មន្ត្រីជាន់ខ្ពស់អាមេរិកថា សង្រ្គាម ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថាក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងផែនទីអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ បើតាមក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ខាងលើ បច្ចុប្បន្ន គឺជាពេលដ៏សំខាន់ដែលត្រូវប្រញាប់បញ្ជូនអាវុធបន្ថែមដល់អ៊ុយក្រែន ឱ្យបានកាន់តែ ច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺប្រភេទអាវុធធុនធ្ងន់ ដូចជាកាំភ្លើងបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ។ ដោយឡែក ពាក់ព័ន្ធនឹងការបញ្ជូនអាវុធនេះដែរ,…

បារាំង បណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ ចេញពីប្រទេស

(ប៉ារីស)៖ ប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាខ្លួននឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីប្រទេស ជាផ្នែកមួយនៃការចូលរួម ជាមួយបណ្ដាប្រទេសអឺរ៉ុបដទៃទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការសម្រេចចិត្តខាងលើរបស់បារាំង ធ្វើឡើងជាការបង្ហាញសាមគ្គីភាពជាមួយបណ្ដាប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដែលបាន បណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ចាប់តាំងពីមូស្គូប្រើកម្លាំងយោធាអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសបារាំងបានបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តនៅល្ងាចនេះ (ថ្ងៃចន្ទ) ថានឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ីមួយចំនួនចេញពីប្រទេស…

ប៉ូឡូញ ចង់ឱ្យសហរដ្ឋអាមេរិក បង្កើនចំនួនកងទ័ព នៅតាមបណ្ដោយព្រំដែនរុស្ស៊ី

(វ៉ាសូវី)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក យ៉ារ៉ូស្ល កាហ្ស៉ីនស្គី (Jaroslaw Kaczynski) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពង្រីក វត្តមានកងទ័ពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប ដោយដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមបណ្ដោយព្រំដែននៃប្រទេសរុស្ស៉ី ហើយបើអាចទៅ រួចគឺដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញតែម្ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។ លោក Kaczynski…

Boca Juniors ក្លាយជាគោលដៅបន្ទាប់របស់ Cavani

បរទេស៖ កីឡាករខ្សែប្រយុទ្ធវ័យចំណាស់ Edinson Cavani ត្រូវបានកាសែត Todofichajes បានចុះផ្សាយថាគឺត្រៀមខ្លួនរួចទៅហើយដើម្បីធ្វើការចុះកុងត្រាជាមួយនឹងក្លឹបនៅអាហ្សង់ទីន Boca Juniors នៅពេលដែលកុងត្រាចាស់របស់គាត់ផុតកំណត់នៅចុងរដូវកាលនេះ។ កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាលរូបនេះធ្លាប់បានបង្ហាញពីបំណងចង់ផ្ទេរទៅលេងជាមួយនឹងក្លឹបនេះយ៉ាងខ្លាំងនិងដើម្បីអាចរស់នៅក្បែរទៅនឹងគ្រួសាររបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះនិងបន្ទាប់ពីបានចំណាយពេលវេលារស់នៅអឺរ៉ុបអស់រយៈពេលជាងមួយទសវត្សមកហើយនោះ។ Cavani ធ្លាប់ត្រូវបានលេចឬដំណឹងអំពីការចាកចេញពី Man UTD ជាច្រើនដងមកហើយកាលពីឆ្នាំទៅប៉ូន្តែបែរជាសម្រេចចិត្តក្នុងការបន្តកុងត្រាម្តងហើយម្តងទៀតជាមួយនឹងក្លឹប៕

លោក បៃដិន៖ សហរដ្ឋអាមេរិកនៅតែផ្តោតជាអាទិភាពលើអាស៊ី-ប៉ាស៊ីហ្វិក ទោះកំពុងតាមដានសង្រ្គាមនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនៅតែផ្តោតជាអទិភាពលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើទោះជាវ៉ាស៊ីនតោនកំពុងជា ប់ដៃដោះស្រាយសង្រ្គាមបង្កឡើងដោយរុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។ ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនាឱកាសដែលលោកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅឯសេតវិមាន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ទោះបីជាយើងកំពុងជាប់ដៃដោះស្រាយវិបត្តិនៅក្នុង តំបន់អឺរ៉ុបក៏ដោយ, តែរដ្ឋបាលរបស់ខ្ញុំនៅតែបន្តគាំទ្រយ៉ាងមុតមាំដល់ការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក…

រុស្ស៊ី ព្រមានថានឹងដាក់ទណ្ឌកម្មវាយបកឱ្យលោកខាងលិច រងការឈឺចាប់វិញម្ដង!

