កម្លាំងរាជអាវុធហត្ថ ចុះបញ្ឈប់ការដ្ឋានជីកកកាយដីភ្នំខុសច្បាប់ ចំនួន២ទីតាំងផ្សេងគ្នា!
បន្ទាយមានជ័យៈ កាលពីថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ ចំនួន២គោលដៅ ១-នៅចំណុចភ្នំស្រេះ ស្ថិតនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងទី២-នៅចំណុចភ្នំតាដុង្គ ស្ថិតនៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ។ ដោយទទួលបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ សៅ…