គួរឲ្យអាណិតណាស់! បុរសម្នាក់គេងស្លាប់តាមផ្លូវ គួឲ្យអាណោចអាធម៍

បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់នៅតាមផ្លូវ ដោសារតែជម្ងឺមហារីបេះដូងធ្ងន់ធ្ងរពេក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខណៈពេលក្រុម គ្រួសារ ដឹកចេញពីមន្ទីរពេទ្យ មកដល់ចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏បានស្លាប់តែម្តង ។ ជនរងគ្រោះ មានឈ្មោះ មិន…

គោយន្តកន្ត្រៃបត់ឆ្លងផ្លូវ ត្រូវម៉ូតូពន្លះពេញទំហឹង បណ្ដាលឲ្យស្លាប់បុរសម្នាក់

បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងគោយន្តកន្ត្រៃ នៅកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៥០-០៥០១ ក្រៅទីប្រជុំជនផ្លូវចូលទៅភូមិអន្លង្សារ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រភពពីកន្លែងកើតហេតុបានដឹងឲ្យថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃ ១គ្រឿង…

Update៖ រថយន្តអ៊ីស៊ុយហ្ស៊ុយ បែកកង់ត្រូវរថយន្តកាម៉ារី បុករបួសធ្ងន់ស្រាល ៥នាក់

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើង លេខ០២៤៤-០២៤៥ ក្រៅទីប្រជុំជន ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ។ សមត្ថកិច្ច បានឲ្យដឹងថា…

រថយន្តពីរគ្រឿងបុកគ្នា របួសមនុស្ស ៣នាក់

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មូលហេតុ៖ ដោយសារបើកលឿន…

ផ្ទះនិងសាលារៀនចំនួន៣០ខ្នងត្រូវខ្យល់កន្ត្រាក់បំផ្លាញ​ ខូចខាតអស់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន​ ៥ស្រុក-ក្រុង ក្នុងខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាត៣០ខ្នង ក្នុងនោះសាលារៀន ២ខ្នង ដោយសារខ្យល់កន្ត្រាក់ នៅយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ នេះ។ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ នៅយប់ថ្ងៃទី១៥ ខែ មិនា…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកគោយន្ត

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូនិងគោយន្តដែលមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលអោយយុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែង។ ជនបង្កមានឈ្មោះ​ ឡោ សំភើស ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទ្រឡោកជើង ឃុំភ្នំលៀប…

បើស្រវឹងសូមកុំបើកបរ! សាំយ៉ុងផ្តាច់ជីវិតបុរស២នាក់ នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្តាច់ជីវិតមនុស្ស២នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង៥០នាទី ថ្ងៃទី០៣ ​ខែមិនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលលេខ ០២៤០-០២៤២ ដែលស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ករឡើងដោយម៉ូតូបុកនិងរថយន្ត។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHondadream C125 សេរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ…

លុចស៊ីស បុករះរថយន្តម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ​រវាងយន្តលុចស៊ីស បើកបុករថយន្ត២គ្រឿង រួចបន្តទៅបុកអ្នកជិះម៉ូតូ២គ្រឿងទៀត បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ ៥ ទល់មុខសាលាខេត្តបន្ទាយមានជ័យ (រង្វង់មូលដៃ៣២) ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច…

បន្ទាយមានជ័យទៀតហើយ! មានករណីសង្ស័យពុលនំបញ្ចុក​ និងបាញ់ស៊ុងជាច្រើននាក់

បន្ទាយមានជ័យៈ​ នៅវេលាម៉ោង​ ៧ និង៣០នាទីព្រឹកថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានពុលនំបញ្ចុក​ និងបាញ់ស៊ុង ក្រោយពេលទទួលទានរួច នៅភូមិចារលើ ឃុំ ទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលបានហូបនំបញ្ចុក​ និងបាញ់ស៊ុងខាងលើ៖ ១/-ឈ្មោះ ព្រឿម…

សូមប្រុងប្រយ័ត្នបងប្អូន! ស្រ្តីម្នាក់ ពុលត្រីកំពតស្លាប់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីពុលត្រីកំពត កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលនេះជាករណីលើកទី៣ហើយ ដែលប្រជាពលរដ្ឋបរិភោគត្រីកំពត បណ្តាលឲ្យពុលស្លាប់ នៅភូមិស្រះខាងលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសព…