បើកម៉ូតូប្តូរគន្លងមិនប្រយ័ត្នរថយន្តកាម៉ារីស៊េរីឆ្នាំ៩៥បុកស្លាប់ម្នាក់ភ្លាម

បន្ទាយមានជ័យៈ បុរសវ័យចំណាស់អាយុ៧២ឆ្នាំម្នាក់ ត្រូវរថយន្តកាម៉ារីបុកស្លាប់ភ្លាមៗ ខណៈពេលជិៈម៉ូតូប្តូរ គន្លងផ្លូវ មិនបានប្រយ័ត្នកាលពី វេលា ម៉ោង១០ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ ឃួន សាវៀន ភេទប្រុសអាយុ…

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៖ ករណីសិស្សសាលាពុលជាង១០០នាក់នៅស្រុកព្រះនេត្រព្រះ សង្ស័យដោយសារតែជ្រក់បាយ

បន្ទាយមានជ័យៈ ករណីក្មេងសិស្សសាលាបឋមសិក្សាប៉ោយសំរោង ជាង១០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអាការៈពុលទន់ខ្លួន និងក្អួតចង្អោរ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក ត្រូវបានលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដាក់ការសង្ស័យថា បណ្តាលមកពី ពុលជ្រក់ក្នុងកញ្ចប់បាយ ។ លោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង…

ផ្អើលឈូឆរ! ករណីក្មេងពុលអាហារជាច្រើននាក់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៨ និង១២នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងពុលអាហារ នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ក្មេងដែលពុលមានចំនួន១៤២នាក់ រស់នៅភូមិឃុំខាងលើ ក្រោយកើតហេតុក្មេងទាំងនោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងត្រូវបានពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៩០នាក់ បន្ទាប់ពីមានអាការ:ធូស្រាល នៅសល់៥២នាក់ ក្នុងនោះមានស្រី២៩នាក់ កំពុងសម្រាកព្យបាលបន្ត។…

លោះព្រលឹងអស់! ទៅបង់ត្រី ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ចង.កនៅលើដើមឈើ

បន្ទាយមានជ័យៈ ​បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង នៅនឹងដើមរាំងគោក ក្បែរមាត់អូរអញ្ចាញ ស្ថិតក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សពបុរសខាងលើ ត្រូវបានក្មេងទៅបង់ត្រី ប្រទះឃើញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។ ជនរងគ្រោះឈ្មោះ ស៊ីន គុយ ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិទ្រលោកត្បូង…

សូមអាណាព្យាបាលប្រុងប្រយ័ត្ន! កុំឲ្យមានវិប្បដិសារីក្មេងស្រីទើបតែអាយុ១០ឆ្នាំមិនគួអញ្ចឹងសោះ…

បន្ទាយមានជ័យៈ កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ បានលង់ទឹកប្រទ្បាយស្លាប់ នៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ ក្មេងស្រីរងគ្រោះឈ្មោះ ឈឿម ស្រីនិត ភេទស្រីអាយុ១០ឆ្នាំ រស់នៅភូមិឃុំ។ សមត្ថកិច្ច បានឲ្យដឹងថា​ មុនកើតហេតុ មានក្មេងប្រុស-ស្រីចំនួន៥នាក់ បានទៅរកជញ្ជាត់ត្រីក្រឹម​…

ខឹងរៀបការជាមួយសង្សារខ្លួន គំរាមយកគ្រាប់បែកទៅគប់សម្លាប់មួយគ្រួសារ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា ដោយចេតនា និងគំរាមសម្លាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ជនសង្ស័យឈ្មោះ ឃន់ ពាង ភេទ ប្រុស…

ស្លាប់ និងរបួសធ្ងន់ ៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ក្នុងយប់ថ្ងៃតែមួយ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់។ ករណីទី១ កើតទ្បើងវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២៦៨A ពីភូមព្រៃមាន់ទៅស្រុកភ្នំស្រុកក្រៅទីប្រជុំជន ត្រង់ចំណុចខាងត្បូងបង្គោលចែក ព្រំប្រទល់ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ និងភូមិគោករំចេក ឃុំស្រះជីក…

ឃាតកសម្លាប់ស្រ្តីម្នាក់ ដោយរឹត.ក រួចអូសយកសពទៅចោល ក្នុងវាលស្រែ នៅស្រុកព្រះនេត្រព្រះ ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានហើយ

បន្ទាយមានជ័យៈ ករណីឃាតកម្មដ៏សាហាវ ដោយស្ត្រីម្នាក់ ត្រូវជនមិនស្គាល់មុខរឹត.កសម្លាប់ រួចអូសយកសព ទៅដាក់ក្នុងវាលស្រែ ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយ។ ករណីនេះ បានកើតទ្បើងកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះម៉ោង ០៩ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ជាង កើតឡើងនៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ…

អ្នកសៀមរាប! ម៉ោង១យប់រំលងអធ្រាត្រទើបមានភ្លើងប្រើប្រាស់វិញ!

យោងតាមការជូនព័ត៌មានបន្ថែមពីអគ្គិសនីកម្ពុជា៖ ករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយបន្ទាយមានជ័យ ទៅ អនុស្ថានីយពួក មូលហេតុដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឲ្យបង្គោលខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ទ្រេតលើបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ត្រង់បង្គោលលេខ៣៨៨ ក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តសៀមរាប។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០១:០០នាទីយប់រំលងអធ្រាត្រ។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ៧៩.៨៣មេហ្គាវ៉ាត់៕​

សាហាវព្រៃផ្សៃ! ស្ត្រី​ម្នាក់ ត្រូវជនមិនស្គាល់មុខរឹត.ក​សម្លាប់ អូសយកទៅចោលក្នុងវាលស្រែ នៅស្រុកព្រះនេត្រព្រះ!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពស្រ្តីម្នាក់ ដោយត្រូវជនមិនស្គាល់មុខរឹត.កសម្លាប់រួចអូសយកទៅដាក់ក្នុងវាលស្រែ នៅខាងត្បូងផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិឈ្នួរ ​ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំពោះករណីនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