(ឡុងដ៍)៖ រុស្ស៊ី នៅថ្ងៃពុធនេះបានព្រមានថាខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ការព្រមានខាងលើរបស់ទីក្រុងម៉ូស្គូ ធ្វើឡើងដោយលោក Dmitry Birichevsky ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ…

លោក Zelenskyy រិះគន់កិច្ចប្រជុំកំពូល NATO ថាបង្ហាញពីភាពទន់ខ្សោយ នៅចំពោះមុខរុស្ស៊ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyyបាននិយាយថាកិច្ចប្រជុំកំពូលរបស់អង្គការ NATO បានបង្ហាញពីភាពទន់ខ្សោយ នៅចំពោះមុខសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងសារវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងថា «កិច្ចប្រជំកំពូលរបស់អង្គការ NATO នៅថ្ងៃនេះ (ថ្ងៃសុក្រ) គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយ និងពោរពេញដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថា គ្មាននរណាម្នាក់ចាត់ទុកថាការប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អឺរ៉ុប គឺជាគោលបំណងទី១»។…

តើលោក ពូទីន ទាញសម្មតិកម្មបែបណា, ទើបសម្រេចចិត្តវាយអ៊ុយក្រែន?

  ហេតុអ្វីលោក ពូទីន វាយអ៊ុយក្រែន? ចម្លើយដ៏សាមញ្ញមួយ នោះគឺលោកស្គាល់លោកខាងលិចច្បាស់ជាងនរណាៗទាំងអស់។ បើលោក ដឹងថា បើអឺរ៉ុប និងអាមេរិកនឹងចូលជួយអ៊ុយក្រែន លោកក៏ប្រហែលជានឹងមិនហ៊ានបើកប្រតិបត្តិយោធានោះដែរ។ កាលពីឆ្នាំ២០២១ ៣៨ភាគរយនៃហ្គាសដែលអឺរ៉ុបប្រើគឺទិញពីរុស្ស៊ី រីឯអាមេរិក នៅស្ទាក់ស្ទើរនៅឡើយ ក្នុងការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី ព្រោះថាបើធ្វើបែបនេះនោះសេដ្ឋកិច្ចអាមេរិកដែល កំពុងជួបអតិផរណាស្រាប់ទៅហើយ នឹងកាន់តែយ៉ាប់…

សហរដ្ឋអាមេរិក បង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយរុស្ស៊ី ខណៈសង្រ្គាមអ៊ុយក្រែនកាន់តែឡើងកម្ដៅ

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀស ការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ថា «ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយជាមួយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ…

Barceloa កាន់តែចង់បាន Koulibaly តែ Napoli កាន់តែចង់រារាំង

បរទេស៖ ក្លឹបយក្សអ៊ីតាលីសាជាថ្មីនៅពេលនេះកំពុងតែខិតខំប្រឹងប្រែងក្នុងការរារាំងដំណើរការដោះដូរកីឡាករកីឡាករខ្សែការពារឆ្នើមម្នាក់របស់ខ្លួនដែលកំពុងត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបអ្នកមានបុណ្យ Barcelona ។ ក្លឹប Barcelonaត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមកញ្ចប់លុយប្រមាណជា៤០លានអឺរ៉ុបដើម្បីអាចធ្វើការផ្ទេរយកកីឡាករខ្សែការពារ Kalidou Koulibalyឲ្យបាននៅរដូវក្តៅខាងមុខនេះ។ គួរឲ្យដឹងដែរថា Koulibaly បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការនៃការបន្តកុងត្រាថ្មីដែលមានន័យថាទាមទារឲ្យ Napoli ក្នុងការបន្ថែមប្រាក់កម្រៃឲ្យកាន់តែច្រើនទៀតដើម្បីអាចធានាដល់ការបន្តស្នាក់នៅរបស់គាត់ជាមួយនឹងក្លឹបបាន៕