៤នាក់​ទៀត (ស្រី​១៨នាក់​ )​ ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​ ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃទី១៨​…

ថៅកែក្លឹបម្នាក់ និងបុគ្គលិកជាជនជាតិចិន១០នាក់ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក

ភ្នំពេញៈ ថៅកែក្លឹបម្នាក់ និងបុគ្គលិក ជាជនជាតិចិនចំនួន១០នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ និង ភ្ញៀវចំនួន ៣៤នាក់ ទៀត (ស្រី ១៨នាក់ )…

បញ្ជីឈ្មោះកីឡាករជម្រើសជាតិត្រៀមលេងជម្រុះ(FIFA World Cup)នឹងចេញនៅថ្ងៃទី២៦ ខែឧសភា

  លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថាការជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេតនិងជ្រើសរើសពីគ្រូបង្គោលថ្មីជនជាតិជប៉ុន លោក RYU HIROSE ។ លោកបញ្ជាក់ថាតាមពិតបញ្ជីឈ្មោះក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយដោយរង់ចាំមើលនាថ្ងៃទី២៦-២៧ ខែឧសភា ដើម្បីទុកពេលឲ្យកីឡាករបានខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាមុនត្រូវបានកោះហៅ។ ការមិនទាន់បញ្ចេញនេះជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកព្រោះប្រសិនបើកីឡាករណាដឹងថាខ្លួនជាប់ជាកីឡាករជម្រើសជាតិកីឡាករនោះអាចនឹងទម្លាក់ការខិតខំហ្វឹកហាត់ក្នុងការប្រកួតលីគកំពូលដែលកំពុងដំណើរឡើងវិញ។ លោកថា៖«ខ្ញុំជឿជាក់ថា បញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ»។ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវចូលរួម៣ប្រកួតចុងក្រោយនៃការប្រកួត…

ចិន បានបណ្តេញនាវាចម្បាំងមួយគ្រឿងរបស់អាេមរិក ដែលបានបើកចូលមកក្នុងតំបន់ប្រជុំកោះប៉ារ៉សែល ដែលជាដែនរបស់ខ្លួន

នាវាបាញ់មីស៊ីល Curtis Wilbur របស់កងទ័ព​អាេមរិក បានបើកចូលមកក្នុងតំបន់ប្រជុំកោះប៉ារ៉ាសែល ហើយត្រូវបាន​កងទ័ពចិន បណ្តេញចេញទៅវិញ។ នេះបើផ្អែកតាមការអះអាង របស់​លោក Tian Junli អ្នកនាំពាក្យ​បញ្ជាការដ្នានកងទ័ពជើងទឹកចិន ទទួលបន្ទុកភូមិភាគ​ខាងត្បូង។ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិន បានចេញប្រតិបត្តិការ ធ្វើឲ្យ​នាវាចម្បាំងអាមេរិក ដកថយទៅវិញ។ មន្ត្រីចិនរូបនេះ បន្ថែមថា…

វៀតណាមបង្កើតមូលនិធិទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ទំហំ ១.១ពាន់លានដុល្លារ

  (ហាណូយ)៖ វៀតណាមមានផែនការស្នើកញ្ចប់ថវិការហូតដល់ ២៥.២ទ្រីលានដុង ឬស្មើនឹង ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់កម្មវិធីទិញវ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ ផែនការស្នើកញ្ចប់ថវិកានេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីធ្វើការពិនិត្យ និងអនុម័ត ហើយថវិកាសម្រាប់មូលនិធិនេះ នឹងតម្រូវឲ្យចែករំលែកជាចម្បងពីកញ្ចប់ថវិការដ្ឋ។ បើតាមក្រសួងហិរញ្ញវត្ថុវៀតណាម វ៉ាក់សាំងបង្ការ COVID-19…

ក្រសួងកសិកម្ម ស្នើឱ្យ អភិបាលខេត្ត ជាប់ ព្រំដែន ទប់ស្កាត់ការនាំចូលជ្រូក ខុសច្បាប់ពីវៀតណាម ដែល អាច នាំឱ្យ ឆ្លងជំងឺ ប៉េស្ត ជ្រូក អាហ្រ្វិក

