ធ្លាយរឿងអាស្រូវពេញទំហឹងនៅចំណតរថយន្តខាងមុខផ្សារមង្គលក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត៖ផ្ទុះរឿងអាស្រូវរបស់មន្ត្រីសាលាក្រុងប៉ោយប៉ែត ដែលបានប្រើប្រាស់កូនចៅ ក្រោមឧវ៉ាតអោយទៅជំរឹតទាលុយហួសហេតុពីក្រុងតៃកុងរថយន្តតាក់ស៊ី និងរថយន្តសាំយុង ដែលបានរងចាំដឹកពលករខ្មែរ ដែលថៃបានបញ្ជូនមករួចយកលុយទៅចែកគ្នាដូចព្យុះ នៅមុខមហាជនរៀងរាល់ថ្ងៃបែបនេះ។ សូមបញ្ជាក់ដែលថា មុនពេលទាហ៊ានថៃធ្វើរដ្ឋប្រហារ ក្នុងប្រទេសរបស់ខ្លួនកន្លងទៅ គឺគេឃើញក្រុមប៉ូលិសថៃដឹកពលករខ្មែរខុសច្បាប់មកស្រុកកំណើតវិញ តាមរយះប៉ូលិសអន្តោរប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត លុះមកដល់ថ្ងៃធ្វើរដ្ឋប្រហារនាដើមឆ្នាំ២០១៤នេះ ទាហ៊ានថៃក៏បាននាំគ្នាចាប់ពលរដ្ឋខ្មែរមកស្រុកកំណើតវិញរហូតមានចំនួនជាង២២ម៉ឺននាក់ឯណោះនៅរង្វង់មូលច្រកទ្វារប៉ោយប៉ែតកន្លងទៅ។ ក្រោយពីថៃបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញនោះ អាជ្ញាធរខេត្តក្រុងបានអនុញ្ញាតិអោយរថយន្តដឹកពលករខ្មែរ ចូលទៅចតនៅក្នុងចំណតខាងមុខផ្សារមង្គល របស់លោកហង្ស ស៊ីផា…