យុគ ចិន្ដា ឲ្យកូនស្រីទៅប្រលងច្រៀងនៅសិង្ហបុរី ជំនួស The Voice Kid នៅកម្ពុជា

ខុសពីម្ដាយដែលមានទេពកោសល្យលើផ្នែកពិធីការិនី ប្អូនស្រី យុគ ដាពេជ្រ ហៅអម កូនស្រីរបស់អ្នកនាង យុគ ចិន្តា បែរជាមានសមត្ថភាពលើអាជីពចម្រៀងរហូតត្រូវបាននាយកសាលាស្រណោះតន្ត្រីជ្រើសឲ្យចេញប្រកួតលើឆាកអន្តរជាតិនោះផង។ កូនស្រីអ្នកនាងនឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២២ កក្កដា ទៅប្រកួតច្រៀងកម្រិតអាស៊ាននៅសិង្ហបុរី ក្រោយពីអ្នកនាងយុគ ចិន្តា បដិសេធមិនឲ្យចូលប្រលង The Voice Kid ដែលរៀបចំដោយទូរទស្សន៍ហង្សមាស។ អ្នកនាងយុគ…

សូ ស្រណោះ ឲ្យកូនខ្មែរ២១រូបទៅប្រកួតចម្រៀង និងតន្ត្រី នៅសិង្ហបុរី!

យោងតាមការបញ្ជាក់របស់ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី នៅម្ដុំបឹងកេងកង បានអះអាងកាលពីល្ងាចថ្ងៃទី២០ កក្កដា ថា សាលារបស់លោកនឹងបញ្ជូនតារាចម្រៀង និងតន្ត្រីក្មេងៗជាសិស្សឆ្នើមរបស់លោករហូតដល់២១រូប ទៅប្រកួតដណ្ដើមមេដាយផ្នែកសិល្បៈនៅប្រទេសសិង្ហបុរី។ នេះជាព្រឹត្តិការណ៍ Asian Art Festival 2017 ដែលមានបេក្ខភាពជាតន្ត្រីករ និងជាតារាចម្រៀងក្មេងៗចាប់ពីអាយុ៧ឆ្នាំឡើងមកពី១១ប្រទេសនៅអាស៊ានចូលរួមប្រកួតដណ្ដើមមេដាយ។ លោកសូ…

មាន សូនីតា នាំផលិតផលក្រម៉ាទៅបង្ហាញនៅជប៉ុន

ក្នុងវេទិកា​សន្និសីទកាសែត ការពិរព័រណ៍កម្ពុជា ២០១៧ នៅប្រទេសជប៉ុនកាលពីថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៧ កញ្ញា មាន សូនីតា បានអះអាងថា នឹងយកផលិតផលក្រម៉ា ទៅបង្ហាញ​ទៅក្នុងប្រទេសជប៉ុន​។ សម្រាប់កម្មវិធីដែលចាប់ផ្តើមនៅជប៉ុនចាប់ពីថ្ងៃទី​៣ ដល់ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧ ក្រៅពីតារាសម្តែង មាន សូនីតា មាន…

ព្រាប សុវត្ថិ លើកគ្នា​១៦នាក់ទៅជប៉ុន​

តារាចម្រៀង​ព្រាប សុវត្ថិ បានឲ្យដឹងក្នុងកម្មវិធី សន្និសីទ​ព័ត៌មានស្តីអំពី ពិរព័រណ៍កម្ពុជា​នៅ​ក្នុង​​ប្រ​ទេ​សជ​​ប៉ុ​ន​ ក្នុ​ង​ពេ​ល​ខា​ង​មុ​ខ​ឲ្យ​ដឹ​ង​ថា​ ​លោ​ក​នឹ​ង​​​នាំ​គ្នា​​​១​៦​នា​ក់​ទៅ​កា​ន់​កា​រ​ប្រ​គំ​ត​ន្ត្រី​ក្នុ​ង​ក​ម្ម​វិ​ធី​​​ខា​ង​លើ​​។​ ក្នុងកម្មវិធីខាងលើនេះ មានវត្តមានលោក ព្រាប សុវត្ថិ អ្នកនាងម៉េង កែវពេជ្ជតា លោក អ៊ាម វន្នី កញ្ញា មាន សូនីតា និងលោក…