ក្រសួងកសិកម្ម ស្នើឱ្យ អភិបាលខេត្ត ជាប់ ព្រំដែន ទប់ស្កាត់ការនាំចូលជ្រូក ខុសច្បាប់ពីវៀតណាម ដែល អាច នាំឱ្យ ឆ្លងជំងឺ ប៉េស្ត ជ្រូក អាហ្រ្វិក ។

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនមនុស្ស៤៥នាក់ប្រមូលម្តុំផឹកស៊ីនិងរកឃើញគ្រឿងញៀននៅក្នុងខុនដូមួយកន្លែងខណ្ឌបឹងកេងកង

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនបរទេសនិងជនជាតិខ្មែរ៤៥នាក់ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅក្នុងខុនដូមួយកន្លែងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបនិងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈរួមនឹងគ្រឿងញៀនមួយចំនួនផងដែរ។ ប្រតិបត្តិការបង្ក្រាបនោះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំណុចខុនដូមួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។ សេចក្តីរាយការណ៍ឱ្យដឹងថាប្រតិបត្តិការបង្ក្រាបខុនដូខាងលើកម្លាំងសមត្ថកិច្ចបានធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោកប្លង់សុផលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀកកម្សាន្តល្មើសវិធានក្រសួងសុខាភិបាលនៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំជួបជុំគ្នាដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ប្រតិបត្តិការនេះផងដែរក្នុងចំណោមជនសង្ស័យ៤៥នាក់មានជនជាតិចិនប្រុស-ស្រី២៦នាក់,ស្ត្រីជនជាតិវៀតណាម០៧នាក់,បុរសជនជាតិកូរ៉េ០១នាក់,បុរសជនជាតិម៉ាឡេស៊ី០១នាក់និងបុរសស្ត្រីជនជាតិខ្មែរ១០នាក់។ជាមួយគ្នានោះសមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យដោយដកហូតវត្ថុតាងរួមមានៈម្សៅពណ៌សចំនួន០៦ថង់តូច,ម្សៅម៉ត់ពណ៌ស០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់,ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់,ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់,ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់និងសម្ភារៈមួយចំនួនទៀតផងដែរ។ជនសង្ស័យខាងលើវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរនាំនិងបន្តស្រាវជ្រាវស៊ើបអង្កេតអនុវត្តតាមនីតិវិធី៕  

ជនបរទេស​និង​ជនជាតិ​ខ្មែរ​៤៥​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ឆ្មក់​ចូល​បង្ក្រាប​ និង​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​សម្ភារៈ​ រួម​នឹង​គ្រឿងញៀន​មួយ​ចំនួន​

​ភ្នំពេញ​ ៖​ ជនបរទេស​និង​ជនជាតិ​ខ្មែរ​៤៥​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​ល្មើស​វិធាន​ក្រសួងសុខាភិបាល​ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង​ នៃ​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ឆ្មក់​ចូល​បង្ក្រាប​ និង​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​សម្ភារៈ​ រួម​នឹង​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​ ។​ ​ប្រតិបត្តិការ​បង្ក្រាប​នោះ​ ធ្វើ​ឡើង​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២១​ ចំណុច​ខុន​ដូ​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​…

បុរសអ្នកនេសាទត្រីជនជាតិវៀតណាមម្នាក់ ធ្លាក់ទឹកបណ្ដាលឲ្យលង់ស្លាប់

កណ្ដាលៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២.១០នាទីថ្ងៃត្រង់ ករណីប្រទះឃើញសាកសពអណ្ដែតទឹក (នេសាទត្រីធ្លាក់ទឹកលង់ស្លាប់) ចំណុច ក្នុងទឹកទន្លេដែលមានចម្ងាយពីច្រាំងប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ច្រឹង ដុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម…

ជនបរទេស៦៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបនៅខុនដូមួយកន្លែង ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងខុនដូមួយកន្លែង ឃាត់ខ្លួនជនបរទេសប្រុសស្រី៦៣នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ស្ថិតតាមដងផ្លូវលេខ២៨៨ កែង៩៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៦៣នាក់ ជាជនបរទេសក្នុងនោះស្រី២៩នាក់ រួមទាំងវត្ថុតាំងមួយចំនួន សង្ស័យពាក់ព័ន្ធគ្រឿងញៀន ។…