Post News Media ព័ត៌មានជាតិ បើកម៉ូតូប្តូរ...

បើកម៉ូតូប្តូរគន្លងមិនប្រយ័ត្នរថយន្តកាម៉ារីស៊េរីឆ្នាំ៩៥បុកស្លាប់ម្នាក់ភ្លាម

បន្ទាយមានជ័យ: បុរសវ័យចំណាស់អាយុ៧២ឆ្នាំម្នាក់ ត្រូវរថយន្តកាម៉ារីបុកស្លាប់ភ្លាមៗ ខណ:ពេលជិ:ម៉ូតូប្តូរ គន្លងផ្លូវ មិនបានប្រយ័ត្នកាលពី វេលា ម៉ោង១០ព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ ឃួន សាវៀន ភេទប្រុសអាយុ ៧២ឆ្នាំ នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ចំណែកអ្នកបើករថយន្តឈ្មោះ ពេជ្រ វណ្ណដារ៉ា ភេទប្រុស អា យុ ៣៥ ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបើករថយន្តម៉ាកកាម៉ារី ពណ៌ ខ្មៅ សេរី ១៩៩៣ ពាក់ស្លាកលេខ ប.មានជ័យ 2A .2822 ។
ប្រភពព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ពីកើតទៅលិច ប្តូរគន្លងមិនប្រយ័ត្ន ចំណែករថយន្តធ្វើដំណើរទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន កន្លែងទីប្រជុំជន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់ ។
ក្រោយពី កើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោកខេត្ត បាននាំយកអ្នកបើកបររថយន្តនិងវត្ថុតាង ទៅការិយាល័យជំនាញ ដើម្បីរក្សាទុកនិងរៀបចំសំណុំរឿងតាមច្បាប់៕

Loading...