បង្ក្រាបការដាក់របាំងសាច់អួនវែងៗ ខុសច្បាប់៤កន្លែង នៅស្រុកកំពង់លែង

កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ចចម្រុះចំនួន២៨នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៧គ្រឿង បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដោយរុះរើបំផ្លាញចោលរបាំងសាច់អួនដាក់វែងៗ ខុសច្បាប់នៅក្នុងរដូវបិតនេសាទបាន៤កន្លែង ស្មើនិង៨៥០ម៉ែត្រ។ ប្រតិបត្ដិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយកម្លាំងសមត្ថកិច្ចចម្រុះរួមមាន៖ មន្ត្រីជលផលសង្កាត់ ផ្នែក សហគមន៍នេសាទ អាជ្ញាធរស្រុកកំពង់លែង អាជ្ញាធរឃុំស្វាយរំពារ…

បង្ក្រាបបទល្មើសនេសាទ រឹបអូសឧបករណ៍បទល្មើសបានមួយចំនួនធំ

កំពង់ឆ្នាំងៈ សមត្ថកិច្ចចម្រុះដឹកនាំដោយនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទនៅ៣គោលដៅខុសៗគ្នា នៅក្នុងស្រុកកំពង់លែង ស្រុកបរិបូរណ៌ និងស្រុកកំពង់ត្រឡាច បានកាប់របាំងរាំងភ្ជិតព្រែក៩កន្លែង ប្រវែង៩០០ម៉ែត្រ និងរបាំងស្បៃមុង១០កន្លែង ប្រវែង៣០០ម៉ែត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឲ្យដឹងថា នៅក្នុងរដូវបិទការនេសាទ គឺច្បាប់បានហាមឃាត់មិនប្រជាពលរដ្ឋ…

ប្រ​ជា​ពល​រ​ដ្ឋ​ប្តឹ​ង​ពី​ម​ន្ត្រី​ជល​ផ​ល​៣នា​ក់​ជំ​រិ​ត​ទា​រ​ប្រា​ក់​និង​ប៉ុ​​ន​ប៉​ងធ្វើ​ឃា​ត​ ​តែ​តុ​លា​កា​រ​បែ​រ​ជា​ចា​ត់​កា​រ​

កំ​ព​ង់​ឆ្នាំ​ង​៖​រឿ​ង​ក្តី​ប​ញ្ច្រា​ស់​គ្នា​​២​ក្នុង​ថ្ងៃ​តែ​មួ​យ​ ​ត្រូ​វ​បា​ន​តុ​លា​កា​រ​លើ​ក​យ​ក​ម​ក​ចា​ត់​កា​រ​តែ​មួ​យ​ដោ​យ​រឿ​​ង​ស​ម ​​ត្ថ​កិ​ច្ច​ជ​ល​ផ​ល​៣​នា​ក់​ទៅ​ជំ​រិ​ត​ទា​រ​លុ​យនិ​ង​គំ​រា​ម​បា​ញ់ស​ម្លា​ប់​មិ​ន​ចា​ត់​កា​រ​ទេ​ ​​បែ​រ​ជា​ចា​ត់​កា​​រ​រឿ​ង​មន្ត្រីជលផលប្តឹងចោទប្រកាន់ខុសការពិតក្នុង ថាប្រជាពលរដ្ឋជាដើមបណ្តឹងបានដាក់សម្រាស់ខុសច្បាប់ទៅវិញ។ការប្តឹងផ្តល់គ្នាទៅវិញទៅមកនេះបានកើតហេតុតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣មកម្លេះ ហើយតុលាការទើបតែកោះហៅប្រជាពលរដ្ឋជាប់ចោទមកជុំនំជុំរៈនៅល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នេះ តែរឿងប្រជាពលរដ្ឋប្តឹងមន្ត្រីជលផល៣នាក់ថាបានជំរិទារប្រាក់ និងគំរាមបាញ់សម្លាប់ កើតហេតុម៉ោង៨យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ និងបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ បែរជាតុលាការខេត្តកប់បាត់សូន្យឈឹងទៅវិញ។…