ចូលរាំបានតែប៉ុន្មានបទ ក៏ត្រូវបងធំប្រចាំភូមិ ចាប់វាយរហូតសន្លប់ ចុងក្រោយចាប់បាន ០៨នាក់

កំពង់ឆ្នាំងៈ ក្មេងទំនើង៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីពួកគេធ្វើសកម្មភាពវាយទៅក្រុមជនរងគ្រោះមួយក្រុមទៀតមានគ្នា៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង ម្នាក់ទៀតបានរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះដែលត្រូវបានគេវាយបណ្តាលឲ្យរងរបួសធ្ងន់រហូតសន្លប់នោះ ឈ្មោះ សួន ម៉ា ភេទប្រុស…

ទាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីដកកាំភ្លើងគំរាមបាញ់

កំពង់ឆ្នាំងៈ រដូវបិណ្ឌភ្ជុំជួបជុំគ្នាផឹកស៊ី គ្រាន់តែទាស់ពាក្យសម្ដីបន្តិចបន្តូចសោះ ទាហានម្នាក់អាងមានកាំភ្លើងដកគំរាមបម្រុងបាញ់គូទំនាស់ ប៉ុន្តែត្រូវអ្នកផឹកស៊ីជាមួយគ្នាឃាត់ ហើយរាយការណ៍ដល់សមត្ថកិច្ចចុះមកឃាត់ខ្លួន ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥ នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនបង្កឈ្មោះ យុនសន្បា ភេទ ប្រុស…

កម្មករអូសខ្សែកាបិ៍ទូរស័ព្ទមិត្តហ្វូន ត្រូវខ្សែភ្លើងឆក់ស្លាប់

កណ្ដាលៈ បុរសម្នាក់ ដែលគេដឹងថា ជាកម្មករអូសខែ្សកាបិ៍របស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ខណៈកំពុងឡើងតខ្សែកាបិ៍លើបង្គោលភ្លើងបណ្ដាលឲ្យប៉ះខ្សែភ្លើងឆក់ធ្លាក់មកដីស្លាប់ភ្លាមៗកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបង្គោលភ្លើងលេខ៣៨០ ផ្លូវជាតិលេខ២១ ខាងវត្តវេឡុវ័ន ស្ថិតក្នុងភូមិព្រែកធន់ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អ៊ុយ ណាត ភេទ ប្រុស…

បង្ក្រាប​បទល្មើស​ ដាក់​របាំ​ង​សាច់​អួន​ខុសច្បាប់​ ៨​កន្លែង​ ​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំ​សំរោង​សែន

កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ដាក់របាំសាច់អួនចំនួន៨កន្លែង នៅក្នុងភូមិសាស្ត្រ ឃុំ សំរោងសែន ស្រុកកំពង់លែង ដែលជនល្មើសលួចលាក់ ធ្វើបទល្មើសចាប់ត្រី នៅក្នុងរដូវបិទនេសាទ ។ ប្រតិបត្តិការនេះ មានការចូលរួម ពីមន្ដ្រីជំនាញ ខណ្ឌរដ្ឋបាលជលផលផ្នែកសហការជាមួយ និងសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦…

ភ្នាក់ងារសារព័ត៌មាន ខ្មែរម្ចាស់ស្រុក ក្អួតឈាមស្លាប់ នៅលើកាណូត

កំពង់ឆ្នាំងៈ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក បានក្អួតឈាមស្លាប់ភ្លាមៗ នៅលើកាណូត ផ្អើលអ្នកដំណើរ នៅវេលាម៉ោងប្រមាណ៩ថ្ងៃទី១៥ សីហា ឆ្នាំ២០១៦ នៅលើកាណូត ដរកំពង់ឆ្នាំង-កំពង់លែង ។ នគរបាលស្រុកកំពង់លែង បានឲ្យដឹងថា បុរសដែលបានស្លាប់ ដោយសារក្អួតនោះ មានឈ្មោះថា រស់ សំអាត…

ពលរដ្ឋនិងប្រជាការពារមិនពេញចិត្ត ទង្វើប្រធានការពារដែនអភិរក្សសេះសាង

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាច្រើននាក់ និងប្រជាការពារ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ ប្រធានការពារដែនអភិរក្សសេះសាង ដែលបានបណ្តោយឲ្យជនល្មើសនេសាទជាច្រើននាក់ចូលទៅដាក់របាំងអួននៅក្នុងតំបន់អភិរក្សដោយសេរី ខណៈដែលប្រជាពលរដ្ឋ និងប្រជាការពារខំទប់ស្កាត់និងថែរក្សាសម្បត្តិមច្ឆាជាតិនៅក្នុងតំបន់នោះ។ ជាក់ស្តែងកាលពីម្សិលមិញនៅម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ យ៉ាងហោចណាស់មានជនល្មើសនេសាទ២នាក់ក្នុងចំណោម៣នាក់ និងកាណូតបាឡាស្មាច់ ២គ្រឿងត្រូវបានប្រជាការពារ ឃាត់ខ្លួនបានក្នុងពេលពួកគេលើកលបយកត្រីពីរបាំងអួនក្រឡាញឹកនៅក្នុងតំបន់អភិរក្សសេះសាង ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ…

Update: បង្ហាញខ្លួនក្រុមជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលរំលោភបូកនារីម៉ាស្សា

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌជ្រោយចង្វា បានធ្វើការបង្ហាញខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលបាននាំគ្នាចាប់រំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់បានសម្រេច កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ចំណុចចេតីយ៍វត្តប្រជុំសាគរ ហៅវត្តថ្មី ក្រុម១២ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។…

ប្លន់នាងមិនគ្រប់ នាំគ្នា៦នាក់រំលោភបូកពេញ១យប់ ទើបដោះលែង

ភ្នំពេញៈ នារីម៉ាស្សាកោសជប់ម្នាក់​ ត្រូវបានជនសង្ស័យ​មានគ្នា៦នាក់​ បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច​ ខណៈ​ដែលនារីរងគ្រោះកំពុងតែដើរតាមផ្លូវម្នាក់ឯង​ កាលពីវេលាម៉ោង​៣និង៣០នាទីទាបភ្លឺ​ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប​ ចំណុចមុខវត្តប្រជុំសាគរ​ ហៅវត្តថ្មី​ ក្រុម២​ ភូមិ១​ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។ ជនរងគ្រោះមានឈ្មោះ​ នាង​ ស្រីនួន​…

ដាំកូនឈើចំនួន៣០០០ដើម នៅតំបន់ព្រៃលិចទឹក ក្រោមទំនប់ទឹកព្រះបាទបរមនាថ នរោត្តម សីហមុនី ឃុំច្រណូក

កំពង់ឆ្នាំងៈ ត្រីត្រូវការ ព្រៃលិចទឹកដើម្បីជាជម្រកពងកូន ដូច្នេះយើងត្រូវការពារតំបន់អភិរក្សមេពូជត្រី ឲ្យបានល្អ និងគង់វង្ស សរុបមក មានព្រៃលិចទឹក គឺមានត្រីអស់ព្រៃលិចទឹកគឺអស់ត្រី។ លោកអភិបាលរងខេត្តកំពង់ឆ្នាំង សៀត គឹមលៀង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពិធីដាំកូនឈើព្រៃលិចទឹកចំនួន៣.០០០ដើម នៅក្នុងតំបន់ព្រៃលិចទឹក ក្រោមទំនប់ទឹកព្រះបាទបរមនាថ នរោត្តម…

បង្ក្រាបកាណូតទេសចរណ៍លួចដឹកឈើប្រណីតជាង១ម៉ែត្រគូប

កំពង់ឆ្នាំងៈ ឈើប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន៧សន្លឹកធំៗ ប្រមាណជាង១ម៉ែត្រគូប ត្រូវសមត្ថកិច្ចចម្រុះរួមមាននគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីពួកគេព្យាយាមដឹកតាមទូកឆ្លងទន្លេមកឡើងច្រាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថា ឈើនេះបានដឹកចេញពីសិប្បកម្មដុះស្លែមួយកន្លែងរបស់ឈ្មោះ ឌៀប តឿង ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង…