កំពង់ស្ពឺៈ សំណុំរឿងក្រុមចោរគាស់ផ្ទះនាពេលរាត្រីត្រូវបានបំបែក ក្រោមកិច្ចចង្អុលការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតរកមុខសញ្ញាក្រុមលួចគាស់ផ្ទះនាពេលរាត្រីឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួនបួននាក់៖
១.ឈ្មោះឡឹម ង៉ុកខាយ ហៅភាក់ ហៅអាយួន ភេទអាយុ ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ មិនពិតប្រាកដ
២.ឈ្មោះភឹម គឹមហេង ហៅអេង ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ
៣.ឈ្មោះម៉ៅ វីត ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ
៤.ឈ្មោះ នី ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ។
តាមរយៈភស្ដុតាងចម្លើយស៊ីចង្វាក់ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពនិងទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពដើរលួចគាសផ្ទះ តូបយកទ្រព្យសម្បត្ដិប្រជាពលរដ្ឋពិតប្រាកដមែននៅក្នុងច្បារមននិងស្រុកសំរោងទង នាពេលកន្លងមក។
បច្ចុប្បន្នមុខសញ្ញាប្រព្រឹត្ដបទល្មើសទាំងបួននាក់ ត្រូវបានកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធី៕
មតិយោបល់