ចិនថា ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន មិនមែនជាការបោះជំហានទៅរកសន្តិភាពឡើយ

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន មិនមានជាដំណោះស្រាយ ឬជាការបោះ ជំហានឆ្ពោះទៅរកសន្តិភាពនោះទេ។ ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំលុងពេលដែលលោកធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រីជស៍ (BRICS) ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា…

ប្រទេស G7 ឯកភាពផ្ដល់ជំនួយ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន

(បែរឡាំង)៖ សេចក្តីព្រាងច្បាប់មួយ បានបង្ហាញថា ប្រមុខផ្នែកហិរញ្ញវត្ថុ នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទូទាត់វិក្ក័យបត្រផ្សេងៗ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយថែមទាំងបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជាមួយទីក្រុងកៀវ (Kyiv) នៅក្នុងសង្រ្គាមជាមួយទីក្រុងមូស្គូ និងព្យាយាមផ្ដល់ការគាំទ្របន្ថែមទៀត ទៅតាមតម្រូវការ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃសហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២…

លោក ពូទីនថា ការដាក់ទណ្ឌកម្មលើរុស្ស៉ី ប្រៀបដូចជាអឺរ៉ុបកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាវិស័យប្រេងកំពុងស្ថិតក្រោមការប្រែប្រួលយ៉ាងខ្លាំង ហើយលោកបាន បន្ទោសអឺរ៉ុបថាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនៃវិស័យថាមពល លោក ពូទីន បានថ្លែងថា អឺរុបនឹងមើលឃើញពីការឡើងថ្លៃថាមពល ជាមួយនឹងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាព របស់ខ្លួន។ លោក ពូទីន…

ស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ

(ស្ដុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន (Magdalena Andersson) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី Magdalena Andersson ធ្វើការកត់សម្គាល់ខាងលើនាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី…

រុស្ស៉ី ព្រមានហ្វាំងឡង់ពីផលវិបាក ជុំវិញការសុំចូល NATO

(ឡុងដ៏)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា ការជំរុញឲ្យហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូ (NATO) គឺជាសកម្មភាព ដែលនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៉ី ហើយទីក្រុងមូស្គូនឹងធ្វើការឆ្លើយតបវិញ ដោយអាស្រ័យលើការចល័តទ័ពរបស់ NATO ឆ្ពោះទៅកាន់ ព្រំដែនហ្វាំងឡង់-រុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីឌ្រី ប៉េសកូវ (Dmitry Peskov)…

បន្ថយភាពចាស់ ជាមួយការញ៉ាំស្រាក្រហម

គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហម ដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។ ១៖ កាត់បន្ថយភាពចាស់ ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។…

សហភាពអឺរ៉ុប គ្រោងអនុម័តទណ្ឌកម្មបន្ថែម ប្រឆាំងរុស្ស៉ីឆាប់ៗនេះ

(ប៉ាណាម៉ា ស៊ីធី)៖ ប្រមុខការទូតសហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាសហភាពអឺរ៉ុប អាចនឹងអនុម័តដាក់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងរុស្ស៉ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១៦ ខែឧសភានេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កំលុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉ាណាម៉ា ស៉ីធី Panama City លោក Josep…

សហភាពអឺរ៉ុប៖ រុស្ស៉ី កាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និងប៊ុលហ្ការី គឺជាទង្វើជំរិតទារប្រាក់

(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) បាននិយាយការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្ការី គឺជា «ទង្វើជំរិតទារបា្រក់»។ នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងព្រុចសែល នៅថ្ងៃពុធសប្ដាហ៍នេះ លោកស្រី វ៉ុន…

ភិន សុដាលីស កំពុងមានក្តីសុខជាមួយគូស្នេហ៍ជាអ្នកក្រៅសិល្បៈ ខណៈឡើងចុះ អឺរ៉ុប ដូចឡើងចុះ ខេត្តនៅស្រុកខ្មែរ

(ភ្នំពេញ)៖ ភិន សុដាលីស ដែលជាតារាសម្តែងម្នាក់ កំពុងជោគជ័យលើមុខជំនួញក្នុងដៃជាច្រើន បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាសរសើរលើសមត្ថភាពតារាស្រីរូបនេះ មិនដាច់ពីមាត់ឡើយ។ ក្រៅពីសិល្បៈ និងមុខជំនួញដែលតារាស្រីរូបនេះ ទទួលបានជោគជ័យហើយ ពេលនេះនាង ក៏កំពុងមានក្តីសុខជាមួយនឹងគូស្នេហ៍ជាអ្នកក្រៅសិល្បៈម្នាក់ផងដែរ។ បន្ទាប់ពីមុខរបរ និងស្នេហាកំពុងដំណើរការទៅដោយរលូនហើយនោះ ជារឿយៗនាងតែងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយគូស្នេហ៍ និងមិត្តភក្តិទាំងក្រុមៗឡើងចុះញឹកញាប់ដូចឡើងចុះខេត្តនៅស្រុកខ្មែរអ៊ីចឹង។ ជាក់ស្តែង នាងទើបត្រលប់មកពីកម្សាន្តនៅប៉ែកអឺរ៉ុបមិនទាន់បានប៉ុន្មានផង ពេលនេះនាងបានហោះទៅកាន់ទីនោះសាជាថ្មីរហូតទឹកដីដែលជាទីកន្លែងមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្តក្លាយជាទីកន្លែងដែល ភិន…