សត្វស្លាប៣ប្រភេទចំនួន១៨ក្បាល និងទោចមកុដ១គូ បានដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

(សៀមរាប)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដោះលែងសត្វស្លាប៣ប្រភេទផ្សេងទៀតសរុបចំនួន១៤ក្បាលរួមមាន សត្វក្ងោក(Peafowl)ចំនួន៤ក្បាល(ឈ្មោល៣ ញី១) សត្វកេងកងធំ(Great Hornbill) ចំនួន៦ក្បាល(ឈ្មោល៥ ញី១) និងសត្វព្វាំង(Wreathed Hornbill) ចំនួន៤ក្បាល(ឈ្មោល)…

ខ្លាលឿងមាស ប្រភេទសត្វកម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១…

កម្ពុជាប្រកាសរកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេស កម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤…

សត្វស្លាប៣ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀត សរុបចំនួន១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង(Wreathed Hornbill)…

សត្វឈ្លូសមួយក្បាល ត្រូវមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ កាលពីទី៩ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីឧទ្យានុរក្ស នៅស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃកែវសីមា បានទទួលសត្វឈ្លូសចំនួនមួយក្បាល ពីក្រុមបង្រ្កាបបទល្មើស សត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានដកហូតពីប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកសង្រ្គោះ និងថែទាំបឋម ហើយព្រលែងចូលព្រៃវិញ ដើម្បីចូលរួមចំណែកដល់ការអភិរក្សសត្វព្រៃនៅកម្ពុជា៕

ឃាត់បានរថយន្តបាឡែន ដឹកសាច់សត្វព្រៃមួយគ្រឿង ក្នុងក្រុងក្រចេះ

ក្រចេះ: កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសខេត្តក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ឹម ប៊ុនធឿន នាយរងការិយាល័យ ប្រឆាំងបទល្មើសខេត្ត សហការជាមួយ សង្កាត់ រដ្ឋបាលព្រៃឈើថ្មគ្រែ ចាប់ឃាត់រថយន្តដឹកសាច់សត្វព្រៃមួយគ្រឿង ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។ លោក អ៊ឹម ប៊ុនធឿន បានឲ្យដឹងថា ករណីចាប់ឃាត់រថយន្តដឹកសាច់សត្វព្រៃខាងលើនេះ សមត្ថកិច្ច គឺបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា១១យប់ថ្ងៃទី២៥…

ទីផ្សារសត្វព្រៃ នៅខេត្តរតនៈគិរី កំពុងរីកចំរើនខ្លាំង

រតនគិរី: យោងតាមបណ្តាញសង្គមហ្វេសបុក ABC Cambodia Family បានចេញផ្សាយ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២១០៦ មុននេះបន្តិច ថា៖ “សាច់សត្វព្រៃជាច្រើន ដែលដាក់តាំលក់ នៅក្នុងផ្សារបានលុង និងក្នុងភូមិជយ័ជំនះ ជុំវិញបរិវេណផ្សារក្រុងបានលុង ត្រូវបានកំលាំងក្រុមអន្តរាគន៍បង្ក្រាបបទល្មើសត្វព្រៃចលត័ នៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថ ផ្ទៃប្រទេស និងអង្កការសម្ព័ន្ធមិត្តសត្វព្រៃរួម ទាំងកម្លាំងរដ្ឋបាលព្រៃឈើខេត្តផងដែរ បានចុះឆែកឆេរត្រួតពិនិត្យរុករកឃើញ នៅវេលាម៉ោ៧និង៣០នាទី…

ឈ្លូសមួយក្បាល ប្រឹងរត់ឲ្យគេជួយ នៅតំបន់អង្គរ ត្រូវបានគេសម្លាប់

សៀមរាប: សត្វឈ្លូសមួយក្បាល ដែលអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានប្រទះឃើញកំពុងរត់នៅក្បែខ្លោងទ្វារទន្លេអុំ ត្រូវបានគេវាយសម្លាប់ ដោយបន្សល់តែសាកសពតែប៉ុណ្ណោះ។ ការធ្វេសប្រហែសនេះ ធ្វើឲ្យក្រុមបណ្តាញហ្វេសបុក និងមហាជនធ្វើការរិះគន់ ទៅនឹងភាពកំសោយក្នុងការការពារសត្វព្រៃរបស់អាជ្ញាធរ ដែលគ្រប់គ្រងក្នុងតំបន់នោះថា សូម្បីសត្វព្រៃរត់នៅក្នុងស្រុកប៉ុណ្ណឹង ការពារមិនបានផង ចុះទម្រាំសត្វនៅក្នុងព្ រៃតើអាចការពារបានយ៉ាងណាទៅ។ ក្រុមបណ្តាញសង្គម បានលើកឡើងទៀតថា គេកត់សម្គាល់ថា នៅក្រុងសៀមរាប មានភោជនីយដ្ឋានមួយចំនួនបានលក់សាច់…