ព្យុះ​ភ្លៀង​និង​ព្រិល​នៅចិនភាគ​​ខាង​ត្បូង​​បាន​​សម្លាប់​មនុ​ស្ស​ ៨ នាក់​

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរបាន​ឲ្យដឹងថា​ កាលពី​ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៣ ម្សិលមិញ​ សាលាក្រុង​នៃ​ទីក្រុង​Dongguan​បាន​រាយការណ៍​ថា​ជន​ចំ​នួ​ន​អ្ន​ក​ស្លា​​ប់​8​នា​​ក់​និ​ង​136​នា​ក់​ទៀ​ត​ត្រូ​វ​បា​ន​រ​ង​រ​បួ​ស​នៅ​ក្នុង​គ្រោះ​ថ្នា​ក់​ធ​ម្ម​ជា​តិ​ព្យុះ​ភ្លៀ​ង​លា​យ​ព្រិ​ល​ទឹ​ក​ក​ក​ដែ​ល​បា​​​ន​វា​យ​លុ​ក​ទី​ក្រុ​ង​Dongguan​ភា​គ​ខា​ង​ត្បូ​ង​ខេ​ត្ត​Guangdong​រ​ប​ស់​ចិ​ន​កា​ល​ពី​ម្សិ​លមិ​ញនេះ​។​​ព្យុះ​​ភ្លៀ​ង​​និ​ង​​ព្រិ​ល​​បា​ន​​ប​ក់​បោក​​ម​ក​ដល់​ទី​ក្រុង​កាលពី​ល្ងាចម្សិលមិញ​ជាមួយនឹង​កម្លាំង​ខ្យល់​ខ្លាំង​និង​ភ្លៀង​ជន់​ជោរ​ដែល​ធ្វើ​ឲ្យ​សង្កាត់​បី​មាន​ការប៉ះពាល់​ខ្លាំង​បំផុត​។​ ​ទោះបីជា​យ៉ាងណា​រដ្ឋាភិបាល​បាន​បញ្ជូន​កង​សង្គ្រោះ​និង​ក្រុមការងារ​ជំនួយ​និង​ពាក់ព័ន្ធ​ទៅដល់​កន្លែង​រងគ្រោះ​ហើយ ហើយ​ខ្លួន​កំពុង​ធ្វើ​ការអង្កេត​បន្ថែ​ម​ពី​មូលហេតុ​និង​ការព្យាករណ៍​ទុក​នូវ​ស្ថានភាព​ដែល​អាច​កើត​មាន​ម្ត​ងទៀត​ណា​មួយ​នា​ពេល​មុខ​៕​

តន្ត្រីទេសចរណ៍ អានឆ័រ ២០១២

តន្ត្រីអានឆ័រ ២០១២ បាន​វិលមកវិញហើយ ដែលលោកអ្នកអាចចូលរួមទ​​ស្សនាតន្ត្រី​ទេសចរណ៍ អាន់ឆ័រ ២០១២ នេះដោយសេរី និង​រីក​រាយ​។​ តន្ត្រីទេសចរណ៍ អាន់ឆ័រ ២០១២ ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែង​ជា​កិត្តិ​យស​ពី​សំ​ណាក់កំពូលតារាចំរៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដូចជា លោក ព្រាបសុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា,…

បម្រាមពីសាលាក្រុង ក្នុងថ្ងៃចូលឆ្នាំចិន

លោកកែប ជុតិមា ​​អភិ​បាល​​រាជធានីភ្នំពេញ ​​​បានចុះហត្ថលេខា​​​​​​ថ្ងៃ​ទី​​១៧ មករា លើ​សេចក្តី​​ណែនាំ​មួយ ​ស្តីពីការ​​រៀប​ចំ​សន្តិសុខ​​​​សណ្តាប់ធ្នាប់​​ និង​របៀប​​រៀបរយ​​​​សាធា​រណៈ​ក្នុង​ឱកាស​​​បុណ្យ​ចូលឆ្នាំប្រពៃណី​​ចិន-វៀត​ ណាម​ ​ដែល​និង​​ចូលមក​ដល់​​នៅថ្ងៃទី​​​២២ ​មករា ដ៏ខ្លី​​​ខាងមុខនេះ​។ ក្នុង​សេចក្តីណែនាំ​​បានប្រកាស​ថា ដើម្បីរក្សា​ និង​​ធានា​​​​បាននូវសុវត្ថិភាព​​​ សន្តិសុខ ​​សណ្តាប់​ធ្នាប់ និង​របៀប​​រៀបរយ​​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំប្រពៃណី​​​ចិន​-វៀតណាម ​​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​​ពីថ្ងៃទី​​​២២ ​ដល់ថ្ងៃទី​​​២៥…

ស្ពាន​អាកាស​ទី៣​ស្ទឹងមានជ័យ​ លេច​ចេញ​ជា​ប្លង់​គំរូ​

គំរូ​ប្លង់​ស្ពាន​អាកាស​ទី៣​បា​ន​ដាក់​បង្ហាញ​ឲ្យ​សាធារណៈ​ជន​ដឹង​តាម​រយៈ​​ គេហទំព័រ​​របស់​​សាលា​​ក្រុង​​ភ្នំពេញ​​ក្នុង​​អំឡុង​ពេល​​ថ្មី​​នេះ​​បន្ទាប់​​ពី​​ សម្ពោធ​​ស្ពាន​​អាកាស​​ទី២​​(ស្ពាន​​អាកាស​​៧​មករា​)។​​ បើ​តាម​​គំរូ​​ប្លង់​​ស្ពាន​​អាកា​ស​មាន​​ទម្រង​​រូបរាង​​ដូច​​មេ​អំបៅ​​ និង​​មាន​​​ស្ពាន​​ប​ង្វៀង​​ចរាចរ​​ដែល​​ឡើង​​ពី​​ស្តុ​ប​​ស្ទឹងមាន​ជ័យ​​ចាប់​ពី​ផ្លូវ​២៧១​ទិស​ ខាង​ជើង​​កោង​​ពី​លើ​​ផ្លូវ​មុនី​រ៉េត​ឆ្ពោះទៅ​ត្រង់​ធ្លាក់​នៅ​ចំណុច​ផ្លូវ២៧១​ ទិស​ខាងត្បូង។​ គំរូ​ប្លង់​ស្ពាន​អាកាស​ទី៣ក៏បាន​បង្ហាញ​ពី​ការធ្វើ​ស្ពាន​តូច​មួយទៀត​ ជាប់​ជាមួយ​ស្ពាន​អាកាស​ទី៣ចាប់ពី​ផ្លូវ​គល់ស្ពាន​ស្ទឹងមានជ័យ​ប៉ែក​ខាង​ កើតឡើង​ស្របគ្នា​ជាមួយនឹង​ស្ពាន​អាកាស​ទី៣ធ្លាក់​ទៅ​ផ្លូវ២៧១ទិស​ខាងត្បូង​ដូចគ្នា។រូបភាព​ក៏បាន​បង្ហាញ​ពី​ផ្លូវ​ខ្វាត់ខ្វែង​នៅ​ខាងក្រោម​ស្ពាន​ ស្ទឹងមានជ័យ​ដែលមាន​សណ្ឋាន​ដូចជា​រូប​មេអំបៅ​និង​មាន​ផ្លូវ​ខ្វាត់ខ្វែង​ ជាច្រើន​ទៀត​សម្រួលដល់​ការធ្វើ​ចរាចរ​ដែល​តែង​កកស្ទះ​ជាប្រចាំ​នៅ​តំបន់​ ។​ ដំណឹង សូម​បង្ហាញជូន​រូបភាព​ប្លង់​គំរូ​នៅ​ខាង​លើ​ដែល​បានមកពី​សាលាក្រុង​ភ្នំពេញ​ដូចតទៅ៖ ដោយ​៖ឈាមត្រជាក